Xiangkhouang, ឡាវ - កន្លែងរក្សាទុកសញ្ញាសម្គាល់យុវវ័យរបស់យុទ្ធជនវៀតណាម

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងអំឡុងពេល១២ឆ្នាំបំពេញភារកិច្ចនៅសមរភូមិនោះ យុទ្ធជនកងវិស្វកម្ម លោក Bui Minh Son បានចំណាយជាង២/៣នៃរយៈពេលនោះ នៅសមរភូមិ វាលស្រែពាង Xiangkhouang ភាគខាងជើងឡាវ ដែលជាតំបន់មួយក្នុង ចំណោមតំបន់យុទ្ធសាស្ត្រដោយមានតម្លៃដ៏សំខាន់បំផុតក្នុងអំឡុងពេលតស៊ូប្រឆាំង អាណានិគមបារាំងនិងចក្រពត្តិអាមេរិក ដើម្បីរំដោះឥណ្ឌូចិនយ៉ាងពេញលេញ។ នៅ តាមព្រៃ ភ្នំទាំងអស់នៅទីនេះ សុទ្ធតែមានស្នាមដានជើង ញើស ទឹកភ្នែក និងឈាមរបស់ លោកអ៊ុំនិងយុទ្ធមិត្ត។ ហេតុដូច្នេះ លោកអ៊ុំមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទេសភាពព្រៃភ្នំ វប្បធម៌ មនុស្ស រួមជាមួយរឿងរ៉ាវដែលពិបាកបំភ្លេចបាននៅតំបន់ដីដ៏ ក្លាហានមោះមុតនេះ។

Xiangkhouang, ឡាវ - កន្លែងរក្សាទុកសញ្ញាសម្គាល់យុវវ័យរបស់យុទ្ធជនវៀតណាម - ảnh 1លោក Bui Minh Son និងយុទ្ធមិត្តវិលត្រឡប់ទៅទស្សនាសមរភូមិវាលស្រែពាង Xiangkhouang។ 
នៅឆ្នាំ១៩៦៨ ស្ដាប់តាមការអំពាវនាវរបស់មាតុភូមិ កុលបុត្រហាណូយឈ្មោះ Bui Minh Son  កាលនោះទើបមានអាយុតែ១៧ឆ្នាំប៉ុណ្ណោះ បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរ កងទ័ព។ មិនដល់២ខែផង គាត់មានកិត្តិយសដោយត្រូវបានចាត់បញ្ជូនទៅ បំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវ ក្នុងតួនាទីជាយុទ្ធជនកងវិស្វកម្ម រ៉ាវរកមីន បើកផ្លូវឆ្លងភ្នំ ត្រៀមរៀបចំឲ្យយុទ្ធនាការនៅសមរភូមិវាលស្រែពាង Xiangkhouang។ រហូតមកដល់ពេលនេះ ការចងចាំទាំងអស់របស់លោកអ៊ុំនៅតែមានដដែល។ លោកលោករំលឹកឡើងវិញយ៉ាងដូច្នេះថា៖ “ក្នុងអំឡុងពេលនោះ សមរភូមិ Phongsali Xamnua និង Xiangkhouang នៅឡាវ ជាសមរភូមិពេញទៅដោយគ្រាប់មីន នោះគឺជាភារកិច្ចរបស់កងវិស្វកម្ម ពិបាកនិងធ្ងន់ធ្ងរណាស់។ យុទ្ធមិត្ត ជាច្រើនមិនមានសំណាងល្អដូចខ្ញុំទេ ពួកគេបានបានពលីទៅហើយ។ អ្វីៗគួរឲ្យហួសចិត្តនិង ឈឺចាប់បំផុតរបស់យុទ្ធជនកងវិស្វកម្មនោះ គឺជីវិតនិងសេចក្ដីស្លាប់នៅដាច់ពីគ្នាតែមួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។ ទោះជាការងាររបស់យុទ្ធជនកងវិស្វកម្មលំបាកយ៉ាងដូច្នេះក៏ ដោយ ប៉ុន្តែនៅតែស្រួលជាងច្រើនបើធៀបនឹងយុទ្ធជនជើងគោក”។
ទោះជាភារកិច្ចពោរពេញទៅដោយ ការលំបាកឧបសគ្គនិងគ្រោះថ្នាក់យ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែសំណាក់យុទ្ធជនកងវិស្វកម្មដូចលោកអ៊ុំ នៅតែមានមោទនភាពយ៉ាងខ្លាំង ដោយបានលះបង់ជូនប្រទេសមិត្តនិងមាតុភូមិ។ មិនត្រឹមតែពូកែការជីកដីបើកផ្លូវ ប៉ុណ្ណោះទេ ថែមទាំងលោកអ៊ុំជាអ្នកមានទេពកោសល្យនិងការជក់ចិត្តជាមួយការ សរសេរ និពន្ធកំណាព្យ ហើយចូលចិត្តស្វែងយល់ពីវប្បធម៌របស់ប្រទេសមិត្តទៀតផង។ ទោះបីជាការងារនៅសមរភូមិពោរពេញទៅដោយការលំបាកសាកល្បងយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែលោកអ៊ុំនៅតែឆ្លៀតពេលដើម្បីសង្កេតមើលរបៀបធ្វើការ របៀបទំនាក់ទំនង និងប្រជុំជីវភាពរបស់ប្រជាជនឡាវយ៉ាងដូចម្ដ៉េចដើម្បីយល់ដឹងបន្ថែមពីវប្បធម៌និង មនុស្សនៅទីនេះ។ នេះក៏ជារបៀបដែលជួយលោកអ៊ុំរៀនភាសាឡាវដោយខ្លួនឯងយ៉ាង ឆាប់រហ័សផងដែរ។ លោកអ៊ុំ Bui Minh Son បានចែករំលែកថា៖ “ក្រៅពីលក្ខណៈវប្បធម៌ស្រដៀងគ្នារវាងប្រជាជាតិទាំងពីរ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះរបៀបប្រាស្រ័យទាក់ទងរបស់ប្រជាជនឡាវ។ ខ្ញុំឃើញថា ពួកគេជាមនុស្សសាមញ្ញ ស្លូតបូត និងចេះគួរសមណាស់។ ប្រជាជនឡាវនាំមកនូវសមានចិត្ត និងការចាប់ អារម្មណ៍ល្អណាស់ ធ្វើឲ្យខ្ញុំនៅពេលវិលត្រឡប់ទៅទីនោះវិញ មិនមានអារម្មណ៍ថា នៅ បរទេសឡើយ។ គេស្រឡាញ់រាប់អានយើងច្រើនណាស់ និយាយដូចនឹងមនុស្សក្នុងក្រុម គ្រួសារអញ្ចឹង។ អាស្រ័យដោយមនោសញ្ចេតនាទាំងនោះ បានជួយឲ្យយុទ្ធជន នៅឆ្ងាយពីផ្ទះដូចយើងខ្ញុំ មិនមានអារម្មណ៍ឃ្លាតឆ្ងាយពីស្រុកកំណើតទេ”។
Xiangkhouang, ឡាវ - កន្លែងរក្សាទុកសញ្ញាសម្គាល់យុវវ័យរបស់យុទ្ធជនវៀតណាម - ảnh 2ចំពោះលោកអ៊ុំផ្ទាល់ Xiangkhouang គឺជាស្រុកកំណើតទី២របស់ខ្លួនជានិច្ច។
ជាមនុស្សម្នាក់ដែលពូកែវោហានិងមានប្រៀបខ្លាំងដោយចេះភាសាឡាវ មិនយូរប៉ុន្មាន ក្រោយនោះ លោកអ៊ុំត្រូវបានចាត់តាំងប្ដូរទៅបំពេញភារកិច្ចឃោសនា និងអត្ថាធិប្បាយ ភាពយន្ត ដែលជាការងារដ៏លំបាកមួយផងដែរ។ ជារៀងរាល់ថ្ងៃ លោកអ៊ុំស្ពាយម៉ាស៊ីន ភ្លើង ទម្ងន់ធ្ងន់ជិត៤០គីឡូក្រាម ហើយរួមជាមួយសមមិត្តដឹកជញ្ជូនម៉ាស៊ីនចាក់បញ្ចាំង ខ្សែភាពយន្ត ទម្ងន់ធ្ងន់ជាង៣០០គីឡូក្រាម ឆ្លងកាត់ព្រៃភ្នំ ដើម្បីនាំយកខ្សែភាពយន្តកំសាន្ត និងលើកទឹកចិត្ត ចាក់បញ្ចាំងជូនកងទ័ពវៀត ណាមនិងឡាវ ក៏ដូចជាឲ្យបានអ្នកស្រុក ទស្សនា។ សូម្បីតែកំពូលភ្នំដោយមានកំពស់២២៥៧ម៉ែត្រដូចជាភ្នំ Phukhe  នោះ លោកអ៊ុំ និងយុទ្ធមិត្តក៏ធ្លាប់បាននាំយកម៉ាស៊ីនឡើងមិនត្រឹមមួយពីរពេលទេ មានពេលខ្លះត្រឹមតែសម្រាប់បញ្ចាំងភាពយន្តជូនមនុស្សតែម្នាក់ប៉ុណ្ណោះ។ លោកអ៊ុំបានរំលឹកឡើង វិញថា៖ “គេចូលចិត្តណាស់។ មានកន្លែងជាច្រើនដែលគេមិនធ្លាប់បានទស្សនាបាតុភូតណា យ៉ាងដូច្នេះទេ។ មិនធ្លាប់បានឃើញហ្វិលប្ល៉ាស្ទិក ដែលដាក់ចូលម៉ាស៊ីនហើយ បញ្ចាំងទៅលើផ្ទាំងក្រណាត់ស ហើយមានចលនារស់រវើកដូច្នេះទេ។ ហើយពេលណាមានរូបភាពលោកអ៊ុំហូលើអេក្រង់ គឺមនុស្សគ្រប់គ្នាឈរឡើង ទះដៃ។ តាមនោះទើបយល់ឃើញថា ពួកគេគោរព ស្រឡាញ់រាប់អានលោកអ៊ុំហូរបស់ យើងខ្លាំងណាស់”។
 ឈានចូលអាយុ ៧០ ឆ្នាំ សក់ស្រូវទៅហើយ ប៉ុន្តែលោកអ៊ុំ Bui Minh Son  នៅតែមានបំណងចង់បានទស្សនាសមរភូមិចាស់នេះជារៀងរាល់ឆ្នាំ ដរាបណានៅមានសុខភាពល្អ លោកអ៊ុំនឹងបន្តវិលត្រឡប់ មកទីនេះ ពីព្រោះថាចំពោះលោកអ៊ុំផ្ទាល់ Xiangkhouang គឺជាស្រុកកំណើតទី២របស់ខ្លួនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ