វៀតណាម - គោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សហគ្រាសឱសថឥណ្ឌូនេស៊ី

(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមគឺជាទីផ្សារឱសថធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៧ ដែលមានកំណើនខ្ពស់បំផុតក្នុងផ្នែកឱសថ។ សក្ដានុពលកំណើននៃផ្នែកឱសថត្រូវបានវាយតម្លៃខ្ពស់ ដោយសារចំនួនប្រជាជន វៀតណាមកំពុងឈានចូលដំណាក់កាលចាស់ជរា ហើយប្រជាជនចាប់ផ្តើមយកចិត្តទុកដាក់លើបញ្ហាសុខភាព។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមត្រូវបានចាត់ទុកថា ជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនឱសថបរទេស ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ីផងដែរ។

វៀតណាម - គោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សហគ្រាសឱសថឥណ្ឌូនេស៊ី - ảnh 1លោក Anggie Gustiar នាយកផ្នែក Marketing នៃក្រុមហ៊ុន TGI។
ជាមួយនឹងប្រៀបខ្លាំងជាច្រើននៅក្នុងផ្នែកគីមីឱសថវិទ្យា ក្រុមហ៊ុន Trimitra Garmedindo Interbuana (TGI) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩២ ដែលមានឯកទេសក្នុងការផលិតនូវផលិតផលថែទាំសុខភាព ទឹកលាងដៃ ថង់ពេទ្យជាដើម ធ្លាប់បានមកប្រទេសវៀតណាមជាច្រើនដងដើម្បីចូលរួមកម្មវិធី ពិព័រណ៍អន្តរជាតិផ្នែកវេជ្ជ-ឱសថសាស្ត្រ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ គេមានបំណងចង់ស្វែងរក ពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីផ្សារសក្តានុពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Anggie Gustiar នាយកផ្នែក Marketing នៃក្រុមហ៊ុន TGI បានឲ្យដឹងថា៖
“យើងខ្ញុំធ្លាប់បានមកវៀតណាមហើយ លើកនេះវិលត្រឡប់មកវិញដោយសារយើងខ្ញុំឃើញថាទីផ្សារវៀតណាមមានសក្ដានុពលច្រើនដើម្បីអភិវឌ្ឍន៍និងផ្សព្វផ្សាយផលិតផលរបស់យើងខ្ញុំនៅទីនេះ។ ទីផ្សារសុខាភិបាលនៅវៀតណាម និងឥណ្ឌូនេស៊ីគឺមានភាពស្រដៀងគ្នា យើងខ្ញុំកំពុងធ្វើអាជីវកម្មឧបករណ៍វេជ្ជ សាស្ត្រ ដូច្នេះយើងមានបំណងចង់ផ្គត់ផ្គង់ផលិតផលបន្ថែមទៀតទៅកាន់ប្រទេសវៀតណាម។ យើងខ្ញុំចង់ពង្រីកទីផ្សារនៅទីនេះ ក្រៅពីការស្វែងរកអ្នកចែកចាយផលិតផល យើងក៏ចង់ខិតជិតអ្នកប្រើប្រាស់វៀតណាមផងដែរ ដើម្បីឱ្យពួកគេមិនត្រឹមតែប្រើប្រាស់ផលិតផលម្តងប៉ុណ្ណោះទេ គឺមក រកយើងក្នុងរយៈពេលយូរអង្វែង”។
វៀតណាម - គោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សហគ្រាសឱសថឥណ្ឌូនេស៊ី - ảnh 2លោកស្រី Febie Yuriza Poetri នាយិកាផ្នែក Marketing នៃក្រុមហ៊ុន PT Graha Teknomedika។
ចំណែកឯលោកស្រី Febie Yuriza Poetri នាយិកាផ្នែក Marketing នៃក្រុមហ៊ុន PT Graha Teknomedika បានចែករំលែកថា ក្រុមហ៊ុនរបស់លោកស្រីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ គឺជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមមន្ទីរពេទ្យឈានមុខគេនៅប្រទេសឥណ្ឌូនេស៊ី តែងតែមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ជាពិសេសប្រទេសវៀតណាម៖
“យើងខ្ញុំចង់ស្វែងរកដៃគូ និងអ្នកចែកចាយនៅវៀតណាម និងអាស៊ី អាគ្នេយ៍ ដើម្បីឲ្យផលិតផលរបស់យើងនៅឥណ្ឌូនេស៊ីអាចជ្រៀតចូលទីផ្សារអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ យើងក៏ចង់បើកឱកាសសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតនៅវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ផលិតផលបរិក្ខារពេទ្យ”។
វៀតណាម - គោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សហគ្រាសឱសថឥណ្ឌូនេស៊ី - ảnh 3លោកឯកអគ្គរដ្ឋទូត Denny Abdi ថតរូបជាមួយតំណាងក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីនៅឯពិព័រណ៍វេជ្ជសាស្ត្រនិងឱសថអន្តរជាតិឆ្នាំ ២០២២ ដែលរៀបចំឡើងនៅទីក្រុងហាណូយ។ (រូបថត៖ VOV)
យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម ចំនួនមនុស្សចាស់នៅវៀតណាមបានកើនឡើងជាបន្តបន្ទាប់យ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបច្ចុប្បន្នមានមនុស្សចាស់ប្រហែល ១១,៤ លាននាក់ (ស្រូបយកប្រមាណ ១១,៨៦% នៃចំនួនប្រជាជនសរុប)។ អត្រានៃចំនួនប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំនៅវៀតណាមក្នុងឆ្នាំ ២០២២ គឺ ១២% ហើយនៅឆ្នាំ ២០៥០ គឺ ២៨%។ ប្រការនេះមានន័យថានៅពេលដែលអត្រានៃចំនួនមនុស្សចាស់កើនឡើង តម្រូវការថែទាំសុខភាពក៏កើនឡើង អត្រានៃការធានារ៉ាប់រងសុខភាព និងអាយុជីវិតជាមធ្យមក៏កើនឡើង ដូច្នេះផ្នែកឱសថក៏មានឱកាសអភិវឌ្ឍន៍លឿនជាងមុនផងដែរ។ ការចំណាយលើវិស័យសុខាភិបាលរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៣,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ និង ៣៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០។ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Denny Abdi បានចាត់ទុកថា ប្រទេសទាំងពីរមានសក្ដានុពលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការផ្នែកឱសថ៖
“ខ្ញុំឃើញសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍផ្នែកឱសថរវាងប្រទេសទាំងពីរ។ ក្នុងនាមប្រទេសទាំងពីរក្នុងអាស៊ាន ឥណ្ឌូនេស៊ី និងវៀតណាម មិនត្រឹមតែសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួមគ្នាកសាងកម្លាំងរួមរបស់អាស៊ានផងដែរ ព្រោះយើងមានប្រជាជនចំនួន ៦៤០ លាននាក់រស់នៅជាមួយគ្នានៅអាស៊ីអាគ្នេយ៍ យើងជាគ្រួសារអាស៊ានតែមួយ។ យើងមានកាតព្វកិច្ចដ៏ធំធេងក្នុងការ ការពារសុខភាពសហគម៍ជាមួយនឹងឧស្សាហកម្មវេជ្ជសាស្ត្រនិងឱសថដែលរីកចម្រើនយ៉ាងខ្លាំងក្លា”។
យោងតាមលោកឯកអគ្គរដ្ឋទូត Denny Abdy ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបាននិងកំពុងបន្តជួយឧបត្ថម្ភនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលមានឯកទេសខាងសម្ភារៈបរិក្ខារពេទ្យ គ្រែមន្ទីរពេទ្យ និងផលិតផលវេជ្ជសាស្រ្តផ្សេងទៀតដើម្បីបន្តចូលរួមពិព័រណ៍វេជ្ជសាស្ត្រ និងឱសថអន្តរជាតិដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ស្ថានទូតក៏នឹងជួយតភ្ជាប់សហគ្រាសឱសថឥណ្ឌូនេស៊ី បង្កើតឱកាសដើម្បីខិតជិត និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាមួយដៃគូវេជ្ជសាស្រ្តនិងឱសថដែលមានសក្តានុពលនៅវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ