|
ការទាក់ទាញរបស់របាំប្រេស៊ីល (healthplus.vn) |
Vovworld-ក្រោយរយៈពេលធ្វើដំណើរជាង៣០នាទីឆ្លងកាត់បណ្ដាវិថីដ៏អ៊ូអរ
នៅទីក្រុងហាណូយ យើងខ្ញុំបានមកដល់បន្ទប់ហាត់រាំរបស់ក្លឹប Heart Zouk Dance ដែលមានទំហ៊ុំប្រមាណ៣០ម៉ែត្រក្រឡាស្ថិតនៅវិថី Mai Hac De។
ការនឿយហត់ទាំងអំបាលម៉ានបានរសាត់បាត់អស់នៅពេលយើងខ្ញុំបានលឺប្រភេទ
តូរតន្ត្រីដ៏ស្រាលនិងផុលផុសដោយមានចង្វាក់ស្គរដ៏ពិរោះរណ្ដំ។ រួមជាមួយនោះ
បណ្ដាសិក្ខាកាមកំពុងហាត់រាំ អ្នកណាក៏យកចិត្តទុកដាក់បំភ្លេចទៅបរិយាកាសជុំ
វិញ។ សិក្ខាកាមបុរសម្នាក់កំពុងឈរនៅមុខកញ្ចក់ហាត់បច្ចេកទេសបង្វិលស្មា។
នៅខាងឆ្វែងមានសិក្ខាកាមនារី២នាក់កំពុងកែឲ្យគ្នាបច្ចេកទេសបង្វិលខ្លួននិង
បង្កើតរលក។ ក្នុងពេលជាមួយនោះ Hoai Phuong គ្រូបង្រៀននៃក្លឹប Heart Zouk
Dance មកដល់។ Phuong បានចែករំលែកអំពីទស្សនាទានសារវន្តបំផុតនៃការរាំ Zouk
ថា៖
“ភាសាងង់គ្លេសរួមផ្សំភាសាបារាំងនិងមានឥទ្ធិពលនៃទ្វិបអាហ្វ្រីកបានបង្កើត
ឡើងឈ្មោះ Zouk មានន័យថា ជប់លៀងនិងវាជាឈ្មោះរបស់ប្រជាជនដំបន់ការីបេ។ ក្នុងប៉ុន្មានឆ្នាំ៩០ បណ្ដាសិល្បករសិល្បការិនីប្រេស៊ីនបានផ្ទេររបាំ Lambada ប្រពៃណី
ក្លាយទៅជាប្រភេទថ្មីដែលបានហៅថា Rio Zouk ឬ Zouk Brasil។ នាបច្ចុប្បន្ន សិល្បករ
DJ ជាច្រើនបាននាំចង្វាក់របស់ Zouk ក្នុងបណ្ដាបទ Pop ហេតុនេះហើយអ្នកកំសាន្ត
មានការចាប់អារម្មណ៍កំពុងស្ដាប់នូវតូរតន្ត្រីចំឡែកផងធ្លាប់ស្គាល់ផង។ រីឯអំពីបច្ចេក
ទេសរាំ Zouk នោះ សិក្ខាកាមនឹងត្រូវចាប់ផ្ដើមពីអ្វីសារវន្តបំផុតដូចជាបច្ចេកទេស
វិវដ្តបណ្ដាផ្នែកលើខ្លួនដាច់ដោយឡែក។”
ក្លឹប Heart Zouk Dance ជាក្លឹបដើមដំបូងនៅវៀតណាមបង្រៀនរាំ Zouk និងក៏ជា
អង្គភាពមានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍សហគមន៍រាំ Zouk នៅវៀតណាម បើកទូលាយការតភ្ជាប់វប្បធម៍រាំ Zouk ជាមួយបណ្ដាទ្វិបលើពិភពលោក។ Hoai Phuong បានចែករំលែកថែមទៀតថា៖
“ប្រការដែលខ្ញុំនិយមចូលចិត្តបំផុតក្នុងពេលរាំ Zouk គឺតូរតន្ត្រីនិងការផ្សាភ្ជាប់
ជាមួយមិត្តរាំ។តូរតន្ត្រី Zouk សេរីភាពនិងវាបង្កលក្ខណៈឲ្យអ្នករាំមានការចាប់
អារម្មណ៍និងបង្កើតការរាំថ្មីដោយចៃដន្យ។ ខ្ញុំក៏ធ្លាប់មានកាយវិការថ្មីចំឡែកក្នុង
ពេលរាំ ជាបណ្ដាកាយវិការដែលគ្មានវត្តមានជាលើកទី២ឡើយ។ រីឯការផ្សាភ្ជាប់
ជាមួយមិត្តរាំគឺអស្ចារ្សណាស់។ មិនដូចជា Salsa ឬ Bachata ទេពេលបុរសនិងនារី
នៅរក្សាគំលាតមួយនោះ ចំពោះ Zouk យើងអាចឃើញនូវដង្ហើមរបស់មិត្តរាំទៀត
ផង។”
ក្រោយរយៈពេលជិត៤៥នាទីហាត់រាំនិងត្រូវបានគ្រូបង្រៀនណែនាំរបៀបត្រិះរិះ
តូរតន្ត្រី បណ្ដាសិក្ខាកាមនៃក្លឹប Heart Zouk Dance បានសំរាក់បន្តិច ប៉ុន្តែគេនៅ
តែខំប្រឹងប្រែងហាត់ជាមួយគ្នាអំពីបច្ចេកទេសដែលគេទើបបានរៀន។ Thu Hoai ជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមនោះ។
“ខ្ញុំចូលចិត្តចំនាប់អារម្មណ៍បានផ្សាភ្ជាប់តូរតន្ត្រីនិងសិល្បៈជាមួយមិត្តរាំ។
ពេលតូរតន្ត្រី Zouk លាន់រន្ទឺឡើង ប្រការដើមដំបូងរបស់ខ្លួននិងមិត្តរាំគឺអូបគ្នាក្នុង
ប៉ុន្មានវិនាទី។តាមរយៈការអូបគ្នានោះ យើងនឹងចាប់អារម្មណ៍មិត្តរាំមានបច្ចេក
ទេសយ៉ាងណា ជាងនេះទៅទៀតគឺបញ្ជូននូវមនោសញ្ចេតនាពិសេស។ អ្នក
រាំទាំងពីរនឹងលង់ខ្លួនបណ្ដែតអារម្មណ៍តាមតូរតន្ត្រី Zouk។”
ចំពោះអ្នកដែលកំពុងស្រឡាញនោះបណ្ដាព្រឹត្តិការណ៍រាំ Zouk នឹងជាកន្លែងគេអាចសម្ដែងនូវមនោសញ្ចេតនាដែលពាក្យពេជ្យក៏មិនសម្ដែងបានឡើយ។ រីឯ
អ្នកនៅលិវ នេះនឹងជាកន្លែងមកជាមួយមិត្តភក្តិថ្មីដោយមានក្តីសប្បាយរីករាយនិង
ឱកាសថ្មី។ សូមយកការចែករំលែករបស់លោក Mai Van Binh ប្រធានក្លឹប Heart
Zouk Dance ដើម្បីសន្និដ្ឋានឲ្យបតយកការណ៍ស្ដីពីរបាំ Zouk ប្រេស៊ីនថា របាំកំពុង
ត្រូវបានមនុស្សជាច្រើននៅអាមេរីកឡាទីននិយមចូលចិត្តនិងកំពុងពង្រីកទៅ
បណ្ដាទ្វីបផ្សេងៗលើពិភពលោក។
“Zouk ជារបាំនៃក្តីស្នេហា។ ក្តីស្នេហានៅទីនេះគឺក្តីស្នេហារវាងមនុស្សនិង
មនុស្ស ស្នេហាតូរតន្ត្រី ស្នេហារាំនិងធំធេងជាងទៀតគឺសេចក្តីស្នេហាសន្តិភាព។
ហេតុនេះហើយ ជារៀងរាល់ឆ្នាំ ទិវាសន្តិភាពពិភពលោកត្រូវបានសហគមន៍អ្នក
និយកចូលចិត្ត Zouk ទូទាំងពិភពលោកជ្រើសរើសដើម្បីរៀបចំព្រឹត្តិការណ៍រាំ
Zouk flashmob នៅប្រទេសជាច្រើនលើពិភពលោក។ ទាំងអស់គ្នាបានចូលរួមក្នុងរបាំនិងសុប៉ិនដល់ប្រការល្អស្អាតនិងភ្លឺស្វាងបំផុត៕”