អភិវឌ្ឍន៍កសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅខេត្ត Son La

(VOVWORLD) - Son La គឺជាខេត្តព្រៃភ្នំនៅតំបន់ប៉ែកពាយ៍ព្យប្រទេសវៀតណាម ដែលមានឧត្តមភាពអំពីកសិកម្ម និងមានលក្ខណៈងាយស្រួល ដើម្បីបោះទុនវិនិយោគអភិវឌ្ឍន៍នូវតំបន់ផលិតកម្មប្រមូលផ្ដុំទ្រង់ទ្រាយធំ។ ដោយមានផ្ទៃដីកសិកម្ម មានជីជាតិ ចំនួនជាង ៩ សែនហិកតា អាកាសធាតុអំណោយផល រួមជាមួយខ្ពង់រាបដ៏ធំល្វឹងល្វើយចំនួន ២ គឺ Moc Chau និង Na San នោះ ខេត្ត Son La បានផ្ដោតលើការអភិវឌ្ឍកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។
អភិវឌ្ឍន៍កសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅខេត្ត Son La - ảnh 1សកម្មភាពវេចខ្ចប់ផ្លៃស្វាយនៅខេត្ត  Son La

រហូតដល់ដើមឆ្នាំ ២០១៨ ចំការផ្លែមាន ស្វាយ ក្រូចពោធិ៍សាត់ និងក្រូចថ្លុង ចំនួនជិត ១០០ ហិកតា រួមជាមួយពូជកូនឈើ ចំនួន ៤០ ០០០ ប្រភេទរបស់ហករណ៍សេវាកម្មមាន Mai Son – Son La បានអនុវត្តន៍ដំណើរការដាំដុះ និងថែរទាំតាមស្ដង់ដា VietGap អស់រយៈពេល ២ ឆ្នាំហើយ។ យោងតាមលោក Nguyen Van Phong  ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសហករណ៍បានឲ្យដឹងថា៖ គុណភាពផ្លែឈើត្រូវបានធានា ដោយបិទស្លាកវេចខ្ចប់ បានជា ផលិតផលផ្លែឈើភាគច្រើនរបស់សហករណ៍ត្រូវបានអង្គភាព និង ផ្សារទំនើប នៅតាមបណ្តាខេត្តជុំវិញខេត្ត Son La បញ្ជាទិញ។ លោក Nguyen Huu Trinh សមាជិកសហករណ៍មួយរូបនៅភូមិទី ៣ អនុតំបន់ Nha San ឃុំ Chieng Mung បានចែករំលែកថា៖

“យើងខ្ញុំបានប្រកបមុខរបរជាកសិករ ហេតុដូច្នេះហើយ យើងខ្ញុំមានក្ដី សប្បាយរីករាយណាស់ នៅពេលដែលដាំដុះបានកសិផលដែលគ្មានជាតិគីមី។ មនុស្សគ្រប់រូបគប្បីបរិភោគផលិតផលដែលមានគុណភាព កិត្យានុភាព និងធានាបាននូវសុវត្ថិភាពស្បឿងអាហារផងដែរ”។

នាបច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះ Moc Chau ក៏បានជាប់ក្នុង Top សហគ្រាសនាំមុខគេក្នុងចំណោមសហគ្រាសទឹកដោះគោវៀតណាម ដោយមានផលិតផលទឹកដោះគោ Moc Chau Milk ដែលត្រូវបានទីផ្សារ និងអតិថិជនផ្ដល់ទំនុកទុកចិត្ត និងនិយមចូលចិត្តផងដែរ។ ក្រុមហ៊ុនមានប្រព័ន្ធកសិដ្ឋានចិញ្ចឹមចំនួនប្រមាណ ៦០០ ជាមួយសត្វគោចំនួនជាង ២៣ ០០០ ក្បាល ដែលត្រូវបានវិនិយោគតាមស្តង់ដារអន្តរជាតិ។ លោក Tran Cong Chien ប្រធានក្រុមប្រឹក្សាភិបាល  អគ្គនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា៖

“គុណភាពគឺជាការស្លាប់រស់របស់ក្រុមហ៊ុន។ ហេតុដូច្នេះ យើងខ្ញុំបាន អនុវត្តន៍ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រ Vietgap ក្នុងការចិញ្ចឹម គោយកទឹក ដោះផងដែរ។ ស្ដីពីការកែច្នៃ យើងខ្ញុំបានអនុវត្តន៍តាមស្តង់ដារ Iso ៩០០១ ២០០៨។ យើងខ្ញុំនឹងបន្តអនុវត្តន៍ឲ្យបានល្អថែមទៀតនូវបញ្ហាអនាម័យ សុវត្ថិភាពចំណីអាហារ ក៏ដូចជាបង្កើតឡើងផលិតផលទឹកដោះគោសរីរាង្គនៅខ្ពង់រាប Moc Chau ផងដែរ”។

រហូតមកដល់ពេលនេះ ខេត្ត Son La បានអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ ប្រមូលលក់កសិផល និងជលផលប្រកបដោយសុវត្ថិភាពចំនួន ៤៧។ ដូច្នោះហើយ ការនាំចេញកសិផលរបស់ខេត្តទទួលបានកំណើនខ្ពស់៖ ការនាំចេញតែកើនឡើង ១២ % ម្សៅដំឡូងមីបានកើនឡើងជាង ១២ %  ផ្លែស្ថាយ មាន ប៉ាស្យុង និងបន្លែសាឡាត់ត្រូវបាននាំចេញទៅកាន់ទីផ្សាមួយចំនួនដូចជា អឺរ៉ុប អូស្ត្រាលីអាមេរិកនិងកូរ៉េខាងត្បូង។ ដើម្បីទទួលបានសមិទ្ធិផលទាំងនេះ ខេត្តបានផ្ដោតលើការអនុវត្តន៍ប្រកបដោយជោគជ័យនូវការអភិវឌ្ឍកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនេះ ខេត្តក៏បានពិនិត្យឡើងវិញនិងកែតម្រូវផែនការផលិតកម្មតាមទិសប្រមូលផ្ដុំ និងជំរុញខ្លាំងការអភិវឌ្ឍន៍ ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ និងលក់កសិផល។

ខេត្ត Son La បានខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០ នៅទូទាំងខេត្តនឹងមានតំបន់កសិកម្មចំនួន ៣ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងមានសហគ្រាសយ៉ាងហោចណាស់ចំនួន ២ អង្គភាព ដែលត្រូវបានទទួលស្គាល់ជាសហគ្រាសកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងអត្រាតម្លៃផលិតកម្មកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្រូបយក ពី ២០ ដល់ ២៥ ភាគរយ នៃតម្លៃផលិតកម្មកសិកម្មទាំងមូលរបស់ខេត្ត។ លោកស្រី Cam Thi Phong អនុប្រធាន មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Son La បានឱ្យដឹងថា៖

“ជាបឋមគឺយើងចំបាច់ត្រូវពិនិត្យឡើងវិញនូវផែនការមេស្ដីពីការអភិវឌ្ឍកសិកម្ម និងផែនការមេស្ដីពីតំបន់កសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឲ្យ ស្របតាមលក្ខខ័ណ្ឌរបស់ខេត្ត។ ទីពីគឺអនុវត្តន៍គម្រោងការផ្សាំ សាកមែកដើមឈើហូបផ្លែដែលមានគុណភាពខ្ពស់ និងផ្ទេរប្រគល់បច្ចេកវិទ្យាដាំដុះថ្មី ដើម្បីអនុវត្តន៍ក្នុងផលិតកម្ម។ ទីបីគឺ កសាង និងចេញផ្សាយរាល់យន្តការ គោលនយោបាយជួយឧបត្ថម្ភ និងសិក្សាស្រាវជ្រាវលើការប្រើប្រាស់កសិកម្មបច្ចេកវិទ្យាខ្ពស់។ ទីបួនគឺ ត្រូវជំរុញខ្លាំងការបោះទុនវិនិយោគ សំដៅទាក់ទាញសហគ្រាសមកវិនិយោគដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ទៅក្នុងការផលិត កែច្នៃកសិផលរបស់ខេត្ត”។

កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ខេត្ត Son La កំពុងមានសញ្ហារីកចម្រើន។ កសិករគ្រប់រូប និងសហគ្រាសនីមួយៗនៅខេត្ត Son La កំពុងរួមដៃគ្នាជាមួយអាជ្ញាធរខេត្ត បានប្ដេជ្ញាចិត្តអភិវឌ្ឍន៍ខឿនផលិតកម្មកសិកម្ម អនាម័យ ដោយចីរភាព ដើម្បីសុខភាពរបស់អតិថិជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ