Nancy Nguyen អ្នកតភ្ជាប់និងពង្រីកអាជីវកម្មរបស់នារីវៀតណាមនៅសិង្ហបុរី

(VOVWORLD) -  អ្នកស្រី Nancy Nguyen គឺជាស្ថាបនិកម្នាក់របស់  NetViet Group ដែលជាវេទិកាមួយសម្រាប់សហគ្រិនក្នុងវិស័យជាច្រើន ដូចជាដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ នាវា logistic និងអចលនទ្រព្យ ហើយក៏ជាអ្នកទទួលបន្ទុកខាងបុគ្គលិកនិងការអភិវឌ្ឍពាណិជ្ជកម្មសម្រាប់សម្ព័ន្ធក្រុមហ៊ុន Fullion Group នៅតំបន់អាស៊ីនិងជាពិសេសនៅប្រទេសវៀតណាមតែម្តង។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ នៅប្រទេសសិង្ហបុរី អ្នកស្រី Nancy Nguyen បានបង្ហាត់បង្រៀនដោយឥតគិតថ្លៃសម្រាប់យុវជន វ័យក្មេងរាប់រយនាក់នៅសិង្ហបុរី នូវចំណេះដឹងអំពីការបង្កើតអាជីវកម្ម និងការអភិវឌ្ឍម៉ាកយីហោផ្ទាល់ខ្លួន ក៏ដូចជាអភិវឌ្ឍម៉ាកយីហោរបស់អង្គភាពអាជីវកម្ម។ មានសហគ្រិនវ័យក្មេងជាច្រើននាក់ក្នុងចំណោមអ្នកដែលទទួលបានការបង្ហាត់បង្រៀនរបស់អ្នកស្រី Nancy Nguyen បានទទួលជោគជ័យនៅក្នុងប្រទេសសិង្ហបុរីនិងប្រទេសអូស្ត្រាលីផងដែរ។ អាជីវករជានារីទាំងនេះ ក្រោយមក បានចូលរួមជាមួយ អ្នកស្រី Nancy ដើម្បីបង្កើតបណ្តាញអាជីវករស្រ្តី វៀតណាមនៅសិង្ហបុរីដែលមានការអភិវឌ្ឍកាន់ តែខ្លាំងឡើង។

Nancy Nguyen អ្នកតភ្ជាប់និងពង្រីកអាជីវកម្មរបស់នារីវៀតណាមនៅសិង្ហបុរី - ảnh 1អ្នកស្រី Nancy Nguyen កំពុងថ្លែងនូវផែនការនៃសកម្មភាពមនុស្សធម៌សម្រាប់ឆ្នាំ២០១៩របស់ NetViet  

អ្នកស្រី Nancy Nguyen បានសំណេះសំណាលថា កាលពី ៥ ឆ្នាំមុន នៅពេលនាងមកកាន់ប្រទេសសិង្ហបុរី នាងស្រឡាំងកាំងក្នុងការប្រាស្រ័យទាក់ទងវប្បធម៌និងភាសា ទោះបីជា ពីមុនពេលនាងចេះនិយាយភាសា អង់គ្លេសយ៉ាងស្ទាត់ជំនាញក៏ដោយ។ លើសពីនេះទៀត សម្បូតែជនសិង្ហ បុរីក៏ដូចជាជនបរទេសមានការរអែង ចិត្តក្នុងការប្រាស្រ័យជាមួយជន ជាតិវៀតណាមផងដែរ។ នោះគឺជាការលើកទឹកចិត្តឲ្យលោកស្រី ធ្វើកិច្ច ការស្ម័គ្រចិត្តអំពីវិស័យអប់រំសម្រាប់យុវជនវ័យក្មេងវៀតណាមដែលកំពុងព្យាយាមបញ្ជាក់ពីខ្លួនឯង ទាំងចំណេះដឹង និងវិជ្ជាជីវៈក៏ដូចជាវិស័យពាណិជ្ជកម្មរបស់ខ្លួន។ ប្រការដែលអ្នកស្រីផ្តោតការយកចិត្តទុកដាក់ តែងតែជាការណែនាំអំពីរក្សាសីលធម៌របស់ជនវៀតណាម ស្មោះត្រង់ដើម្បីរំពឹងថាមានថ្ងៃណាមួយប្រជាជនសិង្ហបុរីក៏ដូចជាជនបរទេស ផ្លាស់ប្តូរផ្នត់ គំមិតដ៏ល្អប្រពៃអំពីប្រជាជនវៀតណាមជាមិនខាន។

សូមស្តាប់សម្លេងនៅខាងក្រោមនេះ៖

អ្នកស្រី Nancy បានចែករំលែកថា៖“ក្រៅពីការលើកទឹកចិត្តមក គឺជន វៀតណាមផ្ទាល់ក៏បានព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួននៅឯបរទេសផងដែរ។ ពួកគេបរិភោគនិងស្លៀកសំលៀកបំពាក់ប្រពៃណីវៀតណាមក្នុងកំឡុងថ្ងៃបុណ្យរបស់ប្រទេសខ្លួននិងប្រទេសសាមី។ ពួកគេតែងតែចង់បង្កើតរូបភាពប្រកបដោយមោទនភាពរបស់ប្រជាជនវៀតណាមហើយចង់ឱ្យមិត្តសិង្ហបុរីមានមោទនភាពចំពោះពួកគេ។ សូម្បីតែជនជាតិវៀត ណាមដែលបានរៀបការជាមួយជនជាតិសិង្ហបុរី ក៏បានព្យាយាមផ្លាស់ប្តូរផ្នត់គំនិត ការគិតរបស់ស្វាមី តាមនោះ ស្វាមីក៏បានចូលរួមជាមួយភរិយានៅឯព្រឹត្តិការណ៍វប្បធម៌វៀតណាមផងដែរ”។

Nancy Nguyen អ្នកតភ្ជាប់និងពង្រីកអាជីវកម្មរបស់នារីវៀតណាមនៅសិង្ហបុរី - ảnh 2អ្នកស្រី Nancy Nguyen កំពុងបង្រៀនអំពីជំនាញប្រើប្រាស់ software

ក្នុងអំឡុងពេលធ្វើការនៅប្រទេសសិង្ហបុរី ជាពេលដែលអ្នកស្រី Bui Thi Thanh Huong  ជាប្រធាន Happy Women Leader Network (ដែលជាអង្គការប្រមូលផ្តុំនារីមានភាពក្លាហាន មានភាពម្ចាស់ការលើជីវិតផ្ទាល់ខ្លួន និងមានឥទ្ធិពលវិជ្ជមានទៅលើមនុស្សនៅជុំវិញខ្លួន) បានស្នើឲ្យអ្នកស្រី Nancy កាន់ដំណែងជាប្រធានរបស់ Happy Women Singapore ។ ស្ត្រីទាំងពីររូបមាននិស្ស័យជាមួយគ្នា ត្រង់ថា អ្នកទាំងពីរសុទ្ធតែមានទស្សនៈនិងតែងតែគិតគូអំពីសហគមន៍ដូច្នេះ ជាពិសេសគឺសម្រាប់ស្រ្តីដែលកំពុងស្ទាក់ស្ទើរក្នុងការធ្វើអាជីវកម្មឬរបៀបរក្សាសុភមង្គលក្នុងក្រុមគ្រួសារ។ ក្នុងនាមជាប្រធាននៃក្រុមហ៊ុន Happy Women Singapore អ្នកស្រីបន្តបង្កើតវេទិកាជាច្រើនតភ្ជាប់អាជីវកម្មនិងផ្តល់ឱ្យសមាជិកកាន់តែមានទីផ្សារច្រើនដើម្បីបង្កើនប្រាក់ចំណូលសម្រាប់អង្គភាពអាជីវកម្មរបស់ខ្លួន។

អ្នកស្រី Nancy Nguyen បានឲ្យដឹងថា៖  “ដោយផ្អែកលើគោលការណ៍របស់ខ្លួនគឺបង្រៀនឲ្យពួកគេពីរបៀប Starup និងរបៀបធ្វើពាណិជ្ជកម្ម។ បន្ទាប់ពួកគេមានប្រាក់ចំណូលហើយ ពួកគេនឹងស្ម័គ្រចិត្តកាត់ប្រាក់ចំណូលនោះ ដើម្បីជួយឧបត្ថម្ភដល់សហគមន៍។ ហើយខ្ញុំតែងតែបង្វែការគិតរបស់អ្នកទាំងអស់ឲ្យឆ្ពោះទៅមាតុប្រទេសជានិច្ច”។ វៀតណាមគឺជាទីផ្សារបើកទូលាយ ហើយមានចំនួនប្រជាជនច្រើនជាងសិង្ហបុរី។ គួរឲ្យស្តាយ ប្រសិនបើពួកគេ មានចំណេះដឹង ហើយបន្ទាប់មកពួកគេស្នាក់នៅក្នុងប្រទេសសាមីបម្រើសហគមន៍នោះ វាមិនទាន់គ្រប់គ្រាន់ទេ ពួកគេគួរតែវិលត្រឡប់ទៅចូលរួមចំណែកក្នុងការកសាងមាតុប្រទេសទើបប្រ សើរជាង”។

សម្រាប់អ្នកស្រី Nancy Nguyen គឺនៅពេលដែលសហគ្រិននារីទាំងអស់ បង្ហាញការជឿទុកចិត្ត ការទទួលខុសត្រូវរបស់ខ្លួនជាមួយអាជីវកម្មនៅសិង្ហបុរី ជាមួយមិត្តភក្តិនៅក្នុងប្រទេសសាមីនោះ អ្នកនឹងទទួលបានជោគជ័យច្រើនជាមិនខាន។ ហេតុដូច្នេះ នៅពេលធ្វើដំណើរជាមួយនឹងសមាជិករបស់ NetViet ឬក្នុងថ្នាក់បង្រៀន ការផ្លាស់ប្តូរជាមួយសហគ្រិនជានារី ត្រូវការការចែករំលែក អ្នកស្រីតែងតែបានណែនាំឲ្យសមាជិកនិងសិស្សរបស់ខ្លួនថា ភាពជោគជ័យមកដល់ខណៈដែលអ្នកដឹងពីរបៀបចែករំលែករឿងរ៉ាវជាមួយស្រ្តីដទៃទៀតនិងជួយពួកគេឱ្យរីកចម្រើន។ អ្នកស្រី Vicky Truong ដែលជាសហការីរួមដំណើរជាមួយអ្នកស្រី Nancy ក្នុងសកម្មភាពមនុស្សធម៌បានសំណេះសំណាលថា៖ “ អ្នកស្រី Nancy គឺជាស្ថាបនិកនៃក្រុមហ៊ុន NetViet នៅក្នុងប្រទេសសិង្ហបុរី ដែលជាអង្គការមិនរកប្រាក់ចំណេញ។ អ្នកស្រី Nancy គឺជាបងស្រីម្នាក់ដែលមានបទពិសោធន៍ជាច្រើនក្នុងវិជ្ជាជីវៈក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូច្នេះគាត់បានកំណត់ទិសដៅឱ្យអង្គការនេះធ្វើការស្របគ្នាជាមួយនឹងការរួមចំណែករបស់សមាជិកផ្សេងទៀត ហើយបងស្រី Nancy តែងតែជាអ្នកដឹកនាំគំរូម្នាក់នៅក្នុងអង្គការផងដែរ”។

ក្នុងនាមជាប្រមុខនៃអង្គការជាច្រើន អ្នកស្រី Nancy តែងតែចូលរួមជាមួយសមាជិកទាំងអស់នៅគ្រប់វិស័យ។ សម្រាប់អ្នកស្រីវិញ ភាពរីករាយនិងសុភមង្គលរបស់សមាជិកនិងសហគមន៍គឺជាការលើកទឹកចិត្ត ជាកម្លាំងចលករដើម្បីអ្នកស្រីបន្ត ការរួមចំណែកជួយដល់សហគមន៍ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ