ជំនឿធ្វើសក្ការអបូជាស្តេច Hung ត្រូវបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីរ៍របស់មនុស្សលោក

​​​​​​​​​​​​​​​​                  

ជំនឿធ្វើសក្ការអបូជាស្តេច Hung ត្រូវបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីរ៍របស់មនុស្សលោក - ảnh 1
UNESCOបញ្ចូលជំនឿធ្វើសក្ការអបូជាស្តេច Hung
ក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីរ៍ដំណាងរបស់មនុស្សលោក។
(រូបថត: Internet)

Vovworld-ក្នុងអារម្មណ៍ប្រជាជនវៀតណាមអ្នកណាក៍មានទឹកចិត្តគោរព
ដោយស្មោះចំពោះបណ្តាស្តេច Hung ដោយសារមានគុណូបការះបង្កើត
ប្រទេសជាតិ។នាខែទី៣តាមចន្ទគតិប្រចាំឆ្នាំបណ្តាកូលបុត្រវៀតណាម
បែជាជួបជុំគ្នានៅដំបន់ដីស្រុកកំណើតដូនតា Phu Tho ចូលរួមពិធីបុណ្យ
វិហារ Hung ។វប្បធម៏ធ្វើសក្ការះបូជាបណ្តាស្តេច​Hung ​ជាការបញ្ជាក់អំពី
ការដឹងគុណដ៍ជ្រាលជ្រៅរបស់ កូលបុត្រវៀតណាមរាប់លាននាក់ចំពោះ
បណ្តាស្តេច​Hung។ជំនឿធ្វើសក្ការះបូជា បណ្តាស្តេច​Hungបានក្លាយទៅ
ជាអត្តសញ្ញាណវប្បធម៏ពិសេសរបស់ប្រជាជាតិវៀតណាម។សាស្រា្តចារ្យ
រងបណ្ឌិ​ Truong Quoc Binh កម្មាភិបាលវប្បធម៏សិល្បះវៀតណាមបាន
អះអាងថា៖ក្នុងរយះពេលរាប់ពាន់ឆ្នាំកន្លងមក នឿធ្វើសក្ការះបូជាដូនតា
ត្រូវបាននេពង្រីកជាជំនឿដូនតាជាតិ។នេះជាបាតុភូតពិសេស១លើ
សកលលោកពេលដែលប្រជាជនវៀតណាមគ្រប់រូបសុទ្ឋតែចាត់ទុកខ្លួន
មានប្រភពដើមរួម១។ប្រជាជនវៀតណាមបានកំណត់ទិវារំលឹកគុណដល់
បណ្តាស្តេច​Hungជាដូនតាជាតិ។លោកស្រី Pham Ngoc Chucជាជន១រូប
នៅទីក្រុងហាណូយចែរំលែកថា៖ “  កាលពីពេលចូលនិវ​ត្តន៍មកឆ្នាំណាក៍
ដូចជាឆ្នាំណាដែរខ្ញុំរួមជាមួយកូនចៅធ្វើធម្មយាត្រាទៅកាន់ដំបន់ដី Phu Tho ដើម្បីចូលរួមពិធីដង្ហែរ បណ្តាស្តេច​Hung។ខ្ញុំធ្វើដូច្នេះដើម្បីទូន្មានកូនចៅនឹក
ដល់ប្រភពដើមរបស់ខ្លួន។ពេលបានដឹងថា​ ៖ជំនឿធ្វើសក្ការះបូជា បណ្តា
ស្តេច​Hungត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកខ្ញុំសប្បាយផង
និងមោទនះផង“។

នាបច្ចុប្បន្ននេះនៅទូទាំងប្រទេសវៀតណាមមានកេរ្តិ៍ដំណែលធ្វើសក្ការះបូជា
បណ្តាស្តេច​Hungជាច្រើនកន្លែង។អាចនិយាយបានថា​​៖កូនចៅ LacHong ​នៅ
គ្រប់ទិសទីលើទូទាំងប្រទេសវៀតណាមឬបណ្តា កូលបុត្រវៀតណាមដែលរស់
នៅនៅក្រៅប្រទេសសុទ្ឋតែឆ្ពោះទៅដូនតានិងប្រភពដើម។បងស្រី Pham Minh
Giang​រស់នៅទីក្រុងហូជីមិញចែករំលែកថា៖“   នៅពិធីបុណ្យតេតក្រៅពីការ
ទៅវត្តខ្ញុំនៅមកអុជធូបនៅវិហារធ្វើសក្ការះបូជា ស្តេច​Hung  ក្នុងសួនឧទ្យាន
Thao Cam Vien ទៀតផង។ខ្ញុំមានមោទនភាពអំពីប្រភពដើមដូនតានិងជាកូន
ចៅ LacHong “។

                   

ជំនឿធ្វើសក្ការអបូជាស្តេច Hung ត្រូវបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីរ៍របស់មនុស្សលោក - ảnh 2
ជនវឪតណាមរាប់ពាន់នាក់នៅគ្រប់ទិសទីមកចូលរូមពិធីបុណ្យវិហារ Hung(រូបថត: Internet)

ជំនឿធ្វើសក្ការះបូជា បណ្តាស្តេច​Hungមិនត្រឹមតែជាសកម្មភាពព្រលឹង
ប៉ុណ្ណោះទេថែមទាំងជាសកម្មភាពវប្បធម៏មានច​រិតលក្ខណះសហគមន៍
ដែលបញ្ជាក់ពីស្មារតីសាមគ្គីភាពរបស់ប្រជាជាតិវៀតណាមទៀតផង។តាមបណ្តាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា៖គ្មានប្រទេសណាលើសកលលោក
មាន ជំនឿធ្វើសក្ការះបូជាដូនតាដូចវវៀតណាមទេ។លោកស្រីNguyen Thi Minh
 Ly នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវនិងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៏និងជា
ជនដែលចូលរួមការត្រៀមរៀបចំសំណុំឯកសារជំនឿធ្វើសក្ការះបូជា បណ្តាស្តេច​Hungដាក់ជូនUNESCO អោយដឹងថា៖“   ក្នុងការ ត្រៀមរៀបចំសំណុំឯកសារ
លើកនេះយើងមានការលំបាកមួយចំនួន។ពីព្រោះថា៖វិស័យវប្បធម៏សង្គម
ជំនឿសាសនាពិធីបូណ្យជាវិស័យរួមមានជ្រុងជ្រោយជាច្រើនបានជាត្រូវការវាយ
តំលៃទូទៅ។ចំពោះបេតិកភ័ណ្ឌអរូបីរ៍សហគមន៍ដើរតួនាទីសំខាន់ក្នុងការរក្សាបេតិ
កភ័ណ្ឌនិង ជំនឿធ្វើសក្ការះបូជា ដូនតា“។

​​​​​​​​​​​​                   

ជំនឿធ្វើសក្ការអបូជាស្តេច Hung ត្រូវបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីរ៍របស់មនុស្សលោក - ảnh 3
ពិធីកា១នៅបុណ្យវិាហរស្តេច​Hung(រូបថត: Internet)

ចំពោះប្រជាជនវៀតណាម​ការវិលត្រឡប់មកភ្នំ Nghia Linh ខេត្ត Phu Tho គឺជាការវិលត្រឡប់មកដំបន់ដីស្រុកកំណើតដូនតារបស់ខ្លួន។ដោយហេតុនេះ
ជំនឿធ្វើសក្ការះបូជា បណ្តាស្តេច​Hungជាប្រការពិសិដ្ឋផងនិងជាទីបង្អែកខាងស្មារតី
ផងដើម្បីបង្កើតប្រៀបខ្លាំងនៃមហាសាមគ្គីភាពជាតិ។ ជំនឿធ្វើសក្ការះបូជាបានជួយ
ផ្សាភ្ជាប់បណ្តាជនជាតិជាភាតរះនៅលើទឹកដីវៀតណាមទៅជាផែនឯកភាព១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ