ទីក្រុងហូជីមិញ៖៤០ឆ្នាំក្រោយថ្ងៃរំដោះ
Cao Thoa -  
(VOVWORLD) /  
Vovworld-មុនពេលទៅស្នាក់នៅកាណាដា Nguyen Huu Thaiរសនៅនៅទីក្រុង
ហូជីមិញ។គាត់ជាកម្មាភិបាលវិទ្យាស្ថានស្ថានត្យកម្មទីក្រុងនិងជាគ្រូបង្រៀន
មហាវិទ្យាល័យស្ថាបត្យកម្មទីក្រុង។គាត់ធ្លាប់សង្កេតឃើញរាល់ការលំបាក
ដែលប្រជាជនទីក្រុងបានឆ្លងកាត់ក្នុងបណ្តាឆ្នាំទសវត្សរ៍ទី៨០។គាត់រៀបរាប់
ថា៖” ក្រោយសង្រ្គាមយើងមិនទទួលបានការផ្តល់ជំនួយពីបរទេសទៀតទេ។
យើងត្រូវដោះជំពាក់ ដោយខ្លួនឯងទាំងស្រុង។ ក្នុងប៉ុន្មានឆ្នាំទសវត្សរ៍ទី៨០
និងទី៩០ជាដំណាក់កាលពោរពេញទៅដោយការលំបាក។ក្រោយនោះខណះ
ដែលខ្ញុំវិលត្រឡប់មកស្រុកកំណើតវិញទីក្រុងហូជីមិញបានមានការផ្លាស់ប្តូរ
ជាច្រើន។ “
|
រូបថត អិនធឺណែត |
ក្នុងច្រើនឆ្នាំទីក្រុងហូជីមិញបានអនុវត្តប្រកបដោយច្នៃប្រឌិតនូវគោលមាគា៏អភិបឌ្ឍន៍
សេដ្ឋកិច្ចសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។នោះគឺជាការអនុវត្តនូវយន្រការគោល
នយោបាយថ្មីដោះស្រាយការលំបាកអភិវឌ្ឍន៍ផលិតកម្មអាជីវកម្មរួមចំណែកសុក្រិដ្ឋ
គោលមាគា៏ផ្លាស់ប្តូរថ្មីរបស់បក្សកុម្មុយនិស្តនិងរដ្ឋវៀតណាម។បណ្ដីតTran Du Lich
អនុប្រធានគណះប្រតិភូសមាជិកសភានៃទីក្រុងហូជីមិញនិងជាអតីតប្រធានវិទ្យា
ស្រាវជ្រាវអំពីការអភិវឌ្ឍន៍ទីក្រុងចាត់ទុកថា៖” ទីក្រុងបានមានការរួមវិភាគទាន
សំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ។នោះគឺជារូបសណ្ឋានផលិតទំនិញនិងឈាន
ទៅមុឋក្នុងការសាងសង់មណ្ឌល ផលិតទំនិញសំរាប់នាំចេញ។ល។ “
|
ទីក្រុងហូជីមិញ៖៤០ឆ្នាំក្រោយថ្ងៃរំដោះ(រូបថត អិនធឺណែត) |
ក្នុងរង្វង់ឆ្នាំ២០១១-២០១៤ផលិតផលក្នុងស្រុកសរុប(GDP)មាន៩,៦%កើន១,៧%
បើប្រៀបនឹង GDPនៃប្រទេសទាំងមូល។ប្រាប់ចំណូលគិតមធ្យមតាមមនុស្សម្នាក់នា
ចុងឆ្នាំ២០១៤គឺមាន៥០០០ដុល្លារអាមេរិក។ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចនៃទីក្រុងបាន
រួមចំណែកជំរុញការអភិវឌ្ឍន៍នៃប្រទេសទាំងមូល។សព្វថ្ងៃទីក្រុងរួមចំណែក២១%
GDPនៃប្រទេសទាំងមូលនិង៣០%នៃប្រភពចំណូលទៀតផង។ទីក្រុងហូជីមិញជា
តំបន់១ក្នុងចំណោមតំបន់ដែលទាក់ទាញទុនវិនិយោគច្រើនជាងគេនៅទូទាំងប្រទេស។
បង Phan Tien Dat កម្មាភិបាលសមាគមកសិករស្រុកBinh Chanh ចែករំលែកថា៖“
ក្រោយរយះពេល៤០អភិវឌ្ឍន៍ទីក្រុងហូជីមិញបានក្លាយទៅជាមជ្ឈមណ្ឌលទំនើប។
ខ្ញុំមានមោទនភាពជាពលរដ្ឋទីក្រុង១នាក់។ “
លោកLe Hoang Quanប្រធានគណះកម្មាធិការប្រជាជនទីក្រុងបានអោយដឹងថា៖”បញ្ហា
អាទិភាពរបស់យើងខ្ញុំគឺ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋបច្ចេកទេសនិងសង្គម។បញ្ហាទី២
គឺបង្កើនវិធីសាស្រ្តផ្សំនឹងបំរែបំរួលអាកាសធាតុ។ “
ក្នុងផែនការប្លង់ដល់ឆ្នាំ២០២០និងទស្សនវិស័យដល់ឆ្នាំ២០២៥ទីក្រុងហូជីមិញបាន
កំណត់គោលដៅខំខាន់មួយចំនួនដែលក្នុងនោះមានការឆ្លៀតយកបណ្តាសក្តានុពល
ដើម្បីអភិវឌ្ឍន៍ចីរភាពផ្តល់អាទិភាពអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ល៕
Cao Thoa
-VOVWORLD