កងពេទ្យកម្រិត ២ ចារឹកនូវរូបភាពវៀតណាមនៅស៊ូដង់ខាងត្បូង

(VOVWORLD) -បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Bentil នៃប្រទេសស៊ូដង់ខាងត្បូងនោះ កម្មាភិបាល និងយុទ្ធជននៃកងពេទ្យកម្រិត ២ លេខ ១ របស់វៀតណាម ទើបនឹងបំពេញល្អនូវបេសកកម្មថែទាំសុខភាពជូនកងកម្លាំងថែរក្សាសន្តិភាពនៅក្រុមបេសកកម្ម និងប្រជាជននៅមូលដ្ឋាន។ 
កងពេទ្យកម្រិត ២ ចារឹកនូវរូបភាពវៀតណាមនៅស៊ូដង់ខាងត្បូង - ảnh 1កម្មាភិបាល និងយុទ្ធជននៃ កងពេទ្យកម្រិត ២ 

ការលះបង់ និងការបំពេញបេសកកម្មនេះ គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងបុព្វហេតុយោធារបស់មនុស្សគ្រប់រូប។ យុទ្ធជនទាំងនេះបានរួមចំណែកនាំមកនូវជីវភាពរស់នៅយ៉ាងសុខសាន្ត និងល្អប្រសើរជាងជូនប្រជាជនស៊ូដង់ខាងត្បូងដែលជាប្រទេសនៅតែជួបប្រទះនឹងការលំបាកជាច្រើន។

ភាពលំបាកគឺជាប្រការ ដែលកម្មាភិបាល និងយុទ្ធជនដនៃ កងពេទ្យកម្រិត ២ លេខ ១ បានរំលឹក ខណៈដែលនិយាយអំពី Bentil នៃប្រទេសស៊ូដង់ខាងត្បូង។ ជាពិសេស នេះគឺជាតំបន់សង្គ្រាមដែលពោរពេញទៅដោយគ្រោះថ្នាក់។ ក្រោយរយៈពេល ១ ឆ្នាំ ដែលបានបំពេញការងារនៅ កងពេទ្យកម្រិត ២ លេខ ១នៅ ស៊ូដង់ខាងត្បូង ជាមួយយុទ្ធមិត្តនោះ អនុសេនីយ៍ត្រី Nguyen Thu Trang បានចងចាំបំផុតអំពីការវះកាត់ប្រកបដោយជោគជ័យមួយ ក្នុងស្ថានភាពកង្វះឧបករណ៍។ នេះគឺជាការវះកាត់មួយសម្រាប់ទាហានម៉ុងហ្គោលី ដែលត្រូវ ឆ្លងមេរោគពោះវៀន ដោយតម្រូវឲ្យកាត់ពោះវៀនចោល។

ទោះបីជាខ្វះឧបករណ៍ជាច្រើនក៏ដោយ ប៉ុន្តែ កងពេទ្យកម្រិត ២ លេខ ១ បានធ្វើការវះកាត់ប្រកបដោយជោគជ័យលើកពីការរំពឹងទុក ហើយថែមទាំងក្លាយទៅជាការព្យាបាលដ៏ជោគជ័យធំបំផុតសម្រាប់កងពេទ្យមួយ នៅក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិនៅ Bentil តាំងពីមុនមក។អនុសេនីយ៍ឯក Nguyen Hong Hai រំភើបចិត្តសំណេះសំណាលថា៖

 “ ខ្ញុំមានអារម្មណ៍ថាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះពិតជាលំបាកណាស់។ ខ្ញុំពិតជាអាណត្តិពួកគាត់ណាស់ ហើយសង្ឃឹមថាអាចជួយពួកគាត់ឲ្យបានច្រើនបំផុត។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានខិត្តខំប្រឹងប្រែងដើម្បីជួយមនុស្ស ថែមទៀតផងដែរ។

បន្ទាប់ពីម៉ោងធ្វើការកម្មាភិបាល យុទ្ធជននៃកងពេទ្យកម្រិត ២ លេខ ១ បានជួបសំណេះសំណាលជាមួយមិត្តភក្តិអន្តរជាតិ និងប្រជាជនក្នុងតំបន់។ នៅក្នុងជំនួបទាំងនេះ យុទ្ធជននៃកងពេទ្យកម្រិត ២ លេខ ១ តែងតែមានមោទនាភាពជាជនវៀតណាម ហើយទទួលបានមនោសច្ចេតនាជាច្រើនរបស់មនុស្សគ្រប់រូប។ អនុសេនីយ៍ត្រី Nguyen Thu Trang បានចែករំលែកថា៖

“នៅទីនេះ មនុស្សគ្រប់រូបគឺសុទ្ធតែស្រឡាញ់ជនវៀតណាម។ បើពួកគាត់ជួបនឹងជនវៀតណាមមួយរូបនោះ ពួកគាត់នឹងសូមថតរូបជាមួយយើង ហើយសម្ដែងនូវមនោសញ្ចេតនារាប់អានជាច្រើន។ ខ្ញុំពិតជាមានមោទនភាពជាជនវៀតណាមណាស់”។

រដ្ឋអំណាចនៃប្រទេសសាមី និងទាហាននៃបណ្ដាប្រទេស ដែលកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងក៏មានចំណាប់អារម្មណ៍លើបរិវេណបៃតងស្អាតរបស់កងពេទ្យកម្រិត ២ លេខ ១ វៀតណាម។ ក្រោយរយៈពេល ១ ឆ្នាំ តែប៉ុណ្ណោះ ពីដីទំនេរ រាំងស្ងួតនោះ កម្មាភិបាល និងយុទ្ធជដននៃកងពេទ្យបានដាំបន្លែ សួនផ្កា និងដើមឈើបៃតង។ កងពេទ្យបានក្លាយទៅជាគំរូសម្រាប់អង្គភាពផ្សេងៗ។ ក្នុងឱកាសបុណ្យទាននានានោះ កម្មាភិបាល និងយុទ្ធដននៃកងពេទ្យបានធ្វើការឧទ្ទេសនាមអំពីវប្បធម៌ ម្ហូបអាហារ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ វរៈសេនីយ៍ត្រី - វេជ្ជបណ្ឌិត Bui Thi Xoa បានចែករំលែកថា៖

 “ ក្នុងពិធីបុណ្យរបស់អង្គការសហប្រជាជាតិនោះ សម្ដែងសិល្បៈ និងអញ្ញើញអង្គភាពមិត្តរួមគ្នាធ្វើម្ហូបវៀតណាម ព្រមទាំងឧទ្ទេសនាមម្ហូប អាហារ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ”។

បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការបំពេញបេសកកម្មមក កងពេទ្យកម្រិត ២ លេខ ១បានព្យាបាលផ្ទាល់ជូនអ្នកជំងឺជាង ២ ពាន់នាក់ រួម ទាំងករណី
លំ បាកជាច្រើន។ អាស្រ័យហេតុនេះពេទ្យយោធា វៀតណាម បាន អះអាង នូវកិត្យានុភាព និងគុណភាពក្នុងការពិនិត្យ និងព្យាបាលជម្ងឺ ក៏ដូច ជា អាកប្បកិរិយា ស្មារតីបម្រើដ៏ល្អ។អង្គការសហប្រជាជាតិ បានវាយតម្លៃ ខ្ពស់ ចំពោះ គុណភាពនៃការព្យាបាលជម្ងឺរបស់កងពេទ្យកម្រិត ២ លេខ ១ ជាពិសេសគឺអាកប្បកិរិយាបម្រើរបស់កម្មាភិបាល គ្រូពេទ្យនៃកងពេទ្យ។ លោកវរសេនីយ៍ទោ Bui Duc Thanh នាយកកងពេទ្យកម្រិត ២ លេខ ១ បានឲ្យដឹងថា៖

“ យើងចង់បង្ហាញនូវស្មារតីរបស់កងទ័ពលោកអ៊ំហូជីមិញ និងស្មារតីរបស់យុទ្ធជនយោធាពេទ្យបដិវត្ត ក៏ដូចជាអះអាងនូវឋានៈរបស់វៀតណាម និងផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ផងដែរ”។

នៅឯទ្វីបអាហ្វ្រិកដាច់ស្រយាលនោះ ក្រោមទង់ជាតិមាតិភូមិ ដោយស្លៀកពាក់ ឯកសណ្ឋានយោធានោះ កម្មាភិបាល និងយុទ្ធជននៃកងពេទ្យកម្រិត ២ លេខ ១ បានសាមគ្គីគ្នា ជំនះពុះពារលើរាល់ការលំបាក បំពេញល្អនូវរាល់ភារកិច្ចដែលបានប្រគល់ជូន។ កម្មាភិបាល យុទ្ធជននៃកងពេទ្យបានបង្ហញនូវក្ដីមោទនភាព និងការទទួលខុសត្រូវរបស់ប្រជាជាតិស្រឡាញ់សុខសន្តិភាព។ ប្រកាទាំងនេះបានរួមចំណែកអះអាងការសន្យាយូរអង្វែងរបស់វៀតណាមក្នុងការបំពេញ នូវកាតព្វកិច្ចខ្ពង់ខ្ពស់ ដើម្បីបេសកកម្មសុខសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ