ប្រធានរដ្ឋសភាសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះ​ការ​ងារ​រៀប​ចំ​ស៊ី​ហ្គេម​លោក​ទី​៣១​របស់វៀតណាម

(VOVWORLD) - ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin នាថ្ងៃទី ២០ ខែឧសភា បានចែករំលែកអំពីការងាររៀបចំស៊ីហ្គេមលើកទី ៣១ នៅវៀតណាម ក៏ដូចជាបញ្ហាទាក់ទងនឹងគណៈប្រតិភូកីឡារបស់ប្រទេសខ្លួន។
ប្រធានរដ្ឋសភាសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះ​ការ​ងារ​រៀប​ចំ​ស៊ី​ហ្គេម​លោក​ទី​៣១​របស់វៀតណាម - ảnh 1 រូបថត៖ Tuan Duc/TTXVN

កាសែត The Strait Times បានដកស្រង់សម្តីរបស់ លោក Tan Chuan-Jin ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី ដោយវាយតម្លៃថា វៀតណាមបានរៀបចំរដូវកាលស៊ីហ្គេម “នៅកម្រិតខ្ពស់”។

ថ្លែងមតិក្នុងបទសម្ភាសន៍ លោក Tan Chuan-Jin បានអំពាវនាវឲ្យប្រជាជនសិង្ហបុរី បន្តលើកទឹកចិត្តដល់អត្តពលិកដែលកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលរហូតមកដល់ពេលនេះ បាននាំយកជូនប្រតិភូកីឡាសិង្ហបុរីនូវមេដាយមាសសរុបចំនួន ៤៧គ្រឿង។ លោកបានកោតសរសើរចំពោះក្តីស្រឡាញ់និងមនោសញ្ចេតនារបស់អ្នកគាំទ្រសិង្ហបុរី ដែលបានមកកាន់វៀតណាមដើម្បីលើកទឹកចិត្តដល់កីឡាករប្រទេសខ្លួន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ