ទេសចរណ៍ថៃជាមួយបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី

(VOV)_ទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចស្នូល​របស់ ព្រះ រាជាណាចក្រថៃ។ ​តាម​​ World Travel & Tourisim Council ( WTTC)​ ថា÷​ផ្នែកទេស
ចរណ៍ ថៃ បានរួមវិភាគទានចំនួន១៩%នៃ GDP ​ប្រទេសនេះ​ ​ក្នុងឆ្នាំ ២០១២។ តាម ស្ថាប័នទេសចរណ៍ថៃថា÷​ឆ្នាំ២០១២ បរិមាណភ្ញៀវ​ទេសចរណ៍​អន្តរជាតិមកដល់ថៃ  បានជិត២៣លាននាក់ កើន១៩% បើ​ប្រៀង​នឹង​ឆ្នាំ ២០១១ និងនាំមកទឹកប្រាក់ ចំនួន ៣៦ពាន់លានដុល្លារអាមេរិក សំរាប់​ផ្នែកឧស្សាហកម្មគ្មានផ្សែងនេះ។ ដើម្បីទទួលបាន
តួរលេខ នេះ ផ្នែកទេសចរណ៍ថៃ ជានិច្ចកាលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពមួយ  ក្នុងរយះពេលវែង និង​មានគោលនយោបាយថ្មី អាទិភាព ជួយឧបត្ថម្ភជាច្រើនចំពោះ បណ្ដាអង្គភាពអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ
មក​ដល់ថៃ​។

ទេសចរណ៍ថៃជាមួយបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី - ảnh 1
ទេសចរណ៍ថៃជាមួយបណ្ដាយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី

​          ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ថៃយកចិត្តទុកដាក់ដល់ការផ្សា​ភ្ជាប់ ជាមួយប្រទេសអាស៊ាននានា។ នេះគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំ មកអោយ ផ្នែកទេសចរណ៍ថៃនូវបរិមាណភ្ញៀវទេសចរណ៍មិនតិចទេ ដែល​ក្នុងនោះមានវៀត
ណាម។ ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម នាពេលថ្មីៗនេះ អគ្គនា
យក  អគ្គនាយកដ្ឋានទេសចរណ៍ថៃ លោក Suraphon Svetasreni បានអោយដឹងថា÷

          “ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ថៃជាមួយបណ្ដាប្រទេស​ជិត ខាង បានប្រព្រឹត្តទៅក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ។ ការផ្សព្វផ្សាយ​បណ្ដាទួរ  មិនគ្រាន់តែចំពោះថៃប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសផ្សេងៗទៀត។ក្នុងរយះ ពេលខាងមុខនេះ ថៃនឹងរៀបចំផ្សារណាត់មួយ ដើម្បីផ្សព្វ​ផ្សាយទេសចរណ៍នូវ
តំបន់អាស៊ាន  តំបន់ទន្លេមេគង្គផងដែរ។”

          រួមដំណើរជាមួយការផ្សព្វផ្សាយទេសចរណ៍ ថៃក៏បានបង្កើតឡើង​ផលិត
ផលទេស ចរណ៍ទាក់ទាញជាច្រើន។ ផលិតផលពិសេសរបស់ថៃ ​ដែលមិនអាច
មិននិ យាយដល់ នោះគឺ÷ទេសចរណ៍វប្បធម៌រួមផ្សុំជាមួយ​ទេសចរណ៍ទស្សនា 
ស្រាវជ្រាវ  ទេសចរណ៍ទស្សនាកេរ្តិ៍ដំណែលប្រវត្តិ​សាស្ត្ររួមផ្សុំជាមួយទេស ចរណ៍សមុទ្រ រោងភ្នំ …។ល។ ទន្ទឹមនឹងនោះ ថៃ​ក៏យកចិត្តទុកដាក់ដល់ការអភិ
វឌ្ឍន៍សេដ្ឋា រចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណះ​ទាក់ទាញភ្ញៀវទេសចរណ៍កាន់តែ
ច្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ។ លោក ​Nguyen Manh Cuong អគ្គនាយករង អគ្គនា
យកដ្ឋាន ទេសចរណ៍វៀតណាម​ បានអោយដឹងថា÷

          “ ថៃជាប្រទេស​ក្នុងតំបន់អាស៊ានមានកំរិតអភិវឌ្ឍន៍ខ្ពស់។ ទោះបីជាក្នុង​រយះពេលប៉ុន្មានឆ្នាំកន្លងទៅ ថៃបានមានវិបត្តិនយោបាយនិងគ្រោះធម្មជាតិក្តី 
ប៉ុន្តែ ថៃមានគោលនយោបាយសកម្មជាច្រើន។ ដូច្នេះ ទួរទៅថៃថោកជាងនៅ
ក្នុងប្រទេស។ ជាមួយការលើកទឹកចិត្តដូច្នេះ មិនគ្រាន់តែភ្ញៀវទេសចរណ៍វៀត
ណាម ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរណ៍ចិន ក៏ទៅថៃជាច្រើនណាស់ ។​”

ដោយគោលនយោបាយលើកទឹកចិត្តផ្នែកទេសចរណ៍របស់ថៃ ក៏គឺជាទីមកដល់
ទាក់ទាញទឹកចិត្តសំរាប់ភ្ញៀវទេសចរណ៍វៀតណាមទៀតផង។ ក្នុង​រយៈ​ពេល ៦
ខែដើមឆ្នាំ ២០១៣ ចំនួនភៀវទេសចរណ៍ទៅទេសចរណ៍នៅថៃ ទទួលបាន ១៣
លាន​នាក់ កើនឡើង ២០% បើប្រៀបនឹងរយៈ​ពេលដូច​គ្នា​ក្នុង​ឆ្នាំ ២០១២។ ក្នុង
នោះ ភ្ញៀវទេសចរណ៍វៀតណាមស្រូបយក ១០.៥% នៃ​ចំនួនភ្ញៀវ ទសេចរណ៍
នៅទីនេះ។ នាយិការនៃស្ថាប័នទេសចរណ៍ថៃ លោក​ស្រី Chutathip Chareonlarp
 បានឲ្យដឹងថា៖

“ស្ថាប័នទេសចរណ៍របស់វៀតណាមមានការជួយឧបត្ថម្ភសំរាប់សកម្មភាពនៃ អង្គភាពអាជីវកម្មទេសចេណ៍ ដូចជា៖ ការឧទ្ទេសនាមផលិតផលថ្មី ការស្រាជ្រាវ និងស្វែងរកទួរទេសចរណ៍ ដែលភ្ញៀវទេសចរណ៍​វៀតណាម​អាចទៅទេសចរណ៍
នៅថៃ ឆ្លងតាមរយៈឡាវនិងកម្ពុជា។ យើងមានរបៀបចំនួន ២ ដើម្បីទៅ​កាន់​ថៃ។
 ទី ​១ គឺ អាកាសចរណ៍៖ តាមរបៀបនេះ បណ្ដាក្រុមហ៊ុនអាកាស​ចរណ៍​អនុវត្តយុទ្ធ
នា ការបើកចេញផ្លូហោះហើថ្មីនិងការបញ្ចុះតំលៃ​សំបុត្រ​។​ ទី ២ គឺ ៖ ភ្ញៀវទេស ចរណ៍វៀតណាមទៅថៃតាមផ្លូវគោក។ នេះគឺជាខ្សែផ្លូវ​ទេស​ចរណ៍ដ៍ សំខាន់
របស់ថៃ ហើយយើងខ្ញុំបានស្រាវជ្រាវ ដើម្បីភ្ញៀវ​ទេសចរណ៍ប្រើប្រាស់ខ្សែ ផ្លូវនេះប្រកបដោយភាពងាយស្រួលបំផុត។”

តាមលោកស្រី Chutathip Chareonlarp ថា៖ វៀតណាមគឺជាទីផ្សារ​មួយក្នុង ចំណោមទីផ្សារសំខាន់របស់ថៃ។ ផ្នែកទេសចរណ៍របស់​ថៃសង្ឈឹម​ថា៖ ចំនួន ភ្ញៀវទេសចរណ៍មកពីវៀតណាមនឹងហួសកំរិត ដែលទទួលបាន​ក្នុង​ឆ្នាំទៅមិញ៕         

ប្រតិកម្មទៅវិញ

ផ្សេងៗ