កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ

(VOV)_ជាប្រចាំឆ្នាំ យុវជនចំនួន២៤នាក់ ដែលបានជ្រើសរើសពីបណ្ដាមហាវិទ្យា
ល័យវៀតណាមនិងថៃ ចូលរួមបណ្ដាសកម្មភាពជួបប្រាស្រ័យ ​ស្វែងយល់អំពីវប្បធម៌  ភាសា នៃប្រទេសចំនួន២ ក្នុងរយៈពេល១០ថ្ងៃ។ ឆ្នាំ​២០១៤នេះ កម្មវិធីជួបប្រាស្រ័យ
វៀតណាម-ថៃ លើកទី៦ ត្រូវបានរៀបចំ​ឡើង​នៅវៀតណាម ចាប់ពីថ្ងៃទី១៨​ដល់ថ្ងៃទី
២៧ សីហា។  

កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ - ảnh 1
កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ

កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ ផ្តល់ជំនួយដោយក្រសួងការបរទេសថៃ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសថៃ នាឆ្នាំ២០០៩។ ហើយបន្តនោះ​ ភាគីទាំងពីរបានប្តូរវេនរៀបចំឡើង។ រហូតមកដល់ពេលនេះ បានមាន​យុវជនចំ
នួន១៤ ៤ នាក់ នៃប្រទេសទាំងពីរបានចូលរួមកម្មវិធីនេះ។ លោក ​Panyarak Poolthup ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមបានអោយដឹងថា៖

          “ ប្រជាជនវៀតណាមនិងថៃ មានទំនាក់ទំនងជិតស្និទ្ធតាំងពីយូរយារណាស់​
មកហើយ។ ជនវៀតណាមបានកើតនិងធំដឹងក្តី​នៅថៃ ​ហើយក្រោយមកវិល​ត្រឡប់
មក វៀតណាមវិញ ពួកគេនៅតែមានមនោសញ្ជេតនាកក់ក្តៅចំពោះប្រទេសថៃ។ ស្ថានទូតថៃប្រចាំនៅហាណូយ នាយកដ្ឋាន​អភិវឌ្ឍន៍កម្មាភិបាល និងស្មគ្រចិត្តនៅ
សហគមន៍ -ក្រសួងមហាផ្ទៃថៃ និង​ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀត ណាម បានបំ ផុសកម្មវិធីនេះឡើង។ ​កម្មវិធីនេះបានជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងយុវ
ជននៃប្រទេស​ទាំងពីរ។​” 

កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ - ảnh 2
កម្មវិធីជួបប្រាស្រ័យវៀតណាម-ថៃ

នៅវៀតណាម ទីក្រុង Da Nang និងវិថីបុរាណ Hoi An ត្រូវបាន​ជ្រើសរើសជា ទី មកដល់ចំនួន២ ក្នុងកម្មវិធីជួបប្រាស្រ័យឆ្នាំ ២០១០និងឆ្នាំ ​២០១២។  កម្មវិធីជួបប្រា
ស្រ័យ វៀតណាម-ថៃ ឆ្នាំ ២០១៣ ត្រូវបានរៀបចំ​ឡើង​ នៅ​ភូមិ Noen Namkhang
ស្រុក Renunakhon ខេត្ត Nakhon Phanom និងរាជធានីបាងកក របស់ថៃ។ លោក
 Surichart Saithong ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍កម្មាភិបាល និងស្មគ្រចិត្តក្នុង
សហគមន៍ -ក្រសួងមហា​ផ្ទៃ​ថៃ បានវាយតំលៃអំពីលទ្ធផលនៃកម្មវិធីជួបប្រាស្រ័យ
 ឆ្នាំ ២០១៣ថា៖

          “ ឆ្នាំ ២០១៣ ​ក្រុមយុវជនវៀតណាមទៅថៃ។ យើងខ្ញុំបានជ្រើសរើស​ខេត្ត
 Nakhon Phanom-ជាតំបន់មានជនវៀតណាមជាច្រើនរស់នៅ ដើម្បី​រៀបចំកម្មវិធី 
Homestay។ ប្រជាជននៅទីនេះស្រឡាញ់ប្អូនៗណាស់ ដោយចាត់​ទុកពួកគេដូចជា
កូន ចៅក្នុងគ្រួសារ។ ប្អូនៗវៀតណាមគួរអោយស្រ​ឡាញ់ណាស់។ បណ្ដាប្អូនថៃនិង វៀតណាមបានបង្កើតឡើងទំនាក់ទំនងដ៏ល្អប្រសើរ។”

          ឆ្នាំ ២០១៤ ក្រសួងអប់រំនិងបណ្ដុះបណ្ដាវៀតណាមជាស្ថាប័នទទួល​រៀបចំ
ព្រឹត្តិការណ៍នេះ។ មហាវិទ្យាល័យហាណូយជាស្ថាប័នសម្របសម្រូលសកម្មភាព
នៃកម្មវិធី។ លោកស្រី Trinh Thu Ha កម្មាភិបាលក្រសួងអប់រំ និងបណ្ដុះ​បណ្ដាល​វៀតណាម បានអោយដឹងថា៖

          “ ក្រៅពីបណ្ដាសកម្មភាពផ្លាស់ប្តូរវប្បធម៌ ភាសា នៅមហាវិទ្យាល័យ​ហា
ណូយ  យើងខ្ញុំនៅរៀបចំកម្មវិធីដំណើកំសាន្ត​សំរាប់ប្អូនៗ ដូចជា៖​ទៅ​ទស្សនា​ឈូង សមុទ្រហាឡង់ នៅខេត្ត Quang Ninh ជាកេរ្តិ៍ដំណែលពិភព​លោក ​ស្វែងយល់អំពី
ជនជាតិThai នៅភូមិ Ban Lat ស្រុក Mai Chau ខេត្ត Hoa Binh និងជនជាតិភាគតិច
មួយ ចំនួននៅស្រុក Moc Chau ខេត្ត Son Laផងដែរ។”

          Moss និស្សិតថៃមួយនាក់ដែលចូលរួមកម្មវិធីនេះជាលើកដំបូង បាន​អោយ
ដឹងថា៖

          “ កម្មវិធីនេះជួយប្អូនៗហ្វឹកហាត់បណ្ដាទេ​ពកោសល្យដើម្បីសម្របខ្លួន​ជាមួយ មិត្តវៀតណាមនានា រួមទាំងភាសាផង និងវប្បធម៌ផង។ ក្រៅពីនោះ ​ក្នុងលើកនេះ 
ប្អូន បានស្គាល់មិត្តថ្មីជាច្រើនទៀតដែរ។”

          រីឯ Hanh ជាដំណាងរបស់ប្រទេសម្ចាស​និស្សិតវៀតណាមមួយនាក់បានចែក
រំឡែកថា៖

          “ ក្នុងកម្មវិធីលើកនេះ ប្អូននឹងខំប្រឹងប្រែងឧទ្ទេសនាមនូវបណ្ដាចំណុច​វប្បធម៌
របស់រដ្ឋ ធានីហាណូយ របស់ប្រទេសវៀតណាម ទៅកាន់មិត្តថៃនានា និងជួយ មិត្តយល់ដឹងបន្ថែមអំពីទឹកដី និងមនុស្សវៀតណាម។”

          យុវជនវៀតណាមនិងថៃបានរួមគ្នាចូលរួមសកម្មភាពយ៉ាងផុលផុស​និងគួរ
អោយ​ទាក់ទាញទឹកចិត្តជាច្រើន។ តាមរយៈកម្មវិធីទាំងនេះ យុវជនថៃនិងវៀត​ណាមនឹងទទួលបានបទពិសោធន៍ជាច្រើន និងបង្កើតទំនាក់ទំនងមិត្តភាព​រវាងនិស្សិតនិងយុវជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនង​រវាង​ប្រជាជននៃប្រទេសទាំងពីរ ​បន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិ​ការទ្វេភាគី លើគ្រប់វិស័យ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ