វៀតណាមសាមគ្គីភាពក្នុងតំបន់ ខិតខំប្រឹងប្រែង ដើម្បីគោលដៅ​រួម​ចំពោះ​ផលប៉ះពាល់​នៃស្ថានភាពតំបន់ និងពិភពលោក

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។ នាបច្ចុប្បន្ននេះ ក្នុងបរិបទនៃបម្រែបម្រួលជាច្រើន ដែលមិនអាចប៉ាន់ស្មានទុកជាមុននៃស្ថានភាពតំបន់ និងពិភពលោក។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិនោះ វៀតណាម បាននិងកំពុងមានទំនុកទុកចិត្តពង្រីកសម្ថភាប ឋានៈរបស់ខ្លួន ជាមួយនឹងគោលបំណងពង្រឹងអាស៊ាន ដ៏រឹងមាំចំពោះរាល់ឥទ្ធិពលនៃស្ថានភាពតំបន់ និងពិភពលោកនាបច្ចុប្បន្ននេះ ។ 
វៀតណាមសាមគ្គីភាពក្នុងតំបន់ ខិតខំប្រឹងប្រែង ដើម្បីគោលដៅ​រួម​ចំពោះ​ផលប៉ះពាល់​នៃស្ថានភាពតំបន់ និងពិភពលោក - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិកឡាវ ប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang 

ក្នុងឱកាសរំលឹកខួបលើកទី ៤៣ ឆ្នាំ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម ឡាវ (១៨ កក្កដា ១៩៧៧  ១៨ កក្កដា ២០២០) អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានធ្វើការ សម្ភាសន៍ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិកឡាវ ប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang ស្ដីពីការវាយតម្លៃរបស់លោកចំពោះការចូលរួមចំណែកដ៏លេចធ្លោរបស់វៀតណាម ក្នុងតួនាទីទាំងពីរដូចដែលបានពោលខាងលើ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នារយៈពេលកន្លងទៅ។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅ។

អ្នកយកព័ត៌មាន៖ ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ វៀតណាមបាន និងកំពុងសាមគ្គីភាពតំបន់ សំដៅរួមគ្នាខិតខំប្រឹងប្រែង ដើម្បីគោលដៅរួម។ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃ យ៉ាងដូចម្តេច អំពីតួនាទីរបស់វៀតណាម ខណៈដែលទទួលតំណែងទាំងពីរនារយៈពេលកន្លងទៅ។

ឯកអគ្គរដ្ឋទូត៖ ពិតណាស់ថា វៀតណាមបានត្រៀមរៀបចំយ៉ាងល្អិតល្អនដើម្បីទទួលតួនាទីជាប្រធានអាស៊ាន ២០២០ តាំងពីដំបូងឡើយ។ ក្នុងដំណាក់កាលដើមឆ្នាំ ២០២០ វៀតណាមបានរៀបចំកិច្ចប្រជុំអាស៊ានជាច្រើនប្រកបដោយជោគជ័យ។ ហេតុអ្វីបានជាវៀតណាមទទួលបានជោគជ័យ ព្រោះថា តួនាទីរបស់វៀតណាម មិនត្រឹមតែទទួលបានការគោរពនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងមិត្តភាពអន្តរជាតិនៅលើពិភពលោកទៀតផង។ ការដែលវៀតណាម ត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គឺកាន់តែសរឲ្យឃើញនូវតួនាទីដ៏ធំធេងរបស់វៀតណាមនៅលើឆាកតំបន់ និងអន្តរជាតិ ហើយជាការគោរពរបស់បណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។

អ្នកយកព័ត៌មាន៖ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 នោះ វៀតណាមបានចាត់វិធានការប្របដោយប្រសិទ្ធភាព និងទាន់ពេលវេលាជាច្រើន។ ជាលទ្ធផល វៀតណាមត្រូវបានសហគមអន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ តើ លោកឯកអគ្គរដ្ឋទូតវាយតម្លៃ យ៉ាងដូចម្តេចអំពីតួនាទី ក៏ដូចជាការជួយឧបត្ថម្ភរបស់វៀតនាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 នៅក្នុងតំបន់ និងនៅលើពិភពលោក។

ឯកអគ្គរដ្ឋទូត៖ ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 គឺជាការសាកល្បងដ៏ធំធេង ចំពោះមនុស្សនៅលើពិភពលោក។ ប្រការសំខាន់គឺ វៀតណាមមិនត្រឹមតែមានគោលនយោបាយ និងវិធានការដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញសុខាភិបាលពូកែក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID – 19 ដែលត្រូវបានពិភពលោកទទួលស្គាល់ និងវាយតម្លៃខ្ពស់។ តាមធម្មតាបណ្ដាប្រទេសអភិវឌ្ឍន៍នឹងជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែផ្ទុយទៅវិញ វៀតណាមបានជួយឧបត្ថម្ភសំភារៈ បរិក្ខាពេទ្រដល់បណ្ដាប្រទេសអភិវឌ្ឍន៍ដូចជា៖ អង់គ្លេស អ៊ីតាលី និង អេស្ប៉ាញជាដើម។ ប្រកសារនេះបានសរឲ្យឃើញ ការរួមដៃគ្នាជួយឧបត្ថម្ភរបស់វៀតណាមគឺមានអត្ថន័យ ដ៏ធំធេងចំពោះពិភពលោក ហើយតួនាទីរបស់វៀតណាមកាន់តែត្រូវបានអះអាងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

អ្នកយកព័ត៌មាន៖  ជាមួយនឹងមនោសញ្ចេតនាជិតស្និទ្ធិនោះ វៀតណាម និងឡាវបានសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមកាលពីអតីតកាល និងទល់ទល់នឹងការសាកល្បងក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកនាបច្ចុប្បន្ននេះ។ តើនាពេលខាងមុខ ស្ថានទូតឡាវប្រចាំនៅវៀតណាមមានផែនការអ្វីៗ ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមឡាវ។

ឯកអគ្គរដ្ឋទូត៖ នាបច្ចុប្បន្ននេះ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរបានបន្តពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសជាប្រពៃណី ដ៏ស្មោះសរ ហើយមានតម្លៃយ៉ាងជ្រាលជ្រៅ ដែលត្រូវបានជំនាន់មុនៗចាកគ្រឹះ។ ក្នុងស្មារតីនេះ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរជានិច្ចកាលជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។យើងខ្ញុំមានតួនាទីអនុវត្តន៍ភារកិច្ចការទូតនៅវៀតណាម និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស្មោះសរ និងអភិវឌ្ឍន៍។ ប្រការសំខាន់គឺអប់រំជំនាន់ក្រោយយល់ដឹងអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។  ហេតុដូច្នេះហើយ កម្មាភិបាល និងបុគ្គលិកគ្រប់រូបនៃស្ថានទូតនឹងខិតខំប្រឹងប្រែង រួមសហការជាមួយភាគីវៀតណាមគ្រប់ជាន់ថ្នាក់ ហើយរួមគ្នាចលនា ឃោសនាអំពីទំនាកទំនងសាមគ្គីភាពពិសេសនេះដល់ជំនាក់ក្រោយៗផងដែរ។

សូមអរគុណលោកឯកអគ្គរដ្ឋទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ