(VOV)-ស្នូនេះលាន់លឺឡើងជារៀងរាល់ថ្ងៃនៅថ្នាក់រៀនកាត់ដេរស្ថិតនៅ ច្រក
ផ្លូវ Linh Quang សង្កាត់ Van Chuong ខ័ណ្ខ Dong Da ទីក្រុងហាណូយ(វៀតណាម)។
ពីយូរៗណាស់មកហើយ អាគារនេះបានក្លាយទៅជាអាស័យដ្ឋានស្គាល់របស់បណ្តា
ជនពិការនៃដំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាម។នោះជាមជ្ឈមណ្ឌលបណ្តុះ
បណ្តាលវិជ្ជាជីវះមនុស្សធម៏ និងបង្កើតការងារធ្វើសំរាប់កុមារពីការLinh Quang ។ចែក
រំលែកជាមួយជោកវាសនាអភ័ពសំណាងនេះ លោកគ្រូ Tran Duyen Hai អតីតគ្រូ
បង្រៀនវិជ្ជាជីវះ១រូបបានបង្កើតមជ្ឈមណ្ឌលនេះនាឆ្នាំ១៩៧៥ ក្នុងបំណងរួមដៃជួយ
ឧបត្ថម្ភបណ្តាជនពិការ។នៅទីនេះ បណ្តាសឹក្ខាកាមត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវះ
និងមានទីកន្លែងស្នាក់នៅ ដោយមិនគិតថ្លៃ។ទន្ទឹនឹងនោះ មជ្ឈមណ្ឌលបណ្តុះបណ្តាល
វិជ្ជាជីវះមនុស្សធម៏ Linh Quangនៅបើកមជ្ឈមណ្ឌលស្វែងរកការងារធ្វើសំរាប់ជនពិការ
ទៀតផង។លោក Tran Duyen Haiបានឲ្យដឹងថា“យើងខ្ញុំបានគូបផ្សំជាមួយបណ្តាអង្គ
ភាពអាជីវកម្មតាមរូបភាពចំនួន២។ទី១គឹយើងខ្ញុំមកដល់អាស័យដ្ឋានជាច្រើដើម្បី
ស្វែងរកការងារធ្វើសំរាប់កុមារពិការ។ទី២គឺ បណ្តាអង្គភាពអាជិវកម្មផ្តល់ផលិតផល
សំរាប់កុមារហាត់ធ្វើដើម្បីលើកកំពស់សម្ថតភាពផងនិងមានចំណូលផង“។
សិក្ខាកាមនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល
វិជ្ជាជីវះមនុស្សធម៏ Linh Quang(Internet)
|
ទោះបីត្រូវទ្រាំទ្រការបាត់បង់ក្តីប៉ុន្តែឆន្ទះស្វិតស្វាញឆ្លងកាត់លើជោគវាសនារបស់ជន
ពិការគឹដោយសារត្រូវបានជីវិតផ្តល់ជូន។គេជានិច្ចកាលមានគោលបំណងមានឪកាស
១ដើម្បីរៀនសូត្រ ធ្វើការ និងរួមចំណែក១ផ្នែកតូចក្នុងសង្គមទៀតផង។ត្រូវស្វឹតជើងពី
កំណើតនាងក្រមុំ Ho Thi Thuong នៅស្រុក Quynh Luu ខេត្តNghe Anភាគកណ្តាលវៀត
ណាមបានអស់សង្ឃឹមទៅលើក្នុងឆាកជីវិតរបស់ខ្លួន។ប៉ុន្តែអាស្រ័យដោយមានការ
លើកទឹកចិត្តពីគ្រូបង្រៀននិងការខំប្រឹងប្រែងរបស់ខ្លួនឯងThuong ធ្វើបានផលិតផល
សាមញ្ញ ក្រោរយះពេល១ខែរៀនវិជ្ជជីវះ។ដល់ឥឡូវនេះប្អូនចេះកាត់ដេរបានខោអាវ
ដែលទាមទារឲ្យមានភាពប៉ីនប្រសបជាច្រើនហើយ។Ho Thi Thuongចែករំលែកថា “ ខ្ញុំមានគោលបំណងថា មានរបរ១ដែលអាចចិញ្ចឹម ខ្លួន បាន។ពេលរៀន ចេះមុខរបរ១
ខ្ញុំឃើញសប្បាយយ៉ាងក្រៃលែង។ជីវិតរស់នៅមានអត្ថន័យជាច្រើនជាង ពេលមានការ
ងារធ្វើ“។ចំពោះបណ្តាលោកគ្រូអ្នកគ្រូនៅមជ្ឈមណ្ឌល វិញជាជនដែលលៃទុកអស់ពី
ចិត្តពីថ្លើមនិងមនោសញ្ចេតនាសំរាប់ជនពិការនោះបានមើលឃើញនូវភាពចំរើនជឿន
លឿននិងជោគជ័យរបស់សឹក្ខាកាមជាប្រភពលើកទឹកចិត្តខាងស្មារតីដ៍ធំធេងចំពោះ
ខ្លួន។នេះក៍ជាក្តីសប្បាយរិករាយចំពោះគេដែរ ពីព្រោះថា ជនពិការបានបង្កើតប្រការ
អស្ចា្យ១សំរាប់ជីវិតរស់នៅនេះ។ការបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់ជនធម្មតាវាជាការ
ពិបាកទៅហើយប៉ុន្តែការបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់ជនពិការវាកាន់តែពិបាកជាង
នេះទៅទៀត។ពិព្រោះថាគេមិនជឿជាក់ទៅលើខ្លួនឯង។អ្នកគ្រូ Vu Thi Nga ចែករំលែក
ថា “ ពេលខ្លះៗខ្ញុំរំពឹងគិតថា ក្នុងជីវភាពរស់នៅប្អូនៗត្រូវទ្រាំទ្រការបាត់បង់ជាច្រើន
ប្រៀបនឹងជនធម្មតា។ចំពោះបណ្តាជនពិការវិញគេចង់បានធ្វើការ។និងពេលធ្វើបាន
ហើយគេឧស្សាព្យាយាមណាស់។ដោយហេតុនេះពេលរកបានចំណូល ប្អូនឃើញ
សប្បាយណាស់។ខ្ញុំក៍ សប្បាយដែរ ពីព្រោះឃើញខ្លួនបានជួយប្អូនៗសម្របខ្លួន
ជាមួយសហគមន៍“។
ចំពោះបណ្តាជនពិការនោះ បណ្តាមជ្ឈមណ្ឌលបណ្តុះបណ្តាលដូចជាមជ្ឈមណ្ឌល
បណ្តុះបណ្តាលវិជ្ជាជីវះមនុស្សធម៏ Linh Quangឬ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជា
ជីវះមនុស្សធម៏ផ្សេងៗទៀតនៅទូទាំងប្រទេសជាកន្លែងផ្តល់មកឲ្យគេនូវក្តីសង្ឃឹម
ក្នុងជីវិតរស់នៅនិងជួយគេអះអាងជាមួយសង្គមថា ទោះបីជាត្រូវពិការក៍ដោយក៍
គេនៅមានផលប្រយោធន៍ចំពោះសង្គម៕
|
សឹក្ខាកាមនៅ
មជ្ឈមណ្ឌលបណ្តុះបណ្តាល
វិជ្ជាជីវះមនុស្សធម៏ Linh Quang
Image: Internet
|