” ចម្រៀង xamលើរថភ្លើងអគ្គិសនី “
BUI HANG -  
(VOV) /  
|
រូបថត: Internet |
Vovworld- ចម្រៀង xamលើរថភ្លើងអគ្គិសនីបានចាប់បដិសន្ឋិនិងអភិវឌ្ឍន៍ផ្សាភ្ចាប់
ជាមួយសកម្មភាពនៃរថភ្លើងហាណូយអគ្គីសនីហាណូយក្នុងដំណាក់កាល១៩០០-
១៩៩២។លើជើងភ្លើងអគ្គីសនីនានាបណ្តាជនពិការច្រៀង Xam ដើម្បីចិញ្ចឹមជីវិត។សិល្បករប្រជាជន Xuan Hoach ជាជន១រូបដែលមានចិត្តប្តូប្តាចជាមួយ ចម្រៀងxam
អោយដឹងថា៖” ទោះបីជាសំលេងរថ ភ្លើងអគ្គីសនីគឺឭខ្លាំងណាស់ប៉ុន្តែសំលេង ច្រៀង Xamលើរថភ្លើងអគ្គីសនី នៅតែលាន់លឺរំពង។ទំនុកទាងឡាយក្នុងច្រៀង Xam ត្រូវ
បានសំដែងលើជើងភ្លើងអគ្គីសនីនោះ។ទំនុកទាងនេះគឺស្និទស្នាលជាមួយជនគ្រប់
រូបណាស់“។
មកដល់កម្មវិធី ច្រៀង Xam លើរថភ្លើងអគ្គិសនីវប្បះធម៏វិថីនៃទីក្រុងហាណូយ
ទស្សនិកជនហាក់ដូចជាឃើញនបានចំណុចពិសេសខុសប្លែពី ច្រៀង Xamប្រពៃណី។នោះគឹពេលវេលា ច្រៀង Xamគឺខ្លីជាងនិងចង្វាកលឿនជាងខ្លឹមសារនៃបទច្រៀង Xam
ជានិច្ចកាលឆ្លុះបញ្ចាំងជីវភាពមនោសសញ្ចេតនាបំណងប្រាថ្នារបស់ប្រជាជនជាដដើម។ទន្ទឹមនឹងន៉បណ្តាគំនូរ3Dស្តីពីវិថីបុរាណជាមួយរូបភាពរថភ្លើងអគ្គិសនីដែលរត់លើវិថី
បានផ្តល់មកនូវចំណាប់អារម្មណ៍ស្និទស្នាលសំរាប់ទស្សនិកជន។តាមរយះនោះគេអាច
យល់បន្ថែមទំនុកនៃច្រៀង Xam។សិល្បការីនី Thanh Ngoanនាយិការងរោងចម្រៀងចែវ
វៀតណាមអោយដឹងថា៖”ឥឡូវនេះអ្នកផងឃើញXamគ្មានលក្ខណះជំឡែកទៀតទេ។Xamបាឈនចូលជិវភាពរស់នៅ របស់ប្រជាជបហាណូយនិងបង្កើតឡើងវប្បធម៏នៅសតវត្ស
មុន “។
|
រូបថត: Internet |
កម្មវិធីចម្រៀង xamលើរថភ្លើងអគ្គិសនីវប្បះធម៏វិថីនៃទីក្រុងហាណូយគឺជាការរំលឹក
ក្រឡេកមើលលើអតីតកាលការបង្កើតឡើងេះបានរួមចំណែកឆ្លាកទុកទីក្រុងហាណូយ
នៅ១ដំណាក់កាល។សិល្បករឆ្នើមHoang Anh Tu នៅរោងល្ខោនងម្រៀងរបាំ Thang Long ចែករំលែកថា៖ “តាមរយះកម្មវិធីនេះ យើងខ្ញុំ ចង់ផ្សព្វផ្សាយអំពី ចម្រៀង xamលើរថភ្លើង
អគ្គិសនីដើម្បីជណគ្រប់រូបឃើញនូវចំណុចល្អស្អាតនៃទីក្រុង ហាណូយនាអតីតកាល“។
សព្វថ្ងៃនៅទីក្រុងហាណូយគ្មានរថភ្លើងអគ្គិសនីទៀតទេ។ប៉ុន្តែប្រការនេះគ្មានន័យថា៖
ចម្រៀង xamលើរថភ្លើងអគ្គិសនីគ្មនាតំលៃឡើយ។ចម្រៀង xamលើរថភ្លើងអគ្គិសនីអាច
ស្តារឡើវិញក្នុងបរិយាកាសសមស្របដើម្បីចំណុចវប្បធម៏នៃទីក្រុងហាណូយនាអតីតកាល
រស់រានឡើងវិញ៕
BUI HANG
-VOV