អភិវឌ្ឍន៍វាយោអគ្គិសនីនៅខេត្ត Bac Lieu និង​សក្តានុពល​វាយោ​អគ្គិសនី​នៅ​ប្រទេសវៀតណាម

(VOVWORLD) -នាបច្ចុប្បន្ននេះ តំបន់វាលសណ្ដទន្លេ Cuu Long នៅភាគខាងត្បូងប្រទេសវៀតណាមមានប្រៀបខ្លាំងជាច្រើន ដើម្បីអភិវឌ្ឍន៍គម្រោងការណ៍វាយោអគ្គិសនីនានា។ ការអភិវឌ្ឍវាយោអគ្គិសនីមិនត្រឹមតែនាំមកនូវផលប្រយោជន៍អំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការបំពុលបរិស្ថានទៀតផង។ ភាពជោគជ័យជាជំហានដំបូងនៃគម្រោងការណ៍វាយោអគ្គិសនីនៅខេត្ត Bac Lieu ដែលទទួលបានបរិមាណទិន្នផលហួសពីការរំពឹងទុកបានសរឲ្យឃើញថា តំបន់នេះនៅតែមានសក្តានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍វាយោអគ្គិសនីផងដែរ។
អភិវឌ្ឍន៍វាយោអគ្គិសនីនៅខេត្ត Bac Lieu និង​សក្តានុពល​វាយោ​អគ្គិសនី​នៅ​ប្រទេសវៀតណាម - ảnh 1 វាយោអគ្គិសនី

គម្រោងការណ៍វាយោអគ្គិសនីនៅខេត្ត Bac Lieu គឺជាការកសាងរោងចក្រផលិតកម្មអគ្គិសនី ដោយប្រើប្រាស់ថាមពលវាយោដំបូងបង្អស់នៅប្រទេសវៀតណាម។ រោងចក្រនេះបានកសាងឡើងនៅឃុំ Vinh Trach Dong ទីក្រុង Bac Lieu ខេត្ត Bac Lieu ។ គម្រោងការណ៍នេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១០ នៅលើផ្ទៃដីចំនួន ១៣០០ ហិកតា ជាមួយនឹងទួរប៊ីនដែលបានដាក់នៅតាមផ្ទៃសមុទ្រ ដោយលាតសន្ធឹងពីសង្កាត់  Nha Mat ទៅកាន់ឆ្នេរសមុទ្រខេត្ត Soc Trang។ គម្រោងការនេះបានបញ្ចប់ជាស្ថាពរក្រោយរយៈពេល ៥ ឆ្នាំ សាងសង់ ដោយមានទួរប៊ីនវាយោអគ្គិសនីសរុបចំនួន ៦២ គ្រឿង។ ដោយមានកម្លាំងអនុវភាព ១០០ MW នោះ ជារៀងរាល់ខែ ទួរប៊ីនវាយោអគ្គិសនីទាំង ៦២ នៅខេត្ត Bac Lieu បានផ្គត់ផ្គង់អគ្គិសនីចំនួនជាង ១៦០០០ MWh ដល់ខ្សែបណ្ដាញអគ្គិសនីជាតិ។ លោកបណ្ឌិត Le Anh Tuan អ្នកជំនាញខាងសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលអាកាសធាតុបានចាត់ទុកថា “រោងចក្រវាយោអគ្គិសនីនៅខេត្ត Bac Lieu គឺជាគំរូមួយអះអាងនូវសក្តានុពលនៃប្រភពវាយោអគ្គិសនីដ៏ធំធេងរបស់តំបន់ ភូមិភាគមាត់សមុទ្រវៀតណាម“។

យោងតាមវិនិយោគិនបានឲ្យដឹងថា ដើម្បីជំរុញតំបន់វាលសណ្ដទន្លេរ Cuu Long ឲ្យក្លាយទៅជាមជ្ឈមណ្ឌលវាយោអគ្គិសនី គឺគ្រៅពីគោលនយោបាយអនុគ្រោះ ចាំបាច់នានា ត្រូវមានការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាទៀតផង។ លោក Tô Hoài Dân វិនិយោគិនមួយរូប នៅខេត្ត Bac Lieu បានឲ្យដឹងថា៖

“យើងចាំបាច់ត្រូវមានគោលនយោបាយកាត់បន្ថយអត្រាការប្រាក់ ដើម្បីទាក់ទាញទុនវិនិយោគរបស់សហគ្រាស។ ខ្ញុំមានគោលបំណងថា យើងគប្បីពង្រីកកិច្ចការពារបរិស្ថានផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ការពង្រីកប្រសិទ្ធភាពនៃសេដ្ឋកិច្ចគប្បីផ្សាភ្ជាប់ជាមួយប្រសិទ្ធភាពដើម្បីបរិស្ថាន”។

ប្រសិទ្ធភាពនៃគម្រោងការណ៍វាយោអគ្គិសនីនៅខេត្ត Bac Lieu កំពុងទទួលបានការយកចិត្តទុកដាក់របស់ខេត្ត ក្រុងជាច្រើននៅតំបន់វាលសណ្ដទន្លេ Cuu Long។ ដោយមាននឹងឆ្នេរសមុទ្រមានប្រវែងប្រមាណ ៧០០ គីឡូម៉ែត្រនោះ  ប្រភពថាមពលវាយោត្រូវបានរំពុងថានឹងក្លាយទៅជាឧត្តមភាពរបស់ខេត្តក្រុងនានានៅក្នុងតំបន់។

យោងតាមអ្នកជំនាញសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានសក្ដានុភាពដ៏ធំធេងអំពីថាមពលកកើតឡើងវិញ។ វៀតណាមមានផ្ទៃដីសក្តានុពលវាយោអគ្គិសនីប្រមាណ ២៧០០ គីឡូម៉ែត្រការ៉េ។ ទោះបីជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ វិស័យវាយោអគ្គីសនីនៅតែមិនទាន់អភិវឌ្ឍន៍ឲ្យសមស្របនឹងសក្តានុពលឡើយ។ លោក Ky Quang Vinh អ្នកជំនាញស្រាវជ្រាវអំពីបម្រែបម្រូលអាកាសធាតុបានឲ្យដឹងថា៖

“យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ឆ្នេរសមុទ្ររបស់វៀតណាម អាចទទួលបាន ៥០០០០០ មេហ្គាវ៉ាត់ (MW)។ នេះគឺជាសក្តានុពលដ៏ធំធេងសម្រាប់វិស័យវាយោអគ្គិសនីរបស់វៀតណាម”។

យោងតាមផែនការមេបានចែងថា វៀតណាមបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២០ អត្រាផលិតកម្មអគ្គិសនី ដោយប្រើថាមពលកកើតឡើងវិញ មានចំនួន ៦,៥% ក្នុងរចនាសម្ព័ន្ធប្រភពអគ្គិសនី ក្នុងនោះ កម្លាំងអនុភាពរបស់វាយោអគ្គិសនីទទួលបាន ៨០០ មេហ្គាវ៉ាត់ នាឆ្នាំ ២០២០ និង ៦០០០ មេហ្គាវ៉ាត់ នាឆ្នាំ២០៣០។ ហេតុដូច្នេះហើយ នាពេលខាងមុខវៀតណាមគប្បីផ្ដោតលើការអភិវឌ្ឍន៍ប្រភពថាមពលវាយោអគ្គិសនី ដោយសារការអភិវឌ្ឍថាមពលអគ្គិសនីមិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្រជាជនជឿជាក់ទៅលើថាមពលស្អាត រួមចំណែកទៅក្នុងការរក្សា ការពារបរិស្ថាននាពេលអនាគត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ