ក្លឹបស្ម័គ្រចិត្ត Hanoi Young Inspirers ផ្សាភ្ជាប់សេចក្តីស្រឡាញ់
NGUYEN HIEN -  
(VOV WORLD) /  
|
ក្លឹបស្ម័គ្រចិត្ត Hanoi Young Inspirers ផ្សាភ្ជាប់សេចក្តីស្រឡាញ់ (Image: Hanoi Young Inspires) ) |
(VOVworld) - ក្រុមយុវជនបានដើរតួនាទីជាស្ពានតភ្ជាប់រវាងបណ្ដាសម្បុរសជន
ជាមួយពលករក្រីក្រនានាដើម្បីអនុវត្តសកម្មភាពស្ម័គ្រចិត្តក្នុងទូទាំងទីក្រុង
ហាណូយប្រទេសវៀតណាម។
ក្លឹប Hanoi Young Inspirers គឺជាអង្គការសហគមន៍ដែលត្រូវបានបង្កើតពី
ការផ្តើមគំនិតផ្សាភ្ជាប់បណ្ដាយុវជនវ័យក្មេងជានិស្សិតនៅទីក្រុងហាណូយ
ឆ្ពោះទៅការចែករំលែកតំលៃជីវភាពរស់នៅបង្កើតនបរិយកាសឆ្លងកាត់បទ
ពិសោធន៍។ នៅក្លឹបយុវជនវ័យក្មេងទាំងអស់មានឱកាសច្នៃប្រឌិត ដាក់ឲ្យ
ដំណើរការផ្តើមគំនិតនិងផែនការឆ្ពោះទៅសហគមន៍ចែករំលែកចំណះដឹង
ជាមួយមិត្តភ័ក្កផ្សេងៗ ទៀត។
ត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥ Hanoi Young Inspirers នៅជាអង្គការវ័យ
ក្មេងដោយមានសមាជិកចំនួន ២០ នាក់តែប៉ុណ្ណោះ។ លោក Bui Dang Long
ប្រធានក្លឹប Hanoi Young Inspirers បានឲ្យដឹងថា៖ គំរោងការណ៍ជាលើកដំបូង
គឺ «បុណ្យតេតកក់ក្តៅ» ដែលត្រូវបានអនុវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
ឆ្នាំវកអដ្ឋស័ក ២០១៦ កន្លងទៅ។ គ្មានបទពិសោធន៍ លោក Long និងមិត្តភ័ក្កបាន
ជួបការលំបាកជាច្រើនក្នុងការអនុវត្តគំរោងការណ៍នេះ។ ប៉ុន្តែ ប្រធានក្លឹបបាន
រកឃើញដំណោះស្រាយថ្មីសំរាប់សកម្មភាពមនុស្សធម៌របស់ខ្លួន។ លោក Bui
Dang Long បានឲ្យដឹងថា៖
«មុខសញ្ញាដែលយើងខ្ញុំយកចិត្តទុកដាក់គឺប្រជាពលករក្រីក្រ អ្នកជំងឺ ជន
ពិការនិងជនអនាថា។ ចំណុចថ្មីនៃកម្មវិធីនេះគឺយើងខ្ញុំប្រមូលទៅលើជនក្រីក្រ ។
ដោយសារ ក្នុងពេលទៅជូនអំណោយជាសាកល្បង យើងខ្ញុំឃើញថា៖ ពលករ
ក្រីក្រធ្វើការនឿយហត ប៉ុន្តែ មានចំណូលទាបណាស់ដែលមិនអាចទូទាត់គ្រប់
គ្រាន់ក្នុងជីវភាពរស់នៅទេ។ ដោយហេតុនេះ យើងខ្ញុំគិតថា៖ គេជាមុខសញ្ញា
ដែលត្រូវ បានយកចិត្តទុកដាក់ថែមទៀត។»
គំរោងការណ៍ត្រូវបានបង្កើតដោយមានគោលដៅជួយឧបត្ថម្ភអ្នកមានស្ថាន
ភាពលំបាកនិងបណ្ដាមុខសញ្ញាងាយរងគ្រោះក្នុងសង្គមនៅទីក្រុងហាណូយ។
ជាមួយគំរោងការណ៍នេះ បណ្ដាវ័យក្មេងក្លឹប Hanoi Young Inspirers បាននាំម្ហូប
អាហារសំរាប់ជនអនាថា ជនពិការ កុមាអនាថា ជនក្រីក្រ ឬ អ្នកណាដែលស្ថិត
ក្នុងស្ថានភាពលំបាក។ ម្ប៉ាងទៀត សមាជិកក្លឹបទាំងនេះមានគោលបំណងផ្ញើរ
សារមួយដល់សង្គម ជាពិសេសគឺជំនាន់យុវជនថា៖ «ជីវភាពគឺការចែករំលែកជា
មួយគ្នា។»
សមាជិកនានារបស់ Hanoi Young Inspirers បានជួយឧបត្ថម្ភមនុស្សចំនួន
៨០០ នាក់ ក្នុងនោះ ភាគច្រើនគឺពលករក្រីក្រ អ្នកជំងឺនៅមន្ទីពេទ្យធំចំនួន ៣
នៅ ទីក្រុងហាណូយគឺ៖ មន្ទីពេទ្យកុម៉ាមជ្ឈឹម មន្ទីពេទ្យយោធាមជ្ឈឹមលេខ 108
និង វិទ្យាស្ថានឈាមវិទ្យានិងការបញ្ចូលឈាមមជ្ឈឹម។ នំប៉័ងចំនួន ៥០០ ម្ហូប
អាហារចំនួន ៣០ ត្រូវបានប្រគល់ជូនពលករក្រីក្រ បបរចំនួន ២០០ លីត្រ
ត្រូវបានចែកចូនសំរាប់អ្នកជំងឺ។ ក្រៅពីនោះ បណ្ដាសមាជិករបស់ Hanoi Young
Inspirers ក៏បានរៃអង្គាសខោវអាវកក់ក្តៅសំរាប់ «Nha Am» (ផ្ទះកក់ក្តៅ) ដែល
ជារូបសណ្ឋានសកម្មភាពសង្គមធ្វើអាជីវកម្មរបស់របរចាស់ដើម្បីបំផុសមូល
និធិអាហារូបករណ៍សំរាប់សិស្សានុស្សិសនារីក្រីក្រ។ ប្រកានេះបានសឲ្យឃើញ
នូវសារៈសំខាន់របស់ការកំណត់ដ៏ត្រឹមត្រូវមុខសញ្ញាទទួលជំនួយឧបត្ថម្ភ។
ក្រៅពីនោះគឺការខំប្រឹងប្រែងរបស់ជនស្ម័គ្រចិត្តដើម្បីសកម្មភាពមនុស្សធម៌ត្រូវ
បានអនុវត្តតាមគោលដៅដំបូងរបស់ក្លឹប។ កញ្ញា Vu Kim Chi និស្សិតឆ្នាំទី ២
មហាវិទ្យាល័យ Thang Long សមាជិការក្លឹប Hanoi Young Inspirers បានឲ្យដឹង
ថា៖
«មានអនុស្សារវរីយ៍មួយដែលយើងខ្ញុំចាត់ទុកជាថ្លៃថ្លាបំផុតគឺ៖ ក្នុងពេល
ចែកជូនបបរនៅមន្ទីរពេទ្យកងទ័ពមជ្ឈឹមលេខ ១០៨ យើងខ្ញុំតែងតែដួសពេញ
ចានស្រាក់និមួយៗ។ ប៉ុន្តែ ក្នុងពេលខ្ញុំដួសសំរាប់អ្នកជំងឺ មានអ៊ំមួយរូបបាន
ចាប់ រដខ្ញុំហើយពន្យល់ថា៖ ដួសតិចៗបានហើយចៅអើយ ដើម្បីមនុស្សផ្សេងៗ
អាចមានបបរញាំផងទើមិនញាំឲ្យអស់ខ្ចះខ្ជាយណាស់ហើយមានមនុស្សជា
ច្រើននាក់គ្មានបានញាំទេ។ បន្ទាប់នោះ ខ្ញុំបានត្រិះរិះគិតថា ប្រហែលជាខ្ញុំ
កំពុងមានជីវភាពរស់នៅដោយគ្រប់ប្រការដោយហេតុនេះបានខ្ចះខ្ជាយម្ហូប
អាហារដែលអ្នកផ្សេងៗកំពុងត្រូវការនោះ។»
គំរោងការណ៍ដំបូងរបស់ក្លឹប Hanoi Young Inspirers ទទួលបានការគាំទ្រ
និងការរួមវិភាគទានរបស់បុគ្គលសមូហភាពជាច្រើន។ នាពេលខាងមុខ Hanoi
Young Inspirers នៅមានកំណត់ផ្លូវឆ្ងាយណាស់ដើម្បីរូមវិភាគទាន ជួយឧបត្ថម្ភ
សំរាប់សង្គមដោយទឹកចិត្តសមុរស្សធម៌៕
NGUYEN HIEN
-VOV WORLD