“រួមដៃគ្នាដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​វៀតណាម​ប្រកបដោយសុខភាពល្អបរិបូរ”

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Charoen Pokphand (CP) របស់ថៃ ជាមួយតំណាងគឺ CP វៀតណាម (CPV) មិនត្រឹមតែសម្ព័ន្ធក្រុមហ៊ុនធ្វើអាជីវកម្មដ៏ធំរបស់បរទេសនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងចូលរួមសកម្មភាពសង្គមនៅប្រទេសាមីជាច្រើន ដូចជា៖ បរិច្ចាគឈាម ផ្ដល់ម្ហូបអាហារ ជួយឧបត្ថម្ភជនក្រីក្រ និងជនពិការទៀតផង។ 

ជាពិសេស នៅពេលដែលវៀតណាមប្រឈមនឹងរលកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ ជាមួយករណីឆ្លងជំងឺដ៏ ស្មុគស្មាញនៅក្នុងសហគមន៍ នោះ CPV បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដូចជាការប្រគល់សំភារៈ បរិក្ខាពេទ្យ ដើម្បីរួមដៃជាមួយវៀតណាមរុញថយក្រោយជំងឺរាតត្បាតផងដែរ។

“រួមដៃគ្នាដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​វៀតណាម​ប្រកបដោយសុខភាពល្អបរិបូរ” - ảnh 1លោក Montri អគ្គនាយកក្រុមហ៊ុន CPV 

ព្រឹត្តិការណ៍លេចធ្លោមួយរបស់ CPV ក្នុងការរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនារយៈពេលកន្លងទៅ គឺជាការបើកសម្ពោធរោងចក្រផលិតម៉ាស់ CPPC ជាមួយអនុភាពផលិតម៉ាស់ចំនួន  ១,២ លានម៉ាស់ជារៀងរាល់ខែ ហើយផ្ដល់ម៉ាស់ ៣ ស្រទាប់ តាមស្រង់ដារឥតគិតថ្លៃជូនអង្គភាពនៅខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទាក់ទងនឹងគម្រោងសាងសង់រោងចក្រផលិតម៉ាស់ CPPC លោក Montri អគ្គនាយក CPV បានអះអាងថា៖ “ទាក់ទងនឹងគម្រោងនេះ យើងខ្ញុំបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសុវត្ថិភាពជូនកម្មាភិបាល និងបុគ្គលិក ចំនួន ២៥ ០០០ នាក់របស់ក្រុមហ៊ុន ព្រមទាំងកែច្នៃចំណីអាហារសម្រាប់សង្គមក្នុងដំណាក់កាលដ៏លំបាកនេះ។ បន្ទាប់មក យើងខ្ញុំក៏បានប្រគល់ជូនក្រសួងសុខាភិបាល និងស្ថាប័ន អង្គភាពនានា ដែលមានតម្រូវការអំពីចំណីអាហារ ជែលលាងដៃ និងម៉ាស់ប្រភេទ N95។ ទោះបីជាយើងបានជួបការលំបាកក្នុងការសាងសង់រោងចក្រក៏ដោយ ប៉ុន្តែយើងខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីសម្រេចការសាងសង់ រោងចក្រ ដំណាក់កាលទី ១ ហើយយើងខ្ញុំនឹងជូនសហគមន៍ម៉ាស់ចំនួន ៨ លានម៉ាស់ក្នុងដំណាក់កាលទី ១ ផងដែ”រ។

ជាមួយនឹងបច្ចេកវិទ្យាផលិតកម្មទំនើប ម៉ាស៊ីនទាំងអស់ត្រូវបាននាំចូលពីថៃ ហើយផលិតតាមស្តង់ដារបន្ទប់ស្អាតរបស់ GMP ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO។ ទន្ទឹមនឹងនេះ គុណភាពនៃផលិតផលម៉ាស់ត្រូវបានវិទ្យាស្ថានជាតិគ្រប់គ្រងសុវត្ថិភាព និងអនាម័យចំណីអាហារបញ្ជាក់ថា មានស្តង់ដារស្មើនឹង ស្តង់ដារនាំចេញទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង។  តាមការរំពឹងទុក រោងចក្រអាចមានសមត្ថភាពផលិតម៉ាស់ចំនួន ១,២ លានម៉ាស់ក្នុងដំណាក់កាល់ទី ១ ហើយនឹងជួយឧបត្ថម្ភម៉ាស់ចំនួន ៨ លានម៉ាស់ និងសំភារៈ បរិក្ខាពេទ្យជូនសហគមន៍។ វាយតម្លៃអំពីការជួយឧបត្ថម្ភទាន់ពេលវេលានេះ របស់ CPV  លោក សាស្ត្រាចារ្យរងបណ្ឌិត Tran Van Thuan អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ “ការដែលសម្ព័ន្ធក្រុមហ៊ុន CP បានជួយឧបត្ថម្ភម៉ាស់ចំនួន ៨ លានសម្រាប់ផ្នែកសុខាភិបាល និងស្ថាប័ននានាចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ បានបង្ហាញនូវអត្ថន័យមនុស្សធម៌ ព្រមទាំងបង្ហាញពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនចំពោះវៀតណាម”។

“រួមដៃគ្នាដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បី​វៀតណាម​ប្រកបដោយសុខភាពល្អបរិបូរ” - ảnh 2 លោក Chinorot អគ្គនាយករងក្រុមហ៊ុន CPV

ក្នុងគ្រា ដែលវៀតណាមកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបាតនោះ ការផ្ទុកបម្រុងឈាមគឺកាន់តែខ្វះខាតនោះ លោក Chinorot អគ្គនាយករងក្រុមហ៊ុន រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុន CPV នៅទូទាំងប្រទេសបានចូលរួមសកម្មភាពបរិច្ចាគឈាមតាមកម្មវិធីដំណើរ ពណ៌ក្រមពីទីក្រុងហាណូយ Hai Phong  Quang Ninh  Hoa Binh  Son La  Bac Can  Dien Bien Lao Cai រហូតដល់ Da Nang  Quang Binh  Kien Giang  Hau Giang  Ben Tre  Can Tho  Ba Ria-Vung Tau  Ca Mau និងទីក្រុងហូជីមិញ។ នេះគឺជាសកម្មភាពមនុស្សធម៌ ដែលសម្ព័ន្ធក្រុមហ៊ុន CPV បានចូលរួមអស់រយៈពេលជិត ១០ ឆ្នាំ កន្លងទៅ ហើយក៏ជាសកម្មភាពលេចធ្លោក្នុងបណ្ដាសកម្មភាពនៃកម្មវិធី “រួមដៃគ្នាដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីវៀតណាមប្រកបដោយសុខភាពល្អបរិបូរ“។ លោក Chinorot អគ្គនាយករងក្រុមហ៊ុន CPV បានឲ្យដឹងថា៖ “ នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺរាតត្បាត ដ៏ស្មុគស្មាញនោះ CPV បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាជនវៀតណាម ដូចជា៖ ចូលរួមសកម្មភាពបរិច្ចាគឈាមសប្បុសធម៌ ជួយសង្គ្រោះអាយុជីវិតមនុស្ស ប្រគល់ម៉ាស់ N95 ជូនគ្រូពេទ្យ និងរៀបចំម្ហូបអាហារជូនមន្ទីរពេទ្យ ឬជូនចំណីអាហាររបស់ក្រុមហ៊ុន CPV ជូនកងទ័ពការពារព្រំដែន ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឹរាតត្បាតកផងដែរ”។

ជីវិតគឺជាការធ្វើដំណើរ។ ហើយយើងគឺជាអ្នកដែលជ្រើសរើស ដំណើរមួយណា ... ដើម្បីយកឈ្នះ !!! ចំពោះ ថ្នាក់ដឹកនាំនិងបុគ្គលិក CPV នោះ ពួកគេបានជ្រើរើសការធ្វើដំណើររួមដៃគ្នា ដើម្បីចំរួមចំណែកក្នុងការរីកសុះសាយក្ដីស្រឡាញ់។ តំណក់ឈាមក្រហម ចំណីអាហារ ផលិតផលស្អាតៗ ហើយជាពិសេសគឺម៉ាស់សុខាភិបាល ដែលត្រូវបានក្រុមហ៊ុន CPV ផលិត នឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមជាក់ជាពុំខាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ