ខ្សែភាពយន្តរបស់វៀតណាមនៅឆែកលើកកំពស់តម្លៃប្រភពដើម

(VOVworld)-បន្ទាប់ពីខ្សែភាពយន្តដើមដំបូងមានឈ្មោះថា “បាត់បង់ប្រភពដើម”
ទទួលបានជោគ ជ័យមក មានមិត្តវ័យក្មេងវៀតណាមមួយក្រុមដែលកំពុងរស់នៅ
សាធារណរដ្ឋឆែក បាន សម្រេចចិត្តថតភាគបន្តខ្សែភាពយន្តខ្នាតខ្លីដោយប្រធាន
បទស្តីពីគ្រួសារ ក្នុងគោលបំណងថា ជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស
ត្រូវចេះគោរពនិងរក្សាប្រភពដើមរបស់ខ្លួន។

ខ្សែភាពយន្តរបស់វៀតណាមនៅឆែកលើកកំពស់តម្លៃប្រភពដើម - ảnh 1
ទិដ្ឋភាពថតខ្សែភាពយន្ត


        សាច់រឿងនៃខ្សែភាពយន្តនេះបានផ្តោតសំខាន់ទៅលើទំនាស់គ្នាអំពីទស្សនៈ
នៃជីវិត និងររៀបដោះស្រាយទំនាស់រវាងក្រុមគ្រួសារវៀតណាមពីរជំនាន់លើទឹកដី
ឆែក។ កូន ប្រុសពីរនាក់របស់ម្ចាស់ហាងលក់ចាប់ហ៊ុយដែលមានឱកាសប្រាស្រ័យ
ផ្ទាល់នឹងវប្ប ធម៌លោកខាងលិចតាំងពីនៅតូចៗ។ ឆ្លងតាមសម័យកាលជ្រាបចូល ​
វប្បធម៌របស់លោកខាងលិច ក្នុងសតិអារម្មណ៍របស់កូនប្រុសនឹងឳពុក។ ២០ឆ្នាំ
កន្លងផុតទៅ ទំនាស់ក្នុងគំនិតបាន កើតមានឡើងក្នុងការសតិសម្បជញ្ញៈនិងរបៀប
រស់នៅរវាងកូនប្រុសនឹងឳពុករបស់ពួគគេ។ លោក Duong Van Hai ម្ចាស់ហាងលក់
ចាប់ហ៊ុយនិងជាឪពុករបស់តួអង្គកូនប្រុសពីរនាក់ក្នុង ខ្សែភាពយន្តបានឲ្យដឹងថា
ជីវិតរស់នៅរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែកក្នុងអំឡុង ពេលពីរទសវត្ស
មុននេះ គឺមិនអនុញ្ញត្តឲ្យពួកគេមានពេលវេលានិងប្រាក់កាសច្រើនសម្រាប់ថែទាំ
បីចាច់កូនដូចបច្ចុប្បន្នឡើយ។​ ទោះបីជាខិតខំប្រឹងប្រែងរក្សាប្រពៃណីក្នុងគ្រួសារ
យ៉ាងណាក៏ដោយ ក៏ ប៉ុន្តែទំនាស់ក្នុងរបៀបរស់នៅគឺមិនអាចជៀសវាងបានឡើយ។

        “វប្បធម៌វៀតណាមក្នុងគ្រួសារគឺមិនសាបសូន្យទេសម្រាប់មនុស្សពេញវ័យ
ប៉ុន្តែចំពោះ កុមារវិញគឺពិបាករក្សាណាស់។ តាមនោះ ចង់រក្សាវប្បធម៌ក្នុងគ្រួសារគឺ
ត្រូវផ្តើមឡើងពីគ្រួ សារសិនទើបឈានដល់សហគមន៍។​ ការពិតជាក់ស្តែងសរឲ្យ
ឃើញថា កូនចៅដែលកើតនៅ ប្រទេសសាមីហើយថែមទាំងរៀនសូត្រនៅទីនោះ
ទៀត តាមនោះពិបាករក្សាវប្បធម៌របស់ខ្លួន ណាស់”។

ខ្សែភាពយន្តរបស់វៀតណាមនៅឆែកលើកកំពស់តម្លៃប្រភពដើម - ảnh 2
លោក Duong Van Hai ម្ចាស់ហាងលក់ចាប់ហ៊ុយនិងជាឪពុករបស់តួអង្គកូនប្រុសពីរនាក់ក្នុង ខ្សែភាពយន្ត


        ទំនាស់ក្នុងរបៀបរស់នៅកាន់តែកើតឡើងក្នុងគ្រួសារដែលមាន២ជំនាន់កំពុង
រស់នៅ។  ឪពុកគឺចង់រក្សារបៀបរស់នៅតាមរយៈការជួបជុំគ្រួសារនៅពេលបាយប្រ
ចាំថ្ងៃដើម្បីបានជជែកគ្នាភាសាវៀតណាម។​លោកក៏ចង់ឲ្យកូនៗផ្តោតសំខាន់លើការ
ងារលក់ដូរដើម្បីបង្កើន ជីវភាពរស់នៅល្អប្រសើនាពេលអនាគត។​ក្នុងពេលជាមួយ
គ្នានោះ កូនប្រុសទាំងពីរនាក់គឺមិនចង់របៀបរបបរស់នៅតាមលក្ខណៈគ្រួសារឡើយ
។​ពួកគេនិយមចូលចិត្តចូលរួមសកម្មភាពកំសាន្តនៅខាងក្រៅ ជាមួយមិត្តមានអាយុ
ត្របាលគ្នាដើម្បីរីករាយជាមួយនឹងជីវភាពរស់នៅបែបសម័យទំនើបលើទឹកដីអឺរ៉ុប។

        បន្ទាប់ពីការដាស់តឿនកូនៗមិនបាននោះ លោកជាឪពុកបានបញ្ជូនកូនមក
មាតុប្រទេស វិញមួយរយៈសិន ដើម្បីកូនៗអាចឆ្លងកាត់ជីវភាពរស់នៅឯស្រុកកំ
ណើត។ នាប៉ុន្មាន ថ្ងៃដំបូងរស់នៅស្រុកស្រែនោះ គឺពិតជាពិបាកណាស់សម្រាប់កូន
ប្រុសទាំងពីរនាក់។ អ្វីៗទាំងអស់សុទ្ធ តែចំណែកសំរាប់ពួកគេ ពីការគួរសមរហូត
ដល់ទំនាក់ទំនងប្រចាំថ្ងៃ ទាំងអស់នេះគឺសុទ្ធតែ ធ្វើឲ្យពួកគេធុញទ្រាន់។ ពុំនោះ
សោធ ពួកគេត្រូវងើបពីព្រលឹមធ្វើ ចំការស្រែ ចូលរួមវគ្គរៀនភាសាវៀតណាមដើម្បី
ប្រាស្រ័យទាក់ទងជាមួយសាច់ញ្ញត្តិនិងអ្នក ជិតខាង។ ប៉ុន្តែកាន់តែស្វែងយល់ ពួក
គេកាន់តែរកឃើញប្រការគួរឲ្យចាប់អារម្មណ៍ អំពីវប្ប ធម៌វៀតណាម អំពីតម្លៃប្រពៃ
ណីគ្រួសាររបស់ប្រភពដើមដែលពួកគេមិនអាចបាត់បង់បាន ឡើយ។​លោក Duong
 Viet Duc  អ្នកដឹកនាំរឿងនិងជាតួអង្គមួយក្នុងចំណោមតួអង្គជាកូន ប្រុសពីរនាក់
បានចែករំលែកថា៖

        “តម្លៃប្រពៃណីគឺសំខាន់ណាស់ក្នុងគ្រួសារខ្ញុំ​ ដោយសារខ្ញុំគោរពស្រឡាញ់ឪពុក
ម្តាយ របស់ខ្លួនណាស់។​ខ្ញុំមិនចង់បាត់បង់ប្រភពដើមរបស់ខ្លួនទេ។ ទោះបីជាខ្ញុំមិន
មែនជាកូនវៀត ណាមសុទ្ធសាធក្តី ប៉ុន្តែខ្ញុំគិតថា ខ្ញុំនៅមានឱកាសវិលត្រឡប់មកស្វែង
រកប្រភពដើមរបស់ខ្លួន ដោយសារឥឡូវនេះខ្ញុំបានធំដឹងក្តីហើយ”។

        នៅពេលដែលចាប់បញ្ចាំងនាឆ្នាំ២០១៤ ខ្សែភាពយន្តខ្នាតខ្លីរបស់ក្រុមមិត្តវ័យ
ក្មេងនេះគឺ ទទួលបានការគាំទ្រពីសហគមន៍ជនវៀតណាមនិងមហាជនជាជនឆែក
ច្រើនកុះករ។ ខ្សែ ភាពយន្តនេះទទួលបានការវាយតម្លៃខ្ពស់ខណៈដែលបានឆ្លុះ
បញ្ចាំងយ៉ាងរស់រវើសនូវជីវ ភាពរសើនៅរបស់ ជនវៀតណាម២ជំនាន់ក្នុងគ្រួសារ
មួយ។​សំខាន់បំផុតគឺខ្សែភាពយន្តនេះ ជាសារមួយផ្ញើរជូនជំនាន់វ័យក្មេងវៀតណាម
ថា ទោះបីជាពួកគេរស់នៅនិងធ្វើការនៅទីណា ក៏ដោយ ក៍ពួកគេកុំភ្លេចប្រភពដើម
របស់ខ្លួនឲ្យសោះ។

        លោក Jan Syrucek អ្នកដឹកនាំរឿងបានឲ្យដឹងថា ការវាយតម្លៃវិជ្ជមានពីទស្សនិក
ជន វៀតណាមនិងសាធារណរដ្ឋឆែកនោះបានបំផុសអារម្មណ៍ឲ្យក្រុមផលិតភាពយន្ត
សម្រេចចិត្ត ចាប់ផ្តើមថតភាគបន្តទៀត។​តាមលោកថា នេះជាខ្សែភាពយន្តល្អមួយស្តី
ពី គ្រួសារហើយជនឆែកមានបំណងស្វែងយល់អំពីវប្បធម៌របស់ជនវៀតណាមតាម
រយៈជីវភាព រស់នៅរបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។

        “នៅសាធារណរដ្ឋឆែកមានជនវៀតណាមរាប់ពាន់នាក់កំពុងរស់នៅ ប៉ុន្តែជន
ឆែកមិន សូវស្គាល់អំពីពួកគេឡើយ។​យើងខ្ញុំគ្រាន់តែបានដឹងថា ជនវៀតណាមមាន
ហាងលក់ចាប់ហ៊ុយ ដែលបើកតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ។​ដូច្នេះ គឺគួរឲ្យ
ចាប់អារម្មណ៍ណាស់ ដែល ខ្សែភាពយន្តនេះបានឆ្លុះបញ្ជាំងផ្នែកមួយនៃជីវភាពរស់
នៅរបស់សហគមន៍ជនវៀតណាមនៅ ប្រទេសយើងខ្ញុំ”។

        នាបច្ចុប្បន្ន ភាគបន្តនៃខ្សែភាពយន្តនេះកំពុងបានដំណើរការថតជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តើរៗ។
​តាមគម្រោង ខ្សែភាព យន្តនេះនឹងបញ្ចប់នាឆ្នាំ២០១៧និងចាក់បញ្ចាំងនាខែបន្ទាប់
នោះ។ ក៏ដូចជាភាគទី១ដែរ ភាគី ទី២នឹងបានឧទ្ទេសនាមចូលរួមមហោស្រពភាព
យន្តខ្នាតខ្លីដែលមានកិត្យានុភាពលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ