អភិវឌ្ឍន៍សេវាកម្មភស្តុភារនៅតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - តំបន់ដីសណ្តទន្លេ Cuu Long គឺជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ដោយបានរួមចំណែកដល់ការនាំចេញរបស់ប្រទេសជាតិទាំងមូល ពោលគឺស្រូបយកប្រមាណ ៩០% នៃបរិមាណអង្ករ ៦៥% នៃបរិមាណជលផល និង៧០% នៃបរិមាណផ្លែឈើ។
អភិវឌ្ឍន៍សេវាកម្មភស្តុភារនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1ទោះបីជាផ្លូវទឹកមានប្រវែងសរុប ១៥,០០០ គីឡូម៉ែត្រក៏ដោយ ក៏ប្រព័ន្ធស្តុក និងដឹកជញ្ជូនទំនិញ (ភស្តុភារ) នៅតំបន់ដីសណ្ដទន្ លេCuu Long គបច្ចុប្បន្ននៅតែមានបញ្ហាស្ទះជាច្រើន (រូបថត៖ VOV)

ដោយមានប្រវែងផ្លូវទឹកសរុបរហូតដល់ប្រមាណ ១៥ ០០០ គីឡូម៉ែត្រ ប៉ុន្តែប្រព័ន្ធផ្ទុក និងដឹកជញ្ជូនទំនិញ (ភស្តុភារ) នៅក្នុងតំបន់នេះនៅតែមានបញ្ហាកក់ស្ទះជាច្រើន។ ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងមធ្យោបាយដឹកជញ្ជូនកំពុង ជាទិសដៅសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ក៏ដូចជាជំនះពុះពារលើស្ថានការណ៍ដឹកជញ្ជូនទំនិញយឺតយ៉ាវ និងប្រាក់ចំណាយខ្ពស់។

យោងតាមតួរលេខស្ថិតិប្រចាំឆ្នាំបានឲ្យដឹងថា ទំនិញប្រមាណជាង ៧០% នៅតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវបានដឹកជញ្ជូនតាមផ្លូវគោក ភាគច្រើនទៅកាន់កំពង់ផែទីក្រុងហូជីមិញ និងខេត្ត Ba Ria - Vung Tau សម្រាប់ការនាំចេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកត្រូវបានចាត់ទុកថាជាឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ហើយទទួលបានការយកចិត្តទុកដាក់វិនិយោគយ៉ាងសស្រាក់សស្រាំពីរដ្ឋាភិបាល។ ក្នុងពេលនោះ ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុកបានដើរតួនាទីស្នូល ប៉ុន្តែ ខ្វះខាតការវិនិយោគយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ ទោះបីជាតំបន់ដីសណ្ដទន្លេ Cuu Long មានគុណសម្បត្តិ និងសក្ដានុពលដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ការធ្វើចរាចារណ៍តាមផ្លូវទឹកក៏ដោយ ក៏ប៉ុន្តែនាបច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុកដើរតួនាទីត្រឹមតែប្រមូល ទំនិញក្នុងកម្រិតតិចតួចប៉ុណ្ណោះ។

សេដ្ឋកិច្ចវិទូជាច្រើនបានព្យាករណ៍ថា ល្បឿនកំណើននៃការដឹកជញ្ជូនទំនិញដល់ឆ្នាំ ២០៣០ នឹងសម្រេចបានពី ៥,៧% - ៧,៧% ក្នុងមួយឆ្នាំ ហើយ ល្បឿនកំណើននៃការដឹកជញ្ជូនអ្នកដំណើរនៅតំបន់ដីសណ្តទន្លេ Cuu Long នឹងកើនឡើងជាមធ្យមពី ៥,៧% ទៅ ៧% ក្នុងដំណាក់កាល ២០១៩-២០៣០។ ដូច្នេះ ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលវែងគឺចាំបាច់ត្រូវមាន ដំណោះស្រាយសមកាលកម្ម ជាពិសេសគឺដំណោះស្រាយដែលមានលក្ខណៈទម្លុះទម្លាយភាបទល់ថ្មី។

លោក Nguyen Phuong Lam នាយកសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម សាខា ទីក្រុង Can Tho (VCCI Can Tho) បានឲ្យដឹងថា៖ “នាពេលអនាគត ដោយមានតម្រូវការអំពីស្បៀងអាហារកើនឡើង ហើយមានការពង្រីកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ តម្រូវការដឹកជញ្ជូនទំនិញនឹងកាន់តែកើនឡើង។ ប្រការនេះបានដាក់សម្ពាធលើការដឹកជញ្ជូន ភស្តុភារ និងកំពង់ផែសមុទ្រកាន់តែកើនឡើង។ ដោយសារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេ Cuu Long មានកំហិត ទើបសហគ្រាសជាច្រើនមិនទាន់យកចិត្តទុកដាក់លើភស្តុភារនោះឡើយ។ ដោយសារតែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតែខ្សោយ ទើបសហគ្រាសមិនទទួលបានប្រាក់ចំណេញខ្ពស់ឡើយ។ ប្រការនេះបានសរឲ្យឃើញថា បើទោះបីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដីសណ្ដទន្លេ Cuu Long នៅតែខ្សោយក៏ដោយ ប៉ុន្តែនេះគឺជាឱកាសថ្មីសម្រាប់ផ្នែកភស្តុភារ”។

អភិវឌ្ឍន៍សេវាកម្មភស្តុភារនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 2ដើម្បីឆ្លើយតបទៅនឹងការពង្រីក និងអភិវឌ្ឍន៍ទីផ្សារនាំចូល-នាំចេញ តំបន់ដីសណ្ដទន្លេ Cuu Long មានតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មសេវាកម្មដឹកជញ្ជូន ដើម្បីបម្រើផលិតផលកសិកម្ម និងជលផលនៃតំបន់ទាំងមូល (រូបថត៖ VOV)

ដើម្បីឆ្លើយតបទៅនឹងការពង្រីក និងអភិវឌ្ឍន៍ទីផ្សារនាំចេញ-នាំចូលនោះ តំបន់ដីសណ្ដទន្លេ Cuu Long មានតម្រូវការជាបន្ទាន់សម្រាប់ការអភិវឌ្ឍផ្នែកសេវាកម្មភស្តុភាសំដៅឆ្ពោះទៅបម្រើកសិផល និងជលផលនៃតំបន់ទាំងមូល ជាមួយនឹងសេវាកម្មភស្តុភារភាគច្រើនដូចជាការដឹកជញ្ជូន ឃ្លាំងទំនិញ ការថែរក្សាទំនិញ និងសេវាកម្មតម្លៃបំពេញបន្ថែម។ លោកស្រី Ho Thi Thu Hoa នាយិកាវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ភស្តុភារវៀតណាមបានចាត់ទុកថា បណ្ដាមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសគឺទីក្រុង Can Tho គឺចាំបាច់ត្រូវមានការប្តេជ្ញាចិត្តបន្ថែមទៀតក្នុងការបង្កើតមជ្ឈមណ្ឌលភស្តុភារក្នុងតំបន់។ ជាពិសេស ចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងវាយតម្លៃលើតម្រូវការផ្នែកភស្តុភារក្នុងតំបន់នេះ។ ម៉្យាងវិញទៀត ដើម្បីធានាគុណភាពទំនិញនៅតំបន់ដីសណ្តទន្លេ Cuu Long បម្រើការនាំចេញនោះ ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ដឹកជញ្ជូននោះ គឺចាំបាច់ត្រូវផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលឃ្លាំង សេវាកម្ម និងប្រភពធនធានមនុស្សផ្នែកភស្តុភារ។ លោកស្រី Ho Thi Thu Hoa ក៏បានផ្តល់អនុសាសន៍ថា អង្គភាពនាំចេញកសិផល និងគ្រឿងសមុទ្រចាំបាច់ត្រូវយកចិត្តទុកដាក់លើជម្រើសសេវាកម្មភស្តុភា ដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។ សម្រាប់អង្គភាពផ្គត់ផ្គង់សេវាកម្មភស្តុភារគឺចាំបាច់ត្រូវតភ្ជាប់ជាមួយអង្គភាពផ្សេងទៀត ដើម្បីបង្កើតខ្សែសង្វាក់សេវាកម្មនៅតំបន់ដីសណ្ដ Cuu Long៖ “ចំពោះស្ថាប័នគ្រប់គ្រងរដ្ឋ គឺចាំបាច់ត្រូវផ្តោតសំខាន់លើការរៀបចំផែនការបណ្តាញហេដ្ឋារចនាសម្ព័ន្ធភស្តុភា រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់ (ICT និងធនធានមនុស្ស)។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍។ តាមនោះ យើង អាចនាំផលិតផលនៅតំបន់ដីសណ្តទន្លេ Cuu Long សម្រាប់ការនាំចេញដោយផ្ទាល់ ជំនួសឱ្យការដឹកជញ្ជូនទៅកាន់ទីក្រុងហូជីមិញវិញ។ ទន្ទឹមនឹងនោះ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូនទំនិញ ដើម្បីបម្រើដល់ការនាំចេញកសិផលនៅក្នុងតំបន់នេះ។ ជាពិសេសគឺបញ្ហាប្រភពធនធានមនុស្សក៏ដូចជាការតភ្ជាប់តំបន់ផងដែរ”។

ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងសេវាកម្មភស្តុភាររបស់តំបន់នេះនឹងក្លាយទៅជាកម្លាំងចលករ ដើម្បីជំរុញការនាំចេញទំនិញនិយាយដោយឡែក និងសេដ្ឋកិច្ចក្នុងតំបន់និយាយរួម។ បញ្ហាសម្រាប់តំបន់ទាំងមូលគឺចាំបាច់ ត្រូវមានដំណោះស្រាយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពប្រព័ន្ធកំពង់ផែសមុទ្រ និងខ្សែសង្វាក់ភស្តុភា ហើយតាមនោះបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃដីសណ្ដទន្លេ Cuu Long ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ