គណៈកម្មការទន្លេមេគង្គនិងការខំប្រឹងប្រែងគ្រប់គ្រងប្រភពធនធានទឹក

(VOVWORLD) - ទន្លេមេគង្គជាទន្លេដែលមានប្រវែង ៥ ពាន់គីឡូម៉ែត្រ ហូរឆ្លងកាត់ចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ នេះជាទន្លេមួយក្នុងចំណោមទន្លេធំបំផុតដែលមានជីវចម្រុះដ៏សម្បូរបែបបំផុតលើពិភពលោក។ ទន្លេមេគង្គដើរតួនាទីសំ ខាន់ក្នុងការផ្គត់ផ្គង់ប្រភពទឹកស្បៀងអាហារនិងរបររកស៊ីសំរាប់ប្រជាជនតាម បណ្តោយទន្លេអស់រយៈពេលច្រើនជំនាន់។ ប៉ុន្តែ ការជះឥទ្ធិពលរបស់មនុស្ស និងបំរ៉ែបំរួលអាកាសធាតុដ៏ស្មុគស្មាញបានបណ្តាលឡើងការព្រួយបារម្ភ ជ្រាលជ្រៅចំពោះចីរភាពនៃប្រភពធនធនទឹកលើទន្លេមេគង្គដែរ។ ចំពោះមុខ បណ្ដាការសាកល្បងទាំងនេះ គណៈកម្មការទន្លេមេគង្គ (MRC) មានវិធានការ ណាដើម្បីគ្រប់គ្រងនិងការពារប្រភពធនធានដ៏ថ្លៃថ្លានេះ។ 
គណៈកម្មការទន្លេមេគង្គនិងការខំប្រឹងប្រែងគ្រប់គ្រងប្រភពធនធានទឹក - ảnh 1 គណៈកម្មការទន្លេមេគង្គនិងការខំប្រឹងប្រែងគ្រប់គ្រងប្រភពធនធានទឹក

ដំណើរការនគរូបនីយកម្ម ការនេសាទដោយអាវុធឬគ្រឿងផ្ទុះ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដោយកំរិតខ្ពស់ដូចជាការកសាងសំណង់វារីអគ្គិសនីទ្រង់ទ្រាយ ធំ ទឹកជំនន់និងការរាំងស្ងួតដោយបំរ៉ែបំរួលអាកាសធាតុ កើតមានឡើងលើទន្លេ មេគង្គ ដែលបាននិងកំពុងជះឥទ្ធិពលអាក្រក់ទៅលើបណ្ដាប្រទេសតាមបណ្តោយ វាលសណ្តទន្លេមេគង្គដូចជា កម្ពុជា ឡាវ ថៃនិងវៀតណាម។ ប៉ុន្តែ ការខំប្រឹង ប្រែងដោះស្រាយបញ្ហនេះក្នុងថ្នាក់តំបន់តាមបណ្តោយខ្សែព្រំដែនរវាងប្រទេស ពោលខាងលើមិនច្រើនទេ។ ប្រការនេះបានពន្យល់ហេតអ្វីបានជាគណៈកម្មការទន្លេមេងគង្គ  (MRC) ដើរតួនាទីសំខាន់និងជាវេទិកាស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យបរិស្ថានក្នុងតំបន់សំដៅគ្រប់គ្រងប្រភពធនធានទឹករួមប្រកបដោយប្រសិទ្ធ ភាព។ ដោយមានការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុពីធនាគារពិភពលោក (WB) ពីឆ្នាំ ២០០៩ MRC កំពុងជួយឧបត្ថម្ភប្រទេសជាសមាជិកចំនួន ៤ តាមបណ្ដោយទន្លេ មេគង្គរួមមាន ឡាវ ថៃ កម្ពុជានិងវៀតណាមដោះស្រាយបញ្ហាឆ្លងដែនតាមរយៈ គំរោងការណ៍គ្រប់គ្រងប្រភពធនធានទឹកចម្រុះ (IWRM) ។ អ្នកជំនាញការគ្រប់ គ្រងធនធានទឹកនៃធនាគារពិភពលោក (WB) លោក Greg Browder បានឲ្យដឹងថា៖

        «បណ្ដាប្រភពធនធានដូចទឹកនិងជលផលមានរន្តលំហូរពី ប្រទេសមួយនេះទៅប្រទេសមួយដោយសេរី។ ដោយហេតុនេះ ប្រការសំខាន់គឺគប្បីសហប្រតិបត្តិការនិងសម្របសម្រួលការគ្រប់គ្រងការប្រើប្រាស់ប្រភពធនធានទាំងនេះ។ មេគង្គជាមហាតំបន់ល្វង់ល្វើយដែលពោរពេញដោយមានភាពខុសប្លែក គ្មាជាច្រើន។ កម្មវិធី IWRM ជួយប្រទេសនានាដឹងច្បាស់អំពីបញ្ហាឆ្លងដែនដែល មានលក្ខណៈពិសេស ភាគច្រើនជាបញ្ហាទ្វេភាគីរវាងប្រទេសនានា ការកសាង យន្តការសម្របសម្រួលចម្រុះដើម្បីអនុវត្តផែនការធ្វើសកម្មភាព។»

គណៈកម្មការទន្លេមេគង្គនិងការខំប្រឹងប្រែងគ្រប់គ្រងប្រភពធនធានទឹក - ảnh 2 នាយកគ្រប់គ្រង MRC លោក Pham Tuan Phan

អនុវត្តដោយឈរលើការគ្រប់គ្រងធនធានទឹកចម្រុះ គំរោងការណ៍ IWRM ជារបៀបទាក់ទងផ្ទាល់និងគ្រប់គ្រងដោយសហការដែលធ្វើឲ្យតុល្យភាពនូវតម្រូវការសង្គមនិងតម្រូវការសេដ្ឋកិច្ចព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ីដែលទន្លេ ហូរឆ្លងកាត់ផងដែរ។ ដោយមានការជួយឧបត្ថម្ភខាងបច្ចេកទេសរបស់ MRC ពីឆ្នាំ ២០១១ ប្រទេសជាសមាជិក MRC ចំនួន ៤ បានកសាងគំរោងការណ៍ទ្វេភាគីចំនួន ៥ សំដៅបង្កើនការសន្ទនាឆ្លងដែននៅថ្នាក់តំបន់ប្រមូលផ្តុំទៅលើការគ្រប់គ្រងវាលសណ្តទន្លេមេគង្គជលផលបឹងទន្លេនិងតំបន់ដីលិចទឹក។ វាយតំលៃអំពីគំរោងការណ៍ IWRM នាយកគ្រប់គ្រង MRC លោក Pham Tuan Phan បានឲ្យដឹងថា៖

«គំរោងការណ៍នេះជាចំណុចថ្មីនិងវិសេសវិសាលចំពោះប្រវត្តិសាស្ត្រសហ ប្រតិបត្តិការក្នុងតំបន់របស់ MRC។ ការសន្ទនាឆ្លងដែននឹងជួយបន្ធូស្រាលភាព តានតឹង បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកនានា ចិញ្ចឹមស្មាតរី សហប្រតិបត្តិការទន្លេមេគង្គដើម្បីគ្រប់គ្រងប្រភពធនធានចម្រុះប្រកបដោយប្រសិទ្ធភាពថែមទៀត ព្រមទាំង រួមជាមួយគ្នាទប់ទល់នឹងការសាកល្បងរួម ផងដែរ។ ខ្ញុំគិតថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការទ្វេភាគីឆ្លងដែននេះនឹង ពង្រីកឲ្យបានខ្លាំងក្លាថែមទៀតក្នុងតំបន់។ យើងខ្ញុំ MRC នឹងបន្តគាំទ្របណ្ដាការ ខិតខំប្រឹងប្រែងទាំងនេះ។»

គណៈកម្មការទន្លេមេគង្គនិងការខំប្រឹងប្រែងគ្រប់គ្រងប្រភពធនធានទឹក - ảnh 3គំរោងការណ៍គ្រប់គ្រងមុខរបរនេសាទលើទន្លេមេគង្គនិងទន្លេ Sekong រវាងកម្ពុជានិងឡាវ (ខែកក្កដាឆ្នាំ ២០១៤) 

រហូតមកដល់ពេលនេះ គំរោងការណ៍លេចធ្លោក្នុងចំណោមគំរោងការណ៍ ចំនួន ៥ រួមមាន៖ គំរោងការណ៍គ្រប់គ្រងមុខរបរនេសាទលើទន្លេមេគង្គនិងទន្លេ Sekong រវាងកម្ពុជានិងឡាវ (ខែកក្កដាឆ្នាំ ២០១៤) សំដៅដោះស្រាយបញ្ហាអន់ ខ្សោយប្រភេទត្រីសាច់ស គំរោងការណ៍គ្រប់គ្រងមហាអនុតំបន់ទន្លេ Sesan និងទន្លេ Serpok រវាងកម្ពុជានិងវៀតណាម (ខែឧសភាឆ្នាំ ២០១៤) ស្តីពីការ អភិវឌ្ឍវារីអាគ្គិសនី គំរោងការណ៍គ្រប់គ្រងធនធាទឹកវាលសណ្តទន្លេមេគង្គតាម បណ្ដោយខ្សែព្រំដែនរវាងកម្ពុជានិងវៀតណាម (ខែឧសភាឆ្នាំ ២០១៤) សំដៅ ដោះស្រាយការសាកល្បងក្នុងការអភិវឌ្ឍន៍មហាតំបន់ខាងលើទឹកនិងបំរ៉ែបំរួល អាកាសធាតុ។ តាមរយៈនោះ បណ្ដាស្ថាប័នសមត្ថកិច្ចនិងសហគមន៍ក្នុងតំបន់កាន់តែលើកកំពស់ចំណេះដឹងអំពីកិច្ចសហប្រតិបត្តិការឆ្លងដែនថែនទៀត។ នាយករង មន្ទីរធារាសាស្ត្រនិងកសិកម្មធនធានទឹកខេត្ត តា កែវ កម្ពុជា លោក Nou Ketpurithath បានឲ្យដឹងថា៖

        «តាមរយៈគំរោងការណ៍លើវាលសណ្តទន្លេ Cuu Long រវាងកម្ពុជានិង វៀតណាម ខ្ញុំសង្ឃឹមថា៖ ប្រទេសទាំងពីរអាចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជា មួយគ្នាដើម្បីនាំចេញវិធានការនិរន្តរភាពសំរាប់ប្រជាជនក្នុងការប្រើប្រាស់ទឹក រួមមានការស្តារឡើងវិញបណ្ដាតំបន់តភ្ជាប់សំដៅកាត់បន្ថយបរិមាណទឹកសំរាប់ ប្រទេសទាំងពីរ។»

        គំរោងការណ៍ចំនួន ២ នៅសេសសល់ប្រមូលផ្តុំទៅលើការលើកទឹកចិត្តរៀន សូត្រពីបទពិសោធន៍របស់គ្នា។ នោះគឺគំរោងការណ៍គ្រប់គ្រងដីលិចទឹកលើទន្លេ Xe Bang Hieng និងទន្លេ Nam Kam រវាងឡាវនិងថៃ (ខែធ្នូឆ្នាំ ២០១៣) និងគំរោងការណ៍ផ្លាស់ប្តូរព័ត៌មានរវាងទន្លេសាបរបស់កម្ពុជានិងទន្លេ Songkhla របស់ថៃ (ខែតុលាឆ្នាំ ២០១៤)។

        រហូតមកដល់ពេលនេះ ការសន្ទនាឆ្លងដែនថ្នាក់ជាតិត្រូវបានអនុវត្តនៅថ្នាក់ ខេត្តតំបន់។ ប្រទេសជាសមាជិករបស់ MRC ចំនួន ៤ កំពុងរួមវិភាគទានយ៉ាង សកម្មដើម្បីនាំមកនូវចំណេះដឹងរួមស្តីពីបណ្ដាបញ្ហាឆ្លងដែន ចរចាដើម្បីឲ្យមាន ដំណោះស្រាយចីរភាពហើយចែករំលែកបទពិសោធន៍ល្អបំផុតនៃប្រទេសដៃគូ នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ