នាថ្ងៃទី ១៥ ខែឧសភា វៀតណាមដណ្តើមបានមេដាយមាសចំនួន ២៩គ្រឿងបន្ថែមទៀតនៅស៊ីហ្គេមលើកទី ៣១
(VOVWORLD) - នាថ្ងៃទី ១៥ ខែឧសភា ជាថ្ងៃប្រកួតផ្លូវការទី ៣ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣១) គឺជាថ្ងៃប្រកួតដ៏ជោគជ័យបំផុតរបស់ប្រតិភូកីឡាវៀតណាមចាប់តាំងពីស៊ីហ្គេមបានប្រព្រឹត្តិទៅ នៅពេលដែលអត្តពលិក វៀតណាម ដណ្តើមបានមេដាយមាសសរុបចំនួន ២៩ គ្រឿង។
Phan Hien- Thu Huong ទទួលមេដាយមាស វិញ្ញាសា Dancesport។ (រូបថត៖ Vu Toan/VOV) |
ប្រភេទកីឡាដែលទទួលបានមេដាយមាសច្រើនបំផុតក្នុងថ្ងៃនេះ គឺកីឡាវូស៊ូ ដែលទទួលបានមេដាយមាសចំនួន៧គ្រឿង។ អ្នកប្រដាល់ Hoang Thi Phuong Giang ប្រកួតបើកឆាកដណ្តើមបានមេដាយមាសក្នុងវិញ្ញាសារ Changuan នារី នៅព្រឹកថ្ងៃទី១៥ ខែឧសភា។ នារសៀលថ្ងៃដដែល អ្នកប្រដាល់វូស៊ូបាននាំមកជូនមេដាយមាសចំនួន ៦គ្រឿងទៀតផង។
វិញ្ញាសា Dancesport និងអត្តពលកម្ម នីមួយៗ បាននាំមកជូនវៀតណាមនូវមេដាយមាសចំនួន ៥គ្រឿងថែមទៀត។ ក្នុងវិញ្ញាសា Dancesport គូ Nguyen Trung Kien - Pham Hong Anh បានឈ្នះពិន្ទុខ្ពស់ជាងគេក្នុងការប្រកួត samba និង rumba។ គូ Nguyen Doan Minh Truong (Phan Hien) - Dang Thu Huong ត្រួតត្រាក្នុងប្រភេទរបាំ Paso Doble និង Jive ។ Minh Truong (Phan Hien) និង Thu Huong បន្ទាប់មក ក៏បានឈ្នះមេដាយមាសមួយគ្រឿងទៀតសម្រាប់ចង្វាក់របាំឡាទីនទាំង៥។ ទន្ទឹមនឹងនោះ អត្តពលិកផ្នែកអត្តពលកម្ម Nguyen Thi Huyen (វិញ្ញាសា៤០០ម៉ែត្រនារី) Pham Thi Diem (លោតកម្ពស់) Nguyen Tien Trong (លោតចម្ងាយ) Nguyen Van Lai (៥០០០ម៉ែត្របុរស) Nguyen Thi Oanh (៣០០០ម៉ែត្រ) បន្តនាំយកមេដាយមាសជូនប្រតិភូកីឡាវៀតណាម។ ក្នុងនោះ Nguyen Thi Oanh បានបំបែកកំណត់ត្រាស៊ីហ្គេមផ្ទាល់ខ្លួន ក្នុងការរត់ឆ្លងកាត់ឧបសគ្គ ៣,០០០ ម៉ែត្រ ដោយប្រើថិរវេលា ៩ នាទី ៥២ វិនាទី ៤៦។ កំណត់ត្រាចាស់របស់នាងគឺ ១០ នាទី ០២។
Nguyen Thi Oanh នាំមកជូនប្រតិភូកីឡាវៀតណាមនូវមេដាយមាសទី៦៤។ (រូបថត៖ Quang Trung/ VOV) |
ក្នុងវិញ្ញាសាប្រណាំងកង់និងរត់បីយ៉ាត្លុង (biathlon) អត្តពលិក Pham Tien San បានទៅដល់ទីដំបូងគេ ក្នុងថិរវេលា ១ ម៉ោង ៥៥ នាទី ៥៧ វិនាទី។ កីឡាកាយវប្បកម្មក៏ដណ្តើមបានមេដាយមាស២គ្រឿងទៀតផងដែរ ដោយការខិតខំប្រឹងប្រែងរបស់កីឡាករ Tran Hoang Duy Thuan - Bui Thi Thoa (វិញ្ញាសាវាយគូបុរសនិងនារី), និង Dinh Kim Loan (វិញ្ញាសានារី)។ កីឡា ជឺជិតស៊ូ(Jiu Jitsu) ក៏បើកការប្រកួតដោយឈ្នះមេដាយមាសចំនួន ២គ្រឿង របស់កីឡាការិនី Phung Thi Hue (នារី ៤៥ គីឡូក្រាម)និង Dao Hong Son (បុរស ៥៦ គីឡូក្រាម)។ ជ័យលាភីមេដាយមាសផ្សេងទៀត រួមមាន Lan Anh - Hong Loan (ប៉េតង់វាយគូនារី) Nguyen Minh Nhat Quang និង Ha Van Tien (អុកblitz អុកចិន) Nguyen Ngoc Truong Son (អុកឯកត្តជនបុរស អុក), Dang Ngoc Xuan Thien (ជិះសេះ, កាយសម្ព័ន្ធ), Hung Nguyen (៤០០ ម៉ែត្រចម្រុះ, ហែលទឹក)។
គិតត្រឹមថ្ងៃទី ១៥ ខែឧសភា វៀតណាមទទួលបានមេដាយមាសចំនួន ២៩គ្រឿង ដោយឈរនៅកំពូលតារាងមេដាយ ជាមួយមេដាយមាសសរុបចំនួន ៦៨គ្រឿង។ ប្រតិភូកីឡាថៃជាប់ចំណាត់ថ្នាក់លេខ២ ដោយមានមេដាយមាសចំនួន២៤គ្រឿង; បន្ទាប់មកគឺហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី៕