កីឡា​ការ៉ាតេ​វៀតណាម​នាំមុខគេ ​ដោយទទួល​​បាន​​មេដាយមាស​​៧គ្រឿង​​នៅ​ស៊ីហ្គេម​លើក​ទី​​៣១

(VOVWORLD) - ការ៉ាតេវៀតណាមបានបិទបញ្ចប់ការប្រកួតប្រកបដោយជោគជ័យរបស់ខ្លួននៅស៊ីហ្គេមទី៣១។ 
កីឡា​ការ៉ាតេ​វៀតណាម​នាំមុខគេ ​ដោយទទួល​​បាន​​មេដាយមាស​​៧គ្រឿង​​នៅ​ស៊ីហ្គេម​លើក​ទី​​៣១ - ảnh 1អត្តពលិក Ho Thi Thu Hien, Hoang Thi My Tam, Nguyen Ngoc Ngoan និង Trang Cam Lanh ទទួលមេដាយមាសក្នុងវិញ្ញាសារប្រយុទ្ធ kumite ក្រុមនារី។ (រូបថត៖ VOV)

នៅថ្ងៃទី២០ ខែឧសភា ថ្ងៃប្រកួតទីបីក៏ដូចជាថ្ងៃចុងក្រោយនៃការប្រកួតការ៉ាតេ ក្នុងក្របខ័ណ្ឌនៃស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តទៅនៅកីឡាដ្ឋានអប់រំកាយ និងកីឡាខេត្ត Ninh Binh។ 

អត្តពលិក Ho Thi Thu Hien, Hoang Thi My Tam, Nguyen Ngoc Ngoan និង Trang Cam Lanh (វៀតណាម) ទទួលបានមេដាយមាសក្នុងវិញ្ញាសារប្រយុទ្ធ kumite ក្រុមនារី។

បន្ទាប់ពីការប្រកួតអស់រយៈពេល៣ថ្ងៃមក ក្រុមវៀតណាមដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយយកឈ្នះមេដាយមាស ៧គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ ដូច្នេះហើយ ការ៉ាតេវៀតណាមបានបិទបញ្ចប់ការប្រកួតប្រកបដោយជោគជ័យរបស់ខ្លួននៅស៊ីហ្គេមទី៣១៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ