គ្រួសារ​វៀតណាម​ពោរពេញទៅ​ដោយ​ក្តី​ស្រឡាញ់​​ឡាវ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។តាមលោកឪពុកនិងបងស្រីធ្វើសកម្មភាពបដិវត្តន៍ចាប់តាំងពីពេលមានអាយុត្រឹមតែ ១២ ឆ្នាំលោកវរសេនីយ៍ឯក Phan Dinh បានជ្រួតជ្រាបសតិអារម្មណ៍ហូជីមិញស្ដីពីសាមគ្គីភាពអន្តរជាតិ “ជួយមិត្តគឺជាជួយខ្លួនឯង”។ 
គ្រួសារ​វៀតណាម​ពោរពេញទៅ​ដោយ​ក្តី​ស្រឡាញ់​​ឡាវ - ảnh 1វរសេនីយ៍ឯក Phan Dinh (ស្តាំ) បានថតរូបជាមួយគ្រួសារឡាវ

ស្ទើរតែពេញមួយជីវិតផ្សារភ្ជាប់ជាមួយទឹកដីឡាវ ហើយឆ្លងកាត់បេសកកម្មជាច្រើនចាប់ពីក្មេងនាំសារ កងទ័ពចារកម្ម លេខាធិការរបស់លោកប្រធាន Cay Son Phom Vi Han និងអ្នកជំនាញខាងយោធាគឺកាន់តែធ្វើឲ្យលោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយទឹកដីឡាវហើយសេចក្ដីស្រឡាញ់នេះនៅតែបន្តជារៀងរហូត។

“ចំពោះលោក Dinh ប្រទេសឡាវក៏ដូចជាប្រទេសវៀតណាមផងដែរប៉ុន្តែប្រហែលជាបារម្ភច្រើនជាងទៅទៀតដោយសារបេសកកម្មរបស់ខ្លួននៅពេលចូលនិវត្តន៍វិញ។ នៅពេលវិលត្រឡប់មកប្រទេសវិញ បើពេលណាមានសុខភាពល្អ លោកតែងតែប្រាប់ខ្ញុំថា លោកមានបំណងចង់ទៅឡាវ ជាក់ស្ដែងលោកបានទៅកាន់ឡាវជារៀងរាល់ឆ្នាំ។ មុនពេលលាចាកលោកទៅ លោកក៏ប្រាប់ខ្ញុំថា លោកចង់ទៅទស្សនាឡាវផងដែរ។ នៅឡាវ លោកក៏ទៅលេងគ្រប់ទីកន្លែងដូចជាគ្រួសាររបស់ខ្លួនអញ្ចឹង។ មិត្តឡាវចេញមកឱបស្វាគមន៍លោកយ៉ាងសិប្បាយរីករាយ។ លោកក៏សប្បាយចិត្តដែរ។ ដូច្នេះហើយ ខ្ញុំទើបឃើញពីការលះបង់ចំពោះប្រទេសឡាវក៏ដូចជាចំពោះស្រុកកំណើតវៀតណាមរបស់លោក Dinh ផងដែរ។

លោកស្រី Pham Thi Ngoc Diep ភរិយារបស់លោក Phan Dinh ឬមានឈ្មោះជាភាសាឡាវថា Kham Sinh បានចែករំលែកដូច្នេះ។ គ្រួសាររបស់ពួកគេទាំងពីរបានរស់នៅឡាវចាប់ពីទសវត្សរ៍ឆ្នាំឆ្នាំ ១៩៤០ ហើយបានចូលរួមសកម្មភាពបដិវត្តន៍។ នៅពេលនោះ លោក Dinh មានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ។ ទោះបីជាសិស្សសាលាម្នាក់នៅទីក្រុងវៀងចន្ទន៍ក៏ដោយ ប៉ុន្តែនៅពេលនោះលោក Phan Dinh បានជួយឪពុកបញ្ជូនសំបុត្រសម្ងាត់ជាច្រើន ហើយបានក្លាយទៅជាកងទ័ពស្ម័គ្រចិត្ត។ ដោយត្រូវបានភ្ញាក់រលឹកឧត្តមគតិបដិវត្តន៍តាំងពីកុមារភាពជាមួយនឹងភាពប៉ិនប្រសប់ លោកត្រូវបានជ្រើសរើសចូលជួរកម្មាភិបាលចារកម្មយោធា។ ពួកគេទាំងពីរបានរៀបការជាមួយគ្នាចាប់ពីឆ្នាំ ១៩៦០ ប៉ុន្តែជិត ៤០ ឆ្នាំក្រោយមក នៅពេលដែលលោកបានចូលនិវត្តន៍នាឆ្នាំ ១៩៩៣ ទើបលោកបានរស់នៅជាមួយគ្រួសារខ្លួន។

“ជីវិតយើងខ្ញុំទាំងមូលហាក់បីដូចជាជួបគ្នាមួយភ្លែតតែប៉ុណ្ណោះ ហើយនៅផ្ទះតែងតែខ្វះវត្តមានមនុស្សប្រុស។ រហូតដល់ពេលលោកចូលនិវត្តន៍ ទើបយើងខ្ញុំបានរស់នៅជិតគ្នា ហើយនាគ្រានោះសុខភាពរបស់លោកបានធ្លាក់ចុះ ហើយលោកក៏ឈឺថ្កាត់ឥតឈប់ឈរផងដែរ”។

លោក Phan Truong Son និងអ្នកស្រី Phan Thi Thanh Hai ជាកូនប្រុសច្បងនិងកូនទីពីររបស់លោក Phan Dinh និងលោកស្រី Pham Thi Ngoc Diepបានចែករំលែកថា ពេលនៅឆ្ងាយពីផ្ទះលោក ឪពុកតែងតែផ្ញើសំបុត្រលើកទឹកចិត្ត និងប្រាប់ភរិយានិងកូនៗអំពីរឿងរ៉ាវមនោសញ្ចេតនារវាងវៀតណាម-ឡាវ ហើយថែមទាំងសកម្មភាពដ៏លំបាកនិងគ្រោះថ្នាក់។ពេលនៅជិតគ្រួសារ លោកបាននាំប្រពន្ធ និងកូនៗទៅសំណេះសំណាលជាមួយមិត្តឡាវ។ ដូចនេះភរិយានិងកូនទាំងបីនាក់របស់លោកសុទ្ធតែបានយល់ដឹងយ៉ាងច្បាស់លាស់អំពីជីវិតរបស់ឪពុកនិងមនោសញ្ចេតនាវៀតណាម–ឡាវស្អិតរមួត។

“លោកគឺជាមនុស្សបំផុសគំនិតនិងមនោសញ្ចេតនារបស់ខ្លួនអំពីឡាវដល់សមាជិកគ្រួសារជាបន្តបន្ទាប់។ លោកបាននិយាយរឿងរ៉ាវច្រើនអំពីឡាវ។ លោកតែងតែមានគោលបំណងថា សមាជិកក្នុងគ្រួសារយល់ដឹងអំពីឡាវឲ្យបានជិតស្និទ្ធដូចមិត្តភក្តិនិងបងប្អូនក្នុងគ្រួសារ។គ្រួសារយើងខ្ញុំស្រឡាញ់រាប់អានមិត្តភក្តិឡាវណាស់ ទោះបីជាខ្ញុំមិនចេះភាសាឡាវក៏ដោយ”។

“ទោះបីជានៅឆ្ងាយពីផ្ទះក៏ដោយ ប៉ុន្តែនៅពេលមកផ្ទះម្តងៗ លោកបានឆ្លៀតពេលយកចិត្តទុកដាក់ ថែទាំគ្រួសារ ណែនាំកូនៗឲ្យសិក្សារៀនសូត្រ ហើយលោកតែងតែសរសេរសំបុត្រលើកទឹកចិត្ត និងនិយាយរឿងរ៉ាវអោយប្រពន្ធ និងកូនៗស្តាប់” ។ 

គ្រួសារ​វៀតណាម​ពោរពេញទៅ​ដោយ​ក្តី​ស្រឡាញ់​​ឡាវ - ảnh 2ភរិយា និងកូនៗរបស់លោកវរសេនីយ៍ឯក Phan Dinh

លោក Phan Truong Quang –កូនប្រុសពៅរបស់លោក Phan Dinh បានអង្គុយឧទ្ទេសនាមថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ៗ និងមិត្តឡាវម្នាក់ៗ ដែលឪពុករបស់ខ្លួនមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលតាមរយៈរូបថតនៅក្នុងអាល់ប៊ុមក្រាស់ធំដែលមានរូបថតជិតមួយរយសន្លឹក។ គាត់បានចែករំលែកថា៖ “ទោះបីជាលោកបានលាចាកលោកហើយក៏ដោយ ប៉ុន្តែរឿងរ៉ាវ និងមនោសញ្ចេតនារបស់លោក ក៏ដូចជាគ្រួសារខ្ញុំចំពោះឡាវនឹងមិនរលាបសាបសូន្យឡើយ”។ ប្រការនេះគឺជាមូលហេតុ ដែលធ្វើឲ្យគាត់សម្រេចចិត្តរៀនភាសាឡាវឲ្យកាន់តែស្និទ្ធស្នាលជាមួយឡាវថែមទៀត។ លោក Quang ក៏បានចែករំលែកថា ជីតារបស់ខ្លួនក៏ជាយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅខេត្ត Nong Ton ឡាវនាឆ្នាំ១៩៥៣ ផងដែរ ហើយលោកស្រី Diep គឺជាម្ដាយរបស់ខ្លួនបានកើតនៅទីក្រុងវៀងចន្ទន៍។ លោកស្រីពូកែខាងភាសាឡាវ ហើយចម្អិនម្ហូបឡាវឆ្ងាញ់ពិសារណាស់។

“ក្នុងផ្ទះរបស់ខ្ញុំតែងតែមាន Pa Dec (មាំត្រីឡាវ) និងស្លឹក Chuc របស់ឡាវ។ លោកស្រីចម្អិនម្ហូបឡាវឆ្ងាញ់ពិសារណាស់ជាពិសេសម្ហូបដង្កូវនាងស៊ុប Tom Nham (ស៊ុបជូរ) និងស៊ុប Ka Thi (ស៊ុបខ្ទិះដូង)”។ សមាជិកទាំងអស់ក្នុងគ្រួសារលោក Pham Dinh និងលោកស្រី Pham Thi Ngoc Diep ចាប់ពីកូនប្រសារហូតដល់កូនចៅគឺសុទ្ធតែធ្លាប់បានទៅឡាវយ៉ាងហោចណាស់ម្តងហើយ។ ពួកគេសុទ្ធតែមានចំណាប់អារម្មណ៍ដូចគ្នាអំពីទឹកដីឡាវដ៏ស្រស់បំព្រង ប្រជាជនឡាវជិតស្និទ្ធរួសរាយរាក់ទាក់ស្រឡាញ់ភ្ញៀវ និងមនោសញ្ចេតនាភាតរៈស្អិតរមួតពិសេសវៀតណាម–ឡាវ។ លោកស្ដី Pham Thi Ngoc Diep នៅតែសម្អាត និងថ្នាក់ថ្នមវត្ថុអនុស្សាវរីយ៍អំពីឡាវប្រជារៀងរាល់ថ្ងៃ ដែលត្រូវបានរៀបដាក់នៅក្បែរតុទឹកតែ។ ចំណែកឯកូនៗរបស់លោកស្រីវិញគឺបានរិះរកគ្រប់មធ្យោបាយ ដើម្បីថែរក្សាវត្ថុអនុស្សាវរីយ៍ និងធ្វើឯកសារឌីជីថលដែលទាក់ទងនឹងឪពុក និងទំនាក់ទំនងរវាងវៀតណាមនិងឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ