ថៃឆ្ពោះទៅបទដ្ឋានអន្តរជាតិអំពីសមត្ថភាពថ្វីដៃជំនាញ

          (VOV)_នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃ​ជំនាញនៃក្រសួងការងារថៃជាអង្គភាព​ទទួល
បន្ទុករៀបចំការបណ្ដុះបណ្ដាវិជ្ជាជីវះ លើកកំពស់ថ្វីដៃជំនាញនិងត្រួតពិនិត្យសមត្ថ
ភាពថ្វីដៃជំនាញ​សំរាប់យុវជននៅប្រទេសនេះ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ​នាយកដ្ឋាន
អភិវឌ្ឍន៍ថ្វីដៃជំនាញទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលថៃនិង ​កិច្ចសហ
ប្រតិបត្តិការ​ព្រមពេលជាមយយគ្នានោះ​​បណ្ដាក្រុមហ៊ុនឯកជន ​និង​មហាវិទ្យាល័យ
 ក្នុងកិច្ចការបណ្ដុះបណ្ដាលវិជ្ជាជីវះ គឺសំដៅឆ្ពោះទៅគោលដៅបណ្ដុះបណ្ដាល
ពលករថៃអោយ​មានលទ្ធកម្មថ្វីដៃជំនាញ​អន្តរជាតិ។

 ថៃឆ្ពោះទៅបទដ្ឋានអន្តរជាតិអំពីសមត្ថភាពថ្វីដៃជំនាញ - ảnh 1
ថៃឆ្ពោះទៅបទដ្ឋានអន្តរជាតិអំពីសមត្ថភាពថ្វីដៃជំនាញ

          តាមតួរលេខស្ថិរតិរបស់នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃជំនាញថៃ ប្រកាសនាថ្ងៃ​ទី
២០មិនាឆ្នាំ២០១៤ថា៖ ឆ្នាំ២០១៣មានយុវជនចំនួន៤,៦លាននាក់ចូលរួមការ​បណ្ដុះ
បណ្ដាលវិជ្ជាជីវះនៅថៃ ច្រើនបំផុតគឺខាងទេសចរណ៍ សេវាកម្ម។ លោកស្រី Puntrick
 Smiti នាយិកា នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃជំនាញថៃប្រកាសថា៖

          “ យុវជនថៃយកចិត្តទុកដាក់​ដល់វិជ្ជាជីវះផ្សេងៗជាច្រើន។ ដូច្នេះ ក្នុងតួនាទី​ជា
អង្គភាពទទួលបន្ទុកការរៀបចំការបណ្ដុះបណ្ដាល យើងខ្ញុំបានបើកវគ្គបណ្ដុះបណ្ដាល
​វិជ្ជាជីវះ លើគ្រប់វិស័យ ប៉ុន្តែសំខាន់​ ត្រូវបែងចែកជា៣ក្រុម គឺ៖ ឧស្សាហកម្ម ផលិតកម្ម​
និងពាណិជ្ជកម្ម ​សេវាកម្ម ដើម្បីប្អូនៗអាចធ្វើការជ្រើសរើស​។ ”

          ក្នុងដំណើការបណ្ដុះបណ្ដាលវិជ្ជាជីវះនៅថៃ គ្រឿងសម្ភារះធ្វើពិសោធន៍ទំនើបៗ​
ត្រូវបាននាំចូលពីបរទេស។ ​រីឯ ​សិក្ខាកាមត្រូវអនុវត្តរហូតទាន់តែស្ទាត់ជំនាញ​​និងបំ
ពេញបានតម្រូវការខាង​ពេលវេលា​។ ប្អូន Jakapong Muensaen និស្សិតនៃមហា​វិទ្យា
ល័យ ​Rajamanga University of Technology Lanna បានអោយដឹងថា៖

          “ ប្អូនៗបានអនុវត្តដោយប្រើប្រាស់សម្ភារះនៃក្រុមហ៊ុន Festo បច្ចេកវិទ្យា​អាល្លឺ
​ម៉ង់។ ​ក្នុងពេលអនុវត្តនេះ ប្អូន​ត្រូវអនុវត្តតាមកាលកំណត់យ៉ាងច្បាស់លាស់៖ រយៈ
ពេល​កំណត់​គឺ​ត្រឹមតែ៦ម៉ោង​ ប៉ុន្តែ ត្រូវអនុវត្តបញ្ចប់រួចរាល់​ក្នុងរយៈពេលក្រោម៦
ម៉ោង។ ហើយប្អូនៗ បានដាក់គោលដៅដោយខ្លួនឯងគឺត្រូវសម្រេចក្នុងរយៈពេល៤
ម៉ោង។”

 ថៃឆ្ពោះទៅបទដ្ឋានអន្តរជាតិអំពីសមត្ថភាពថ្វីដៃជំនាញ - ảnh 2
ថៃឆ្ពោះទៅបទដ្ឋានអន្តរជាតិអំពីសមត្ថភាពថ្វីដៃជំនាញ


          រីឯ លោក Komes Puyaphan អ្នកជំនាញការ បង្ហាត់បង្រៀនផ្នែកមេកានិចអគ្គីសនី​
 បានអោយដឹងថា៖

          “ គ្រួបង្រៀនយើងខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាជាបន្តបន្ទាប់ ដើម្បីបង្ហាត់​
បង្រៀនអោយពួកប្អូនៗ។ ប្អូនៗត្រូវមានថ្វីដៃជំនាញស្ថិរភាព និងសមស្របជាមួយនិង
ថ្វីដៃបទដ្ឋានជំនាញ​អាស៊ាន ដើម្បិបំពេញបានតម្រូវការក្នុងជីវភាពរស់នៅ។”

          តាម​លោកស្រី Puntrik Smiti ថា៖ បណ្ដាការប្រឡងថ្វីដៃជំនាញថ្នាក់តំបន់​និងអន្តរ
ជាតិ ដូចជាការប្រឡងថ្វីដៃជំនាញអាស៊ានលើកទី១០ ដែលបានរៀបចំឡើង​នាខែតុលាឆ្នាំ២០១៤កន្លងទៅ ត្រូវបានចាត់ទុកជាការត្រួតពិនិត្យ១ចំពោះការ​បណ្ដុះបណ្ដាមុខវិជ្ជា
ជីវះ និងសមត្ថភាពរបស់ពលករថៃ។ លោកស្រី Puntrik Smiti បានចាត់ទុកថា៖ 

          “ នេះគឺជាឱកាស ដើម្បីយើងខ្ញុំធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាអោយប្អូនៗ ហើយ​ធ្វើ
អោយប្អូនៗយល់ដឹងអំពីសារសំខាន់ នៃដំណើរធ្វើសមាហរណកម្មខាងថ្វីដៃជំនាញ
ពិភពលោក។ យើងខ្ញុំជានិច្ចកាលខំប្រឹងប្រែងលើកកំពស់សមត្ថភាពថ្វីដៃជំនាញ
របស់ពលករដែរ។”

          នាបច្ចុប្បន្ន ទន្ទឹមនឹងការរក្សាឧត្តមភាពក្នុងមុខរបរមួយចំនួនដែលមានស្រាប់ 
ដូចជា៖ ផ្សា ​ជួសជុលម៉ាស៊ីននិងសេវាកម្ម នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃ​ជំនាញ​ថៃ នៅ
យកចិត្តទុក​ដាក់ដល់ការបណ្ដុះបណ្ដាលមុខវិជ្ជាជីវះថ្មី តាមនិន្នាការអភិវឌ្ឍន៍របស់
ពិភព​លោកទៀតផង។ តាមនោះ រួមចំណែកជួយអោយពលករថៃឆ្លើយតបបានបទ
ដ្ឋានអន្តរជាតិកាន់តែល្អប្រសើរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ