ចលនារាំកីឡាអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីក្រុងហាណូយ

ចលនារាំកីឡាអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីក្រុងហាណូយ - ảnh 1
ចលនារាំកីឡាអភិវឌ្ឍយ៉ាងខ្លាំងក្លានៅទីក្រុងហាណូយ (Image: VNA)


(VOVworld) – ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិញ្ញាសាររាំកីឡា (Dance sport) គឺជា
 ប្រភេទកីឡាថ្មីដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅវៀតណាមនិយាយរួមនិង
នៅ ទីក្រុងហាណូយនិយាយដោយឡែក។ នេះគឺជាប្រភេទសិល្បៈមួយ
ដែលមិនត្រឹម តែនាំមកនូវសុខភាពល្អសំរាប់អ្នកហ្វឹកហាត់ ប៉ុណ្ណោះទេ
ថែមទាំង បង្កើតស្មារតី សប្បាយរីករាយក្នុងជីវភាពរស់នៅ ទៀតផង។
 វិញ្ញាសាររាំកីឡាបានទាក់ ទាញការចូលរួមរបស់មនុស្សម្នាគ្រប់វ័យដែល
បង្ហាញនូវការអភិវឌ្ឍយ៉ាង ខ្លាំងនៃវិញ្ញាសារកីឡានេះ។

        ទោះបីជាចូលមានវត្តមាននៅវៀតណាមក្នុងរយៈពេលប៉ុម្មានឆ្នាំក្តី
ប៉ុន្តែ វិញ្ញាសាររាំកីឡាអភិវឌ្ឍយ៉ាងខ្លាំង។ ជារៀងរាល់ព្រឹកព្រលឹមឬល្ងាច
យប់នៅសួនឧទ្យាននានានៅទីក្រុងហាណូយយើងអាចឃើញរូបភាព
បណ្ដាក្រុមរាំកីឡាទាំងចាស់ទាំងក្មេងហ្វឹកហាត់វិញ្ញាសារនេះ ។

        ចាប់ចេញពីថ្នាក់រៀនរាំកីឡាមិនជំនាញនេះ អ្នកមានទេពកោសល្យ
Dance sport ជាច្រើនត្រូវបានរកឃើញរួមចំណែកធ្វើឲ្យក្រុម Dance sport
ទីក្រុងហាណូយត្រចះត្រចង់ថែមទៀត។ ឆ្លើយតបនឹងតម្រូវការរៀនសូត្រ
របស់ប្រជាពលរដ្ឋក្លឹបបង្រៀនរាំកីឡាជាច្រើនត្រូវបានបង្កើតនៅទីក្រុង
ហាណូយ។ ក្លឹបជាច្រើនបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងថវិការដើម្បី
លើកកំពស់ជំនាញ ចូលរួមការប្រឡងប្រណាំងរាំកីឡាជាមួយបណ្ដាខេត្ត
ផ្សេងៗទៀតសំដៅរៀនសូត្របទពិសោ ធន៍។ លោក Vo Thanh Trung
ប្រធានក្លឹបរាំកីឡា «ព្រះអាទិត្យក្រហម» បានចែក រំលែកថា៖

        «មានអ្នកហ្វឹកហាត់គ្រប់វ័យចូលរួមក្លឹប​រាំកីឡារបស់ខ្ញុំ ប៉ុន្តែ យុវជន
ចូលរួម ច្រើនបំផុត។ នាបច្ចុប្បន្ន បរិមាណសមាជិកហ្វឹកហាត់តែងតាំង
មានចំនួន ៥០ ដល់ ៧០ នាក់។ ក្រៅពីនោះ ខ្ញុំបានបើកក្លឹបតូចៗនៅខេត្ត
Phu Tho ទីក្រុង Viet Tri និងនៅតាមស្ថាប័នមួយចំនួនទៀត។»

        ដើម្បីអភិវឌ្ឍឲ្យបានខ្លាំងក្លាថែមទៀតចលនារាំកីឡានៅទីក្រុងហាណូយ
 និយាយដោយឡែកនិងនៅវៀតណាមនិយាយរួម ក្នុងអំឡុង ១០ ឆ្នាំកន្លង
ទៅ ក្រុមរាំកីឡាវៀតណាមជាច្រើនគូបានហ្វឹកហាត់រៀនសូត្របទពិសោធន៍
ដោយឥតឈប់ឈរនៅប្រទេសកំណើតនៃវិញ្ញាសារសិល្បៈនេះ។ គេចាប់យក
  Dance sport បន្ថិចម្តងៗហើយនាំមកនូវបច្ចេកទេសពេញលេញនឹងសម្រស់
ឥញ្ជៈនៃរបាំកីឡាដើម្បីជួយលើកកំពស់ឋានៈរបស់វៀតណាមក្នុងផែនទីរាំ
កីឡាអន្តរជាតិ។

        អាស្រ័យដល់ការគួបផ្សំរវាងកាយវិការដ៏ទន់ភ្លន់នៃអ្នករាំជាមួយចង្វាក់
តូតន្ត្រី​ របាំកីឡាត្រូវបានចាត់ទុកគឺជាវិញ្ញាសារសិល្បៈលើកកំពស់សុខភាព
ផងដែរ។លោក Tran Van The ប្រជាពលរដ្ឋក្រុងហាណូយមួយរូប បានឲ្យដឹង
ថា៖

        «វិញ្ញាសារនេះជួយជនចាស់ជរាហ្វឹកហាត់ការរងចាំ។ អ្នកហ្វឹកហាត់
ត្រូវចាំជំហានរាំនិងបច្ចេកទេសរាំ។ តាមរយៈការហ្វឹកហាត់ អ្នករាំត្រូវចាំតាម
 ចង្វាក់តូតន្ត្រីទៀតផង។ កត្តាទាំងនេះគឺជាការគួបផ្សំដ៏ចល័តនៃរាងកាយ
ទាំងមូល ការបោះជំហានរហូតដល់ការដកដណ្តើមនិងចងចាំ។»

        នាបច្ចុប្បន្ន តម្រូវការលេងកំសាន្តនិង​ហ្វឹកហាត់សុខភាពរបស់មនុស្ស
ម្នាក់ ត្រូវបានយកចិត្តទុកដាក់ពិសេស។ ហើយរបាំកីឡាគឺជាវិញ្ញាសារដែល
ប្រជា ពលរដ្ឋក្រុងហាណូយជ្រើសរើសដោយផលប្រយោជន៍ល្អសំរាប់
សុខភាព កាត់ បន្ថយ stress ជាដើម។ ចេញផុតពីមជ្ឈដ្ឋានជំនាញនៅតាម
ក្លឹបនានា វិញ្ញាសារនេះបានក្លាយទៅជាសកម្មភាពវប្បធម៌កីឡាមួយជា
រៀងរាល់ថ្ងៃរបស់ ប្រជាពលរដ្ឋក្រុងហាណូយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ