តន្ត្រីប្រពៃណីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩

(VOVWORLD) - រួមជាមួយតន្ត្រីសម័យទំនើប សិល្បករ សិល្បការិនីសិល្បៈប្រពៃណី ដូចជាចម្រៀង Xam, ចម្រៀង Cheo, Cai luong ឬ Ví dặm សុទ្ធតែនាំមកនូវទំនុកច្រៀងនិងសំនៀងពិរោះដើម្បីលើកទឹកចិត្តស្មារតីសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ចម្រៀងប្រជាប្រិយប្រពៃណីត្រូវបាននិពន្ធឡើងដោយទំនុកច្រៀងថ្មី នាំមកនូវបរិយាកាសថ្មីនិងទំនើបដល់តន្ត្រីប្រពៃណី រួមដំណើរជាមួយសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
តន្ត្រីប្រពៃណីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ - ảnh 1កំណែបទចម្រៀង ស្គរប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ សម្តែងដោយតារាចម្រៀង Kyo York បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍ (រូបថត៖ hanoitv.vn)

កាលពីដើមខែមេសា បទចំរៀង ស្គរប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលត្រូវបានស្គាល់ដល់ជា បទចម្រៀង COVID សម្តែងដោយ Kyo York អ្នកចំរៀងអាមេរិក ដែលស្រឡាញ់វៀតណាម យោងតាមលំនាំនៃបទចំរៀងប្រជាប្រិយភាគខាងជើង និងប្រែទំនុកច្រៀងដោយលោក Khuc Dao Minh។ ទំនុកច្រៀងនៃបទចំរៀង ស្គរប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ គឺពោរពេញទៅដោយលក្ខណៈផ្សព្វផ្សាយការបង្ការនិងប្រយុទ្ធប្រឆាំងកូវីដ ១៩ ផងនិងមានចង្វាក់ភ្លេងពិរោះ រណ្តំគួរឲ្យចាប់អារម្មណ៍ទៀតផង។  តារាចម្រៀង Kyo York បានឲ្យដឹងថា បទចម្រៀងស្គរប្រយុទ្ធប្រឆាំងកូវីដ ១៩ មានលំនាំតាមបទចម្រៀងប្រជាប្រិយនៃភាគខាងជើងនេះ ត្រួវបានស្ថានីយ៍ទូរទស្សន៍ទាំងក្នុងនិងក្រៅប្រទេសជាច្រើនសូមធ្វើការផ្សាយ។ តាមរយៈផលិតផលគួរ ឱ្យចាប់អារម្មណ៍នេះ  Kyo York ចង់អំពាវនាវថាៈ “សូមរួមដៃ រួមកម្លាំងកាយចិត្ត  ដើម្បីរុញថយក្រោយជំងឺរាតត្បាត ហើយវិលត្រឡប់មករកការងារប្រចាំនិងបន្តជីវភាពរស់នៅស្រស់ស្រាយ ណាមិត្តយើងទាំងអស់គ្នា”។

ស្មារតីសាមគ្គីភាពនិងការទំនុកបំរុងគ្នាទៅវិញទៅមកក៏ជាសម្រស់ប្រពៃណីដែលត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈសកម្មភាពសង្គមរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ មកពីប្រទេសអាល្លឺម៉ង អ្នកនិពន្ធតន្រ្តី Hoang Thi Du  ប្រធានសមាគមអ្នកស្រឡាញ់សិល្បៈប្រពៃណីវៀតណាម បានចែករំលែកថា៖ “ពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩។ តាមរយៈការរាតត្បាតនេះ យើងបានឃើញពីភាពស្រឡាញ់រាប់អានគ្នារវាងមនុស្សនិងមនុស្សល្អជាងពេលណាៗទាំងអស់។  ពីគ្រប់ទិសទី ប្រជា ជនវៀតណាមបានជួយយកអាហារគ្នាទៅវិញទៅមក។ សូម្បីតែនៅប្រទេសអាល្លឺម៉ង កន្លែងដែលខ្ញុំកំពុងរស់នៅចលនាទំនុកបំរុងគ្នានេះក៏បានរីកសាយភាយពារពេញផងដែរ។ រីឯបងប្អូនយើងខ្ញុំនៅ សមាគមអ្នកស្រឡាញ់សិល្បៈប្រពៃណីក៏បានចូលរួមយ៉ាងសកម្ម។ ហើយចលនានេះត្រូវបានមិត្តភក្តិអន្តរជាតិកោតសរសើរនិងនិយមចូលចិត្ត។ នោះគឺជាប្រភពបំផុសអារម្មណ៍សម្រាប់ខ្ញុំក្នុងការតែងបទចម្រៀង Cheo ម៉ាស់នៃក្តីស្រឡាញ់ (The Mask of Love)”។

តន្ត្រីប្រពៃណីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ - ảnh 2រូបថតនៃវីដេអូ   “កំចាត់ចោលកូរ៉ូណា” (ប្រភព៖ vov.vn

ក្នុងចំណោមស្នាដៃសិល្បៈប្រពៃណីដែលមានប្រធានបទប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ អ្នកដែលស្រឡាញ់តន្រ្តីនឹងមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូចម្រៀង Xam  “កំចាត់ចោលកូរ៉ូណា” នៃក្រុមសិល្បៈច្រៀងចម្រៀង Xam Ha Thanh។ នៅក្នុងឈុតសម្តែង Xam sai អ្នកទស្សនានឹងជួបប្រទះនូវឃ្លានិយាយកំប្លែងជាច្រើនដែលនៅតែត្រូវបានសហគមន៍អ៊ិនធឺរណែតពេញនិយមប្រើប្រាស់នាប៉ុន្មានថ្ងៃកន្លងមកនេះ។ ជាពិសេស ឈុត Xam sai នេះក៏បានសង្កត់ធ្ងន់ថាស្មារតីសាមគ្គីភាពនិងការប្តេជ្ញាចិត្តពីមជ្ឈឹមចុះរហូតដល់មូលដ្ឋាន របស់ប្រជាជាតិទាំងមូលនឹងមានលក្ខណៈសម្រេចចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះ។ តន្ត្រីករ Nguyen Quang Long ដែលតែងបទចំរៀង Xam “កំចាត់ចោលកូរ៉ូណា” បានចែករំលែក៖ “ខ្ញុំបានប្រើចង្វាក់ Xam sai ដែលជាចង្វាក់មិនសូវមានប្រជាប្រិយភាពក្នុងសិល្បៈច្រៀងXam ឡើយ ប៉ុន្តែចង្វាក់នេះបាននាំមកនូវសេចក្តីសប្បាយរីករាយ ខណៈពេលដែលវីរុសកូរ៉ូណា ជាអ្វីដែលអាក្រក់បំផុត ហើយត្រូវលុបបំបាត់ចេញពីជីវភាពរស់នៅរបស់យើង។ នៅក្នុងវីដេអូនេះ អ្នកសិល្បៈនៃក្រុម Xam Ha Thanh បានសម្តែងលើសាលាភូមិភាគខាងជើង។  រូបភាពនោះក៏តំណាងឱ្យប្រពៃណីរបស់ប្រជាជាតិវៀតណាមដែលតែងតែបានវើរួមកម្លាំងកាយចិត្ត ដើម្បីជំនេះពុះពារលើរាល់ការលំបាក”។

រួមជាមួយតន្រ្តីសម័យទំនើប ការលេចចេញនូវស្នាដៃសិល្បៈប្រពៃណីជាច្រើនដោយប្រធានបទស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បាននិងកំពុងជម្រុញឱ្យមនុស្សគ្រប់គ្នា បង្កើនការយល់ដឹងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ នេះក៏ជា វិធានការផ្លូវចិត្ត ដែលជួយឱ្យសហគមន៍មានប្រភពថាមពលវិជ្ជមានបន្ថែមទៀតនៅក្នុងជីវភាពប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ