ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?”
|
រូបថតអ៊ីនធឺណែត |
(VOVworld) – ការប្រឡង “មិត្តដឹងអ្វីខ្លះអំពីវៀតណាម?” ដែលវិទ្យុសម្លេងវៀត
ណាម (VOV) រៀបចំឡើង បន្តទទួលបានការយកចិត្តទុកដាក់និងការចូលរួមជា
ច្រើនរបស់មិត្ត អ្នកស្តាប់លើគ្រប់ទិសទីលើពិភពលោក។ រហូតមកដល់ពេលនេះ
កម្មវិធីផ្សាយជា ភាសាឥណ្ឌូនេស៊ីទទួលបានបទប្រឡងច្រើនជាងគេ។ បណ្ដាខ្លឹម
សារទាក់ទិនដល់ចម្លើយ របស់សំនួរនៃការប្រឡងនេះ ត្រូវបានបណ្ដាអ្នកនិពន្ធ
ចុះផ្សាយតាមគេហទំព័រ Facebook របស់កម្មវិធី។ បទសរសេរទាំងនេះ ទទួលបាន
ការយកចិត្តទុកដាក់ តាមដាន និងចែករំលែករបស់ទស្សនិកជនចំនួនជាង៨០០
នាក់។ រួមជាមួយនោះ បណ្ដាខ្លឹមសារទាក់ទិនដល់ចម្លើយ របស់សំនួរនៃការប្រ
ឡងនេះ ក៏មានក្នុងនាទី៖ ប្រអបសំបុត្រមិត្តអ្នកស្ដាប់ ជាប្រចាំសប្ដាហ៍នៃវិទ្យុ
សម្លេងវៀតណាមផងដែរ។
លោកអ្នកនាងជាទីមេត្រី
យើងខ្ញុំនឹងបន្តចេញផ្សាយអត្ថបទនានាដែលទាក់ទិនដល់ចម្លើយនៃការប្រ
ឡង៖មិត្តយល់អ្វីអំពីវៀតណាម ដើម្បីបណ្ដាទស្សនិកជនបំពេញបន្ថែមចំពោះបទ
ប្រឡងរបស់ខ្លួន តាមកាលកំណត់ គឺថ្ងៃទី៣០ មិថុនាឆ្នាំ២០១៥។