ស៊ីហ្គេម ៣១៖ ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពតាមរយៈកីឡា
(VOVWORLD) - សន្និសីទរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយនាព្រឹកថ្ងៃទី១២ ខែឧសភា។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ (រូបថត៖ Tuan Duc/TTXVN) |
នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម និងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម៣១) បានសង្កត់ធ្ងន់ថា ស៊ីហ្គេមមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺតាមរយៈព្រឹត្តិការណ៍នេះ យើងអាចសិក្សារៀនសូត្របទពិសោធន៍ លត់ដំសមត្ថភាព និងស្មារតីប្រកួតប្រជែងរបស់យើង ដើម្បីពីទីលានប្រកួតប្រចាំតំបន់នេះ ឆ្ពោះទៅការប្រកួតកីឡាទ្វីបអាស៊ី និងអូឡាំពិកអន្តរជាតិទៀតផង។ តាមរយៈវិស័យកីឡា ប្រទេសនានាបានពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក ហើយតែងតែរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអភិវឌ្ឍចាប់ពីវិស័យកីឡា ដើម្បីរីកសាយភាយគុណតម្លៃដ៏ល្អប្រពៃនៃវប្បធម៌ និងប្រជាជននៃប្រទេសនីមួយៗ។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានពិភាក្សាអំពីបញ្ហាជាច្រើនទាក់ទងនឹងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យកីឡា; ពិចារណាលើពេលវេលាត្រួតពិនិត្យសារធាតុដូពិងជាដើម។ តំណាងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ក៏បានរាយការណ៍ពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ផងដែរ៕