|
ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»៖ ទីកន្លែងធ្វើឲ្យសុបិនរបស់ជនពិបាកភ្នែកក្លាយជាការពិត (VOVWORLD) |
(VOVworld) – គួរឲ្យរំភើបចិត្ត ពោរពេញទៅដោយការចាប់អារម្មណ៍និង
គោរពគឺជាមនោសញ្ចេតនាដែលទស្សនិកជនបានលៃទុកសំរាប់សិល្បករសិល្ប
ការិនីជាជនពិបាកភ្នែកនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»។ ទោះបីជាមិនឃើញ
ពន្លឺ ព្រះអាទិត្យក្តី ប៉ុន្តែ បណ្ដាសមាជិកនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» មាន
ឱកាស បង្ហាញទេពកោសល្យរបស់ខ្លួនសំរាប់ទស្សនិកជន រួមចំណែកធ្វើឲ្យជីវិត
រស់នៅ កាន់ស្រស់បំព្រងថែមទៀតតាមរយៈចង្វាក់ភ្លេង។
នារសៀលថ្ងៃចុងសប្តាហ៍ដ៏ត្រជាក់មួយនាខែមិនា បណ្ដាឯកអគ្គរដ្ឋទូតរបស់
Venezuela ហូឡង់ក្រិកអ៊ីតាលីនិងហ្វាំងឡង់ប្រចាំនៅវៀតណាមបានជួបជុំគ្នានៅ
ផ្ទះរបស់ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Hasanthi Dissanyake ដើម្បីស្តាប់ កំសាន្ត
ឈុតសម្តែងតូរ្យតន្ត្រីពិសេសមួយ។
«តូរ្យតន្ត្រីគឺជាភាសារបស់ស្មារតីដែលទម្លាយភាពអាច៍កំបាំងក្នុងជីវភាពរស់
នៅហើយនាំមកនូវសុខសាន្តសំរាប់ជីវិត។ ខ្ញុំបានមានឱកាសស្តាប់កំសាន្តការ
សម្តែងរបស់ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» ហើយសំនៀងរបស់គេធ្វើឲ្យខ្ញុំភ្ញាក់
ផ្អើលណាស់។ នារាត្រីពេលនេះ ក្រុមសិល្បៈករនឹងសូមឧទ្ទេសនាមដល់អស់
លោកអ្នកនាងបទចម្រៀងតាមភាសាបរទេសចំនួន ២០ បទ។»
សូរស័ព្ធឧទ្ទេសនាមដ៏គួរឲ្យទាក់ទាញរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅ
វៀតណាម លោកស្រី Hasanthi Dissanyake បានធ្វើឲ្យបណ្ដាឯកអគ្គរដ្ឋទូតរំជួល
ចិត្ត។ ភាពវិសេសវិសាលនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» នេះគឺសិល្បបករ សិល្បៈ
ការិនីសុទ្ធតែជាជនពិការភ្នែក។
ក្នុងការសម្តែងនៅផ្ទះរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម ភ្ញៀវ
ទាំងអស់ត្រូវបានស្តាប់កំសាន្តបទភ្លេងដ៏សម្បូរបែប ពីបទចម្រៀងអន្តរជាតិល្បី
ឈ្មោះដូចជា Glory Halleluja ឬ You raise me up ដល់បទចម្រៀងប្រជាប្រិយ
ពិសេសរបស់រុស្ស៊ី អាល្លឺម៉ង់ អ៊ីតាលី ជប៉ុននិងវៀតណាម។
ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» មានសមាជិកចំនួន ២០ នាក់ ដែលត្រូវបាន
បង្កើតឡើង ១៧ ឆ្នាំមុនដោយសិល្បៈករ piano ល្បីឈ្មោះ លោក Ton That Triem
និងប្រពន្ធរបស់លោក សិល្បៈការិនី opera លោកស្រី Nguyen Xuan Thanh។ ចំពោះ
អ្នកធម្មតា ការរៀនសូត្រភាសាបរទេសមួយគឺពិបាកហើយ ប៉ុន្តែ ចំពោះបណ្ដា
សិល្បៈករសិល្បៈការិនីជាជនពិការភ្នែកវិញការរៀនសូត្រនិងច្រៀងតាមភាសា
ផ្សេងៗចំនួន ២០ គឺពិបាកជាទ្វេដងទៀត។ ឈ្លានិមួយៗ ទំនុកនិមួយៗ ត្រូវបាន
លោក Ton That Triem អានយឹតៗដោយត្រឹមត្រូវហើយ ពន្យល់ច្បាស់ដើម្បីកូន
សិស្សក្តាប់ជាប់នឹងពាក្យ Braille ហើយដឹងច្បាស់អត្ថន័យរបស់បទចម្រៀង។
សមាជិកមួយរូបនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» លោក Nguyen Van Hung
បានឲ្យដឹងថា៖
«ច្រៀងចម្រៀងតាមភាសាអង់គ្លេសតែងតែមានបញ្ចេញខ្យល់ក្រោយដូចជា
“n” “d” ជាឧទាហរណ៍ like និង line។ ពិបាកបំផុតគឺច្រៀងតាមភាសារុស្ស៊ី ដោយ
សារ ភាសារុស្ស៊ីមានស្រៈ “r” ខុសពីភាសាវៀតណាម។ ដោយហេតុនេះ ខ្ញុំ ត្រូវហ្វឹក
ហាត់ច្រើន។»
ក្នុងអំឡូង ១៧ ឆ្នាំបង្កើតនិងរីកធំក្តី ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» បាន
សម្តែងនៅពិធីរំលឹខួបអនុស្សាវរីយ៍បុណ្យជាតិរបស់ស្ថានទូតនៃប្រទេសនានា នៅ
ទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ ក្រុមបានចេញផ្សាយ CD និង DVD អំពីបទ
ចម្រៀងជាតិចំនួន ៤ តាមភាសាចំនួន ២០។ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅ
វៀតណាម លោកស្រី Nienke Trooster បានសម្តែងនូវការស្ងើចសរសើរចំពោះ
សិល្បៈករសិល្បៈការិនី៖
«ខ្ញុំរំភើបចិត្តណាស់ដោយសារជនពិការភ្នែកមិនអាចអានបានទេ ប៉ុន្តែ
គេមិន ត្រឹមតែនាំមកនូវទស្សនិកជនបទចម្រៀងពីរោះ ប៉ុណ្ណោះទេ ថែមទាំង
ច្រៀងវាតាមភាសាបរទេសផ្សេងៗទៀតផង។ ខ្ញុំមានការចាប់អាម្មណ៍យ៉ាងខ្លាំង
ហើយឃើញថា៖ ជនពិការភ្នែកក៏អាចសម្តែងសិល្បៈជាលក្ខណៈអាជីពទៀតផង ។»
ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែប្តូប្រពន្ធសិល្បៈករ Ton That Triem
នៅ ប្តេជ្ញាផ្តល់ក្តីស្នេហាជូនដល់ជនពិការភ្នែកជានិច្ច។ លោក Nguyen Van Hun
g បានចែក រំលែកថែមទៀតថា៖
«ទាំងគ្រូបង្រៀននិងកូនសិ្សសសុទ្ធតែមានការរំជួលចិត្តចំពោះតូរ្យតន្ត្រី
ហើយយល់ច្បាស់មនោសញ្ចេតនាដែលគេលៃទុកសំរាប់គ្នាទៅវិញទៅមក។ ប្រការ
សំខាន់បំផុតគឺកូនសិស្សនេះធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍មេរៀនដែលគ្រូបង្រៀន
បានប្រគល់ជូន។»
សមាជិករសិល្បៈការិនីនៃក្រុមអ្នកចម្រៀងនេះមកពីគ្រប់ទិសទីក្នុងទូទាំង
ប្រទេសវៀតណាម។ អ្នកមានស្រុកកំណើតនៅខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)
អ្នកមកពីខេត្ត Phu Tho (ភាគឦសានវៀតណាម)។ ហើយមានអ្នកជាសិល្បៈករជំនាញ
ដែលត្រូវបានបណ្តុះបណ្ដាលនៅបណ្ឌិតសភាតូរ្យតន្ត្រី តែមានសមាជិកជាអ្នកចម្រៀង
មិនជំនាញដែលលោកគ្រូ Ton That Triem និងអ្នកគ្រូ Nguyen Xuan Thanh ហ្វឹកហាត់
។ ទោះបីជាជនពិការក្តី ប៉ុន្តែ គេរក បានសម្លេងរួមក្នុងតូរ្យតន្ត្រី។ ប្រធានក្រុមប្រឹក្សា
គ្រប់គ្រងមជ្ឈមណ្ឌលពល ភាពរស់ កញ្ញា Nguyen Thao Van ដែលជាជនពិការមួយ
រូបបានចែករំលែកថា៖
«ខ្ញុំសប្បាយណាស់ក្នុងពេលដែលឃើញថា៖ សិល្បៈករសិល្បៈការិនីពិការ មាន
ឱកាសបង្ហាញទេពកោសល្យរបស់ខ្លួនហើយទស្សនិកជនគោរពទេពកោស ល្យនោះ
។ ចំពោះខ្ញុំ គេជាជនពិសេសដោយសារច្រៀងតាមភាសាបរទេសពិបាកណាស់។ អាច
និយាយបានថា៖ នេះគឺជាការខំប្រឹងប្រែងដ៏អស្ចារ្សរបស់គេ។»
«ក្តីសង្ឃឹម» - ឈ្មោះរបស់ក្រុមតន្ត្រីករបានបង្ហាញឡើងគោលបំណងជាក់
ស្តែងរបស់សមាជិកនិមួយៗ។ ដោយមានសមាជិកពោរពេញទៅដោយពលភាព
និងទេពកោសល្យចំនួន ២០ នាក់ ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» បានប្រែក្លាយ
កំលាំងពលំរបស់ខ្លួនទៅលើការរួមវិភាគទាន៕