(VOVWORLD) -ជាតំណាងមួយរួបរបស់ឥណ្ឌូណេស៊ី ដែលបានចូលរួមមហោស្រពជប៉ុន អាស៊ាន ដែលទើបនឹងបានប្រព្រឹត្តិទៅនាខែកក្កដាកន្លងទៅនៅទីក្រុងហាណូយនោះ អ្នកចម្រៀងដ៏ស្រស់ស្អាត ដោយបង្កប់នូវទឹកដំសម្លេងដ៏ពិរោះរណ្ដំ នាង Andinie (ឈ្មោះពិតគឺ Andini Aisyah Hariadi) ត្រូវបានសាធារណជនស្គាល់ដល់ ហើយកាន់មានឈ្មោះបោះសម្លេងក្នុងដួងចិត្តអ្នកគាំទ្រជនជាតិឥណ្ឌូនេស៊ី។
នាង Andinie (ឈ្មោះពិតគឺ Andini Aisyah Hariadi) |
មិនត្រឹមតែទទួលបានជោគជ័យក្នុងអាជីពប៉ុណ្ណោះទេ នាង Andinie ថែមទាំងមានក្រុមគ្រួសារដែលពោរពេញទៅដោយសុភមង្គលជាមួយស្វាមី លោក Ippe ដែលមានអាយុច្រើនជាងនាង៩ ឆ្នាំ និងបុត្រា Kawa ដែលមានអាយុ ២ឆ្នាំកន្លះ។ ចំពោះនាង គ្រួសារតែងតែជាបង្អែក និងជាកម្លាំងចលករសម្រាប់នាងខិតខំប្រឹងប្រែងក្នុងអាជីព។
ដំណើរទៅកាន់វៀតណាមលើកនេះ មិនមែនជាដំណើរទៅកាន់បរទេសជាលើកដំបូងរបស់ Kawa ទេ។ នៅពេលទៅច្រៀងនោះ នាងខ្ញុំតែងតែនាំកូនប្រុសតាម។ Kawa ចាប់ផ្ដើមបានជិះយន្តហោះតាំងពីរមានអាយុ ២ ខែតែប៉ុណ្ណោះ។ ខ្ញុំនឹង Ippe តែងតែខិតខំប្រឹងប្រែងបង្កបរិយាកាសសម្បាយរីយរាយក្នុងដំណើរនីមួយៗ។ ហេតុដូច្នេះហើយ ទោះបីជានៅឯបរទេសក៏ដោយ ប៉ុន្តែ Kawa តែងតែមានអារម្មណ៍ដូចជានៅផ្ទះខ្លួនអញ្ចឹងដែរ។
នៅក្នុងដំណើរនៅវៀតណាមរបស់ Andine លើកនេះ ខ្ញុំតែងតែមើលថែ Kawa ខណៈដែលប្រពន្ធជាប់រវល់។ លើសពីនេះទៅទៀត ខ្ញុំតែងតែជួយប្រពន្ធថតរូប និងថតវីដេអូផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរយៈពេល ៤ ថ្ងៃនេះ កាលវិភាគរបស់ Andinie ពិតជាមមាញឹកណាស់។ ទោះបីជារវល់យ៉ាងណាក៏ដោយ ប៉ុន្តែ Andine នៅតែចំណាយពេលសម្រាប់គ្រួសារ។ ពួកគេបានរួមគ្នាភ្លក់ម្ហូបអាហារវៀតណាម ទៅទស្សនាទីក្រុងហាណូយ និងទៅទស្សនា Sapa ផងដែរ។ នាងបានសំណេះសំណាលថា៖
ប្រទេសវៀតណាមពិតជាអស្ចារ្យណាស់។ ម្ហូងអាហារឆ្ងាញពិសារមែន។ ប្រជាជនរស់រាយរាក់ទាក់។ ជាពិសេស ខ្ញុំមានចំណាប់អារម្មណ៍ក្នុងដំណើរទេសចរណ៍នៅ Sapa។ គ្រួសារខ្ញុំមានអារម្មណ៍សប្បាយរីយរាយនៅទីនេះណាស់។ លើសពីនេះទៅទៀត ទេសភាពនៅទីនេះ ពិតជាស្រស់បំព្រងណាស់។
ឆាកជីវិករបស់ Andine បានឈានចូល ទំព័រថ្មិមួយ ខណៈដែលនាងបានរៀបការជាមួយលោក Ippe កាលពីឆ្នាំ២០១៥ ហើយកាន់តែពិសេសថែមទៀតនៅពេលនាងមានផ្ទៃពោះ។ ។ ចាប់ពីពេលនេះមក នាងមិនបានទទួល show នាពេលយប់ជ្រៅទៀតឡើយ។
Andine បានទទួលស្គាស់ថា នាងពិតជាមានលាភសំណាងដោយសារមានស្វាមីចិត្តល្អ ដែលតែងតែរួមដំណើរជាមួយនាង។ លោកតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយមើលថែម Kawa ហើយថែមទាំងផ្ដល់កម្លាំងចិត្តដល់នាងទៀតផង។ ជាអ្នករៀបចំព្រឹត្តិការណ៍ និងជាអ្នកថតរូបមួយរូប Ippe តែងតែខិតខំប្រឹងប្រែងថតរូបដ៏ស្រស់ស្អាតជូនប្រពន្ធនៅលើឆាកតន្ត្រី កីដូចជាថតវីដេអូអំពីសកម្មភាពប្រចាំរបស់គ្រួសារ។ Andine និង Ippe បានសំណេះសំណាលថា៖
កាលពិមិនដែលគិតអំពីរៀងមានផ្ទៃពោះ និងមានកូនឡើយ។ ប៉ុន្តែដោយមានការជួយគាំទ្ររបស់ស្វាមី សាច់ញាតិ និងមិត្តភក្តិនោះ ខ្ញុំសម្រេចបានភារកិច្ចជាប្រពន្ធ និងជាអ្នកម្ដាយមួយរូបហើយ។
តាមការគិតរបស់ខ្ញុំ ប្រការសំខាន់បំផុតដើម្បីរក្សាសុភមង្គលក្នុងគ្រួសារគឺការសំណេះសំណាល និងការតភ្ជាប់រវាងសមាជិកក្នុងគ្រួសារ។ យើងគប្បីចំណាយពេលវេលាសម្រាប់គ្នាទៅវិញទៅមក ដើម្បីនិយាយអំពីការងារ អំពីកូនៗ និងអំពីជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
បទចម្រៀង ក្រោមចំណងជើងថា “Halo sayangku” - សួរស្ដីស្នេហារបស់ខ្ញុំ គឺជាបទចម្រៀងទី ៦ នៃ Album “Metamorfosa” របស់អ្នកចម្រៀង Andine។ បទចម្រៀងនេះគឺជារឿងរ៉ាវអំពីសុភមង្គលដ៏សាមញ្ញក្នុងគ្រួសារ ដែលយើងអាចជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសបទចម្រៀងនេះមានវត្តមានរបស់ស្វាមី និងកូនប្រុសរបស់នាង។ ពួកគេបានរួមគ្នាសម្ដែងតន្ត្រី សើចញញឹមយ៉ាងសប្បាយរីយរាយតាមចង្វាក់ភ្លេង។ ពេលវេលាទាំងនេះពិតជាគួរឲ្យស្រឡាញ់ និងកកក្ដៅណាស់៕