(VOV)_ស្វែងរកទីកន្លែងផ្ញើកូនដើម្បីទៅធ្វើការ ជាប្រការធ្វើអោយមនុស្សជា
ច្រើនត្រូវឈឺក្បាល ដោយផ្តោតការយកចិត្តទុកដាក់ទាំងស្រុងចំពោះការងារបាន
ឡើយ។ ប៉ុន្តែ គំនិតច្នៃប្រឌិតថ្មីនៅសិង្ហបុរីកំពុងបើកចេញឱកាសថ្មី ជួយឧបត្ថម្ភ
ពលករអាចបន្តការងារផង និងបានមើល ថែទាំ និងលេងកំសប្បាយជាមួយកូន
ទៀតផង។
|
Treehaus – គំនិតច្នៃប្រឌិតថ្មីដើម្បីតុល្យភាពការងារធ្វើនិងជីវភាពរស់នៅ |
|
Treehaus – គំនិតច្នៃប្រឌិតថ្មីដើម្បីតុល្យភាពការងារធ្វើនិងជីវភាពរស់នៅ |
គ្រួសារលោកស្រី Valerie Loh និងលោក Shang Liang ជាម្ចាស់ក្រុមហ៊ុនមួយ
រចនាគេហទំព័រនិងកសាងពាណិជ្ជសញ្ញា។ ការគិតគុររកស៊ី ជួបប្រាស្រ័យជាមួយ
អតិថិជន បញ្ជាណែនាំក្រុមហ៊ុនបណ្ដាអោយលោកស្រី Valerie Loh មិនអាចនៅផ្ទះ
ថែទាំកូនអាយុ៣ខែបានឡើយ។ ដូចជា អ្នកម្តាយផ្សេងៗមានកូនតូច លោកស្រី
Valerie Loh ត្រូវគិតគូរច្រើនអំពីការជ្រើសរើសសាលាមត្តេយ្យ។ បន្ទាប់នោះ លោក
លោកស្រីបានប្តូរការិយាល័យទៅកាន់មណ្ឌល Treehaus ( មជ្ឈមណ្ឌលការិយា
ល័យនិងសេវាកម្មថែទាំកុមារ)។ លោកស្រី បានចែករំលែកថា៖
“ នៅសិង្ហបុរី គ្មានការិយាល័យឬទីកន្លែងធ្វើការច្រើនស្វាគមន៍កុមារមកលេងកំសាន្ត
ក្នុងពេលឪពុក ម្ដាយកំពុងធ្វើការទេ។ កូនរបស់អ្នកត្រូវអង្គុយស្ងៀម ឬលេងដោយ
ខ្លួនឯង ក្នុងបរិយាកាសមនុស្សគ្រប់រូបកំពុងធ្វើការ។ នេះទីនេះគ្មានកម្លាំងសម្ពាធដូ
ច្នេះទេ។ នៅទីនេះ មានបរិយាកាសលេងកំសាន្តសំរាប់កុមារ និងធ្វើការ។ មនុស្ស
គ្រប់រូបនៅទីនេះសុទ្ធតែពេញចិត្ត ដោយបានឃើញផ្ទាល់កូនរបស់ខ្លួននៅកន្លែង
ធ្វើការ។”
|
Treehaus – គំនិតច្នៃប្រឌិតថ្មីដើម្បីតុល្យភាពការងារធ្វើនិងជីវភាពរស់នៅ |
លោកស្រី Valerie Loh និងលោក Shang Liang ជាបណ្ដាមនុស្សដើមដំបូងបាន
មកធ្វើការនៅមជ្ឈមណ្ឌល Treehaus ចាប់ពីពេលមូលដ្ឋាននេះបានដាក់អោយដំ
ណើការថ្ងៃទី 17 កុម្ភះឆ្នាំ២០១៦។ ស្ថិតនៅលើវិថី Orchard មជ្ឈមណ្ឌល Treehaus
ជាទីកន្លែងធ្វើការស្និទ្ធិស្នាលគ្រួសារដើមដំបូងនៅសិង្ហបុរី រួមមានអាគារមួយ និង
ផ្ទះមួយខ្នង មានសួនច្បារព័ទ្ធជំវិញ។ នៅទីនេះមានមណ្ឌលធ្វើការ បន្ទប់ទទួលភ្ញៀវ
និងមណ្ឌលសំរាប់កុមារ ជាទីកន្លែងកុមារបានថែទាំដោយអ្នកគ្រូ និងលេងកំសាន្ត។
នាបច្ចុប្បន្ន Treehaus អាចបំពេញតម្រូវការរបស់មនុស្សចំនួន៦០នាក់មកធ្វើការ និង
កុមារចំនួន៣០នាក់។ អតិថិជនរបស់ Treehaus ភាគច្រើនគឺបណ្ដាអាជីវករ និងពល
ករសេរី។ ចំណាយចូលរួមកម្មវិធីនេះគឺ 350 ដុល្លារសិង្ហបុរីក្នុងមួយខែ។ និងតំលៃថែ
ទាំកុមារគឺ១២ដុល្លារសិង្ហបុរីក្នុងមួយម៉ោង។ អ្នកបង្កើតមជ្ឈមណ្ឌល Treehaus លោក
ស្រី Tjin Lee បានអោយដឹងថា៖ ក្រុមហ៊ុននឹងឆ្ពោះទៅទីផ្សារធំជាង ដោយមាន
ទស្សនះ៖ “ បរិយាកាសធ្វើការស្និទ្ធិស្នាលជាមួយគ្រួសារ” ទៅឆ្ងាយថែមទៀត៖
“ គោលដៅនៃរូបសណ្ឋាននេះគឺបណ្ដាក្រុមហ៊ុនធំៗ។ យើងខ្ញុំចង់ផ្លាស់ប្តូរទស្សនះ
ថា៖ បណ្ដាអាជីវករ ពលករសេរីទើបប្រើប្រាស់សេវាកម្មនេះ។ ប្រសិនបើក្រុមហ៊ុន
យល់ និងចូលចិត្តរូបសណ្ឋាននេះរបស់Treehaus គឺយើងអាចធ្វើការបានផង និង
លេងកំសាន្តជាមួយកូនទៀតផង។ ពលការិនីមិនបាច់បញ្ជប់ការងារ ដោយសារ
បញ្ហាថែទាំកូនទេ។ ខ្ញុំគិតថា៖ យើងអាចបង្កើតឡើងការខុសប្លែកច្រើន ចំពោះ
មជ្ឈមណ្ឌលផ្សេងៗទៀត។”
|
Treehaus – គំនិតច្នៃប្រឌិតថ្មីដើម្បីតុល្យភាពការងារធ្វើនិងជីវភាពរស់នៅ |
គំនិតអំពីការកសាងសាលាមតេ្តយ្យក្នុងក្រុមហ៊ុន មិនម៉េនជាគំនិតថ្មីទេ។ ប៉ុន្តែ
ដើម្បីអនុវត្តបានប្រការនេះគឺគ្មានក្រុមហ៊ុនណាក៏ធ្វើបានឡើយ។ ដូច្នេះ ការបង្កើត
មជ្ឈមណ្ឌល Treehaus អាចចាត់ទុកជាពិសោធន៍មួយដែរ។ លោកស្រី Tjin Lee
បានអោយដឹងថា៖ ជាអ្នកម្តាយម្នាក់ និងសកម្មជនមួយនាក់ បានជាលោកស្រីបាន
ឆ្លងកាត់ដំណាក់កាលលំបាក ដោយសារត្រូវថែទាំកូនផង និងបំពេញការងារផង។
ដូច្នេះ លោកស្រីមានគោលបំណងបង្កើតឡើងការជ្រើសរើសថ្មី សំរាប់គ្រួសារជាប់
មមាញឹក។ រដ្ឋមន្ត្រីក្រសួងគនមាគមន៍និងដឹកជញ្ជូនសិង្ហបុរី លោកស្រី Josephine
Teo បានអោយដឹងថា៖ រដ្ឋាភិបាលសិងហបុរីវាយតំលៃខ្ពស់ចំពោះគំនិតច្នៃប្រឌិតនៃ
Treehaus៖
“ ខ្ញុំចាត់ទុកថា៖ មណ្ឌលឯកជនចូលរួមរូបសណ្ឋាននេះគឺល្អណាស់។ យើងខ្ញុំនឹង
បំប៉ន់ លើកទឹកចិត្តគេចូលរួមរូបសណ្ឋាននេះ។ រដ្ឋាភិបាលនឹងស្វែងរកដំណោះ
ស្រាយដើម្បីជំរុញរូបសណ្ឋាននេះអភិវឌ្ឍន៍។”
បាននៅក្បែកូន ក្នុងប៉ុន្មានខែ ឆ្នាំដើមដំបូងរបស់កូន ជានិច្ចកាលជាគោលបំ
ណងរបស់មាតា បីតា។ និងរូបសណ្ឋានមជ្ឈមណ្ឌល Treehaus បាននាំមកនូវឱ
កាសមួយទៀត ដើម្បីមនុស្សគ្រប់រូបអាចបំពេញការងារប្រកបដោយល្អផង និង
បានជិតស្និទ្ធិជាមួយកូនទៀតផង បានឃើញផ្ទាល់នូវការរីកធំធាត់របស់កូនៗ
រហូតដល់ពេលពួកគេពេញរូបពេញរាង./.