កីឡាវៀតណាមអះអាង​ពី​ឋានៈក្នុងតំបន់ និង​​ឈានដល់កម្រិតអន្តរជាតិជា​បណ្តើរ​ៗ​

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីក្រុម U២៣ វៀតណាមយកឈ្នះលើក្រុម U២៣ថៃ ក្នុងលទ្ធផល ១-០ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្ញើសារអបអរសាទរដល់គណៈកម្មការបណ្តុះបណ្តាល និងក្រុមបាល់ទាត់បុរសU២៣ វៀតណាម។
កីឡាវៀតណាមអះអាង​ពី​ឋានៈក្នុងតំបន់ និង​​ឈានដល់កម្រិតអន្តរជាតិជា​បណ្តើរ​ៗ​ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាប់ដៃជាមួយគ្រូបង្វឹក U២៣ វៀតណាម Park Hang-seo។ (រូបថត៖ Minh Quyet/TTXVN)

ក្នុងសារអបអរសាទរនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ កិច្ចខិតខំប្រឹងប្រែង ភាពវៃឆ្លាត ភាពក្លាហាន ការអត់ធ្មត់ សាមគ្គីភាព និងវិន័យ ដើម្បីពណ៌ទង់ជាតិបាននាំមកនូវជ័យជំនះលើកនេះ។ នេះជាជ័យជំនះនៃស្មារតីវៀតណមាប្រកបដោយឯកភាព និងការរួបរួមគ្នា។ សមិទ្ធិផលដ៏អស្ចារ្យ រួមជាមួយនឹងមេដាយមាសរបស់ក្រុមបាល់ទាត់នារី និងសមិទ្ធិផលនៃប្រភេទកីឡាដែលចូលរួមប្រកួតនៅស៊ីហ្គេមលើកទី ៣១ បានអះអាងពីឋានៈរបស់កីឡាបាល់ទាត់វៀតណាមនិយាយដោយឡែក និងកីឡាវៀតណាមនិយាយរួម នៅក្នុងតំបន់ និងឈានដល់កម្រិតពិភពលោកជាបណ្តើរៗ។ បក្ស រដ្ឋនឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត ហើយសង្ឃឹមថាបណ្តាអង្គការ បុគ្គល និងសហគមន៍ធុរកិច្ចបន្តជួយឧបត្ថម្ភនិងគាំទ្រដើម្បីអភិវឌ្ឍន៍វិស័យកីឡារបស់ប្រទេសជាតិនិយាយរួម និងវិញ្ញាសារកីឡាកំពូលនិយាយដោយឡែក។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រទូទាំងប្រទេស ដែលតែងតែអមដំណើរជាមួយក្រុមបាល់ទាត់បុរស-នារី និងកីឡាផ្សេងៗទៀតនៅស៊ីហ្គេមលើកទី៣១៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ