“ទិវាបុណ្យមិត្តភាពពិសេសវៀតណាម-ឡាវឆ្នាំ២០២៣” - ទិវាបុណ្យរបស់អ្នកកាសែតនាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស

(VOVWORLD) - ក្នុងកម្មវិធី “ទិវាបុណ្យមិត្តភាពពិសេសវៀតណាម - ឡាវ ឆ្នាំ ២០២៣” ក្រោមប្រធានបទ “ព័ត៌មាននិងទូរគមនាគមន៍ - ចំណុចភ្លឺក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ឡាវ” ដែលធ្វើឡើងនៅ ទីក្រុង Hue ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នាយកដ្ឋានផ្សាយជាភាសាបរទេស (VOV៥) គឺជាអង្គភាពតំណាងរបស់វិទ្យុសម្លេងវៀតណាម ដែលចូលរួមពិព័រណ៍នៅទីនេះ។ ដោយការចូលរួមទិវាបុណ្យជាលើកដំបូង រួមជាមួយនឹងប្រវត្តិសាស្ត្រ ៦៩ ឆ្នាំនៃកម្មវិធីផ្សាយសម្លេងជាភាសាឡាវ និង ៧៨ ឆ្នាំនៃនាយកដ្ឋានផ្សាយជាភាសាបរទេសនោះ វិទ្យុសម្លេងវៀតណាមបាននឹងកំពុងរួមចំណែកក្នុងការពូនជ្រុំចំណងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ។
“ទិវាបុណ្យមិត្តភាពពិសេសវៀតណាម-ឡាវឆ្នាំ២០២៣” - ទិវាបុណ្យរបស់អ្នកកាសែតនាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស - ảnh 1បណ្ដាប្រតិភូមកទស្សនាស្តង់តាំងពិព័រណ៍របស់វិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV)

ពិធីបើក “ទិវាបុណ្យមិត្តភាពពិសេសវៀតណាម - ឡាវ ២០២៣” ប្រព្រឹត្តទៅនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលវប្បធម៌ភាពយន្តខេត្ត Thua Thien Hue ទីក្រុង Hue។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue។ នេះគឺជាមហោស្រពប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតដែលបានប្រារព្ធឡើងដោយមានការចូលរួមពីទីភ្នាក់ងារសារព័ត៌មានធំៗនៃប្រទេសទាំងពីរ និងខេត្ត Xalavan និង Secong ដែលជាខេត្តចងសម្ព័ន្ធមេត្រីភាពចំនួនពីរជាមួយខេត្ត Thua Thien Hue។

លោក Nguyen Thanh Lam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖ ក្រៅពីស្តង់តាំងពិព័រណ៍របស់ក្រសួង កាសែត ប្រជាជន វិទ្យុសម្លេងវៀតណាម (VOV) ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ក៏មានស្តង់ជាង ៥០ ផ្សេងទៀតរបស់សហគ្រាសបច្ចេកវិទ្យាព័ត៌មាននិងសហគ្រាសនានានៅខេត្ត Thua Thien Hue ដែលចូលរួមទិវាបុណ្យដោយមានបំណងចង់ផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារឡាវ។

“Thua Thien Hue គឺជាគំរូដ៏ជឿនលឿនក្នុងការងារផ្លាស់ប្តូរឌីជីថល និងក្នុងការផ្លាស់ប្តូរវិធីសាស្រ្តពីការគ្រប់គ្រងរដ្ឋបាលសាធារណៈទៅជាការគ្រង់គ្រងសង្គមដោយបច្ចេកវិទ្យាឌីជីថល។ ខ្ញុំសង្ឃឹមថាក្នុងឱកាសនេះ យើងនឹងអាចធ្វើកិច្ចការជាច្រើន និងស្វែងយល់បន្ថែមអំពីគំរូដែលមូលដ្ឋាននានាកំពុងអនុវត្តន៍ក្នុងការគ្រប់គ្រងសង្គម និងការផ្លាស់ប្តូរឌីជីថលយ៉ាងដូចម្ដ៉េច។ ឧទាហរណ៍ ការគ្រប់គ្រងព័ត៌មានតាមអ៊ីនធឺណិត ការផ្លាស់ប្តូរឌីជីថលផ្នែកសារព័ត៌មាន ហើយធ្វើយ៉ាងណាដើម្បីគួបផ្សំវិធីសាស្រ្តផ្សព្វផ្សាយបែបប្រពៃណី និងទំនើប សំដៅបង្កើនប្រសិទ្ធភាព។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ នេះក៏ជាឱកាសមួយដើម្បីយើងអនុវត្តន៍ជាក់ស្ដែងផ្នែកមួយនៃផែនការដែលបានចែងក្នុងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានឆ្នាំ ២០២៣ នៅទីក្រុង Da Nang”។

“ទិវាបុណ្យមិត្តភាពពិសេសវៀតណាម-ឡាវឆ្នាំ២០២៣” - ទិវាបុណ្យរបស់អ្នកកាសែតនាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស - ảnh 2លោកស្រី Pho Cam Hoa - ប្រធាននាយកដ្ឋានផ្សាយជាភាសាបរទេស (VOV៥)។ (រូបថត៖ VOV៥)

ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម (VOV) បានប្រគល់ភារកិច្ចដោយផ្ទាល់ដល់ VOV៥ ក៏ដូចជាកម្មវិធីផ្សាយសម្លេងជាភាសាឡាវ (ផ្នែកអាស៊ានទី១) បំពេញការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំ VOV៥ និងផ្នែកអាស៊ានទី ១ - កម្មវិធីផ្សាយសម្លេងជាភាសាឡាវបានកំណត់ថា ការចូលរួមក្នុងមហោស្រពឆ្នាំនេះ គឺជាឱកាសដើម្បីបញ្ជាក់តួនាទី និងឋានៈរបស់ VOV និយាយរួម និង VOV៥ និយាយដោយឡែក។ ជាថ្មីម្តងទៀត រលកធាតុអាកាសរបស់ VOV៥ បន្តពង្រីកស្ពានមិត្តភាពវៀតណាម-ឡាវ។ លោកស្រី Pho Cam Hoa - ប្រធាននាយកដ្ឋានផ្សាយជាភាសាបរទេស (VOV៥) បានចែករំលែកថា៖

“ក្នុងអំឡុងពេល ៦៩ ឆ្នាំនៃការចាប់បដិសន្ធិ និងអភិវឌ្ឍ កម្មវិធីផ្សាយជាភាសាឡាវ ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សាយសម្លេងជាភាសាបរទេសចំនួន ១២ បានរួមចំណែកក្នុងការអភិវឌ្ឍនៃនាយកដ្ឋានទាំងមូល។ កម្មវិធីផ្សាយជាភាសាឡាវតែងតែបំពេញបានល្អនូវការងារឃោសនា និងផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀតណាមដល់មិត្តអ្នកស្ដាប់ឡាវ ជួយមិត្តអ្នកស្ដាប់ឡាវយល់ដឹងច្រើនថែមទៀតអំពីវៀតណាម ហើយគាំទ្របុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម។ ចូលរួមក្នុងព្រឹត្តិការណ៍លើកនេះ នាយកដ្ឋាន VOV៥ របស់យើងខ្ញុំ ជាពិសេសកម្មវិធីជាភាសាឡាវ បន្តអនុវត្តន៍បេសកកម្មរបស់ខ្លួនហើយផ្ដល់កម្លាំងកាយចិត្តទាំងអស់ត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ”។

“ទិវាបុណ្យមិត្តភាពពិសេសវៀតណាម-ឡាវឆ្នាំ២០២៣” - ទិវាបុណ្យរបស់អ្នកកាសែតនាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស - ảnh 3បណ្ដាជំនាន់អ្នកសារព័ត៌មាននៃកម្មវិធីផ្សាយជាភាសាឡាវ ក្នុងឱកាសខួបលើកទី ៧៥ ទិវាបង្កើត VOV។

បណ្ដាអ្នកនិពន្ធ និងអ្នកសារព័ត៌មាននៃកម្មវិធីផ្សាយសម្លេងជាភាសាឡាវ - VOV៥ មានសេចក្តីអន្ទះសារយ៉ាងខ្លាំងដោយត្រៀមរៀបចំដោយខ្លួនឯង តាំងពីការរចនាស្តង់ ការបោះពុម្ពខិតប័ណ្ណផ្សព្វផ្សាយ និងសំយោគស្នាដៃរបស់ VOV៥ ដូចជាពានរង្វាន់សារព័ត៌មានក្នុងស្រុក និងអន្តរជាតិ និងផលិតផលពហុព័ត៌មាន ... ដើម្បីនាំមកនូវការទិដ្ឋភាពពហុវិមាត្រអំពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់ VOV ក៏ដូចជា VOV៥។ លោក Bui Thanh Nam អ្នកសារព័ត៌មានវ័យក្មេងនៃកម្មវិធីផ្សាយសម្លេងជាភាសាឡាវ មានសេចក្ដីអន្ទះសារយ៉ាងខ្លាំងនៅពេលចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ៖

“ព្រឹត្តិការណ៍ទិវាបុណ្យមិត្តភាពវៀតណាម-ឡាវពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះអ្នកដែលផលិតកម្មវិធីផ្សាយសម្លេងជាភាសាឡាវដូចពួកយើង។ នេះជាឱកាសដើម្បីកម្មវិធីជាភាសាឡាវនិយាយដោយឡែក និង VOV និយាយរួម នាំរូបភាពរបស់ខ្លួនខិតមកជិតជាមួយសាធារណជននៃប្រទេសទាំងពីរ។ នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រៅពីអារម្មណ៍កិត្តិយស និងមោទនភាពនោះ អ្នកនិពន្ធវ័យក្មេងដូចយើងខ្ញុំ ក៏មានអារម្មណ៍ថា នេះជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរ ហើយថាយើងខ្ញុំត្រូវខិតខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ”។

ដោយអនុវត្តន៍ការណែនាំរបស់ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម ថ្នាក់ដឹកនាំនាយកដ្ឋានផ្សាយជាភាសាបរទេស និងផ្នែកអាស៊ានទី១ កម្មវិធីផ្សាយសម្លេងជាភាសាឡាវបានកំណត់ថា ការចូលរួម “ទិវាបុណ្យមិត្តភាពពិសេសវៀតណាម-ឡាវឆ្នាំ ២០២៣” ជាឱកាសដើម្បីបន្តអះអាងនូវតួនាទី និងឋានៈរបស់វិទ្យុសម្លេងវៀតណាមនិយាយរួម និងនាយកដ្ឋានផ្សាយជាភាសាបរទេស VOV៥) និយាយដោយឡែក ក្នុងការងារព័ត៌មានកិច្ចបរទេសជាមួយប្រទេសមិត្ត។ ជាថ្មីម្តងទៀត អ្នកកាសែតផ្នែកផ្សាយសម្លេងកិច្ចការបរទេសនិងរលកវិទ្យុ VOV៥ បន្តពង្រីកស្ពានមិត្តភាពវៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ