ទឹកដី Pho Hien

(VOVWORLD) - ទឹកដី Pho Hien បានជាទីកន្លែងប្រមូលផ្តុំរវាងខឿវប្បធម៌ពីគ្រប់ ទិសទី។ ឆ្លងកាត់បំរ៉ែបំរួលប្រវត្តិសាស្ត្រ ស្លាកស្នាមនៃភាពសម្បូររុងរឿងនៅតំបន់ Pho Hien នៅត្រូវបានរក្សាទុកក្នុងសំណង់ស្ថាបត្យកម្មនិងទំនៀមទំលាប់របស់ប្រជាជននៅទីនេះ។ ជាពិសេស នៅបណ្ដាកេរ្តិ៍តំណែលដូចជា៖ Van Mieu Xich Dang វត្ត Chuong សាលាភូមិវត្ត Hien វិហារ Mau វិហារ May វិហារ Kim Dang។ 
ទឹកដី Pho Hien - ảnh 1 ទឹកដី Pho Hien

(VOVworld) - ជាកំពង់ផែរល្បីឈ្មោះនាអីតីតកាល តំបន់ Pho Hien គឺជាទីកន្លែងមកដល់ របស់អាជីវករលើគ្រប់ទិសទីលើពិភពលោកដូចជា៖ ហូឡង់ ជប៉ុន អេស្ប៉ាញ ព័រទូរហ្គាលនិងចិន។ រួមជាមួយទំនិញ បណ្ដាអាជីវករបរទេសបាននាំមកជូនតំបន់ ទឹកដីនេះស្ថាបត្យកម្មទំនៀមទំលាប់និងវប្បធម៌ដ៏សម្បូរបែប។ អនុប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុង  Hung Yen លោក Vu Van Thuan បានឲ្យដឹងថា៖  

        «បណ្ដាកេរ្តិ៍តំណែលត្រូវបានជួសជុលជាច្រើនលើកជាច្រើនសារ។ សំណង់ ស្ថាបត្យកម្មទាំងនេះតភ្ជាប់នឹងដំណាក់កាលប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ទឹកដី Pho Hien។ រហូតមកដល់ពេលនេះបណ្ដាកេរ្តិ៍តំណែលនេះគឺជាកសិណសាក្សី ប្រវត្តិសាស្ត្រនិងបច្ចុប្បន្នកាលដែលបង្ហាញនូវភាពស្រស់ស្អាតនៃស្ថាត្យកម្មក៏ដូចជាតំលៃព្រលឹងនិងប្រវត្តិសាស្ត្រនៃតំបន់ Pho Hien ដែរ។»

ទឹកដី Pho Hien - ảnh 2 ទឹកដី Pho Hien

        ចំណុចលេចធ្លោនៃមណ្ឌលកេរ្តិ៍តំណែល Pho Hien គឺស្ថាបត្យកម្ម។ ស្ថាបត្យកម្ម នៃសំណង់ទាំងនេះគឺការប្រសសព្វរវាងស្ថាបត្យកម្មចិននិងលោកខាងលិចជាមួយវប្បធម៌របស់វៀតណាមដូចជា៖ Dong Do Quang Hoi វិហារ Thien Hau វត្ត Pho វិហារកាតូលិកបុរាណជាដើម។ ក្នុងចំណោមសំណង់ស្ថាត្យកម្មទាំងនោះ មានសំណងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាម ដូចជា៖ វត្ត Chuong វត្ត Ne Chau សាលាភូមិ Hien  និង Van Mieu Xich Dang។

        «Van Mieu Xich Dang គឺជានិមិត្តរូបរបស់ខេត្ត Hung Yen។ Van Mieu ត្រូវបាន កសាងពីសម័យកាលរជ្ជកាលស្តេច Hau Le ដែលត្រូវបានជួសជុលក្រោមរជ្ជកាល ស្តេច Minh Menh ទី ២០ ឆ្នាំ ១៨៣៩។ នេះគឺជាទីកន្លែងធ្វើសក្ការបូជាខុងជីនិងលោក គ្រូ Chu Van An។ Van Mieu Xich Dang គឺជា Van Mieu មួយក្នុងចំណោម Van Mieu  ចំនួន ៦ របស់វៀតណាមនៅសេសសល់នាសព្វថ្ងៃ។»

ទឹកដី Pho Hien - ảnh 3 ទឹកដី Pho Hien

ដោយបានកសាងចាប់ពីដើមសតវត្យទី ១៧ Van Mieu Xich Dang គឺជាទីកន្លែង លើកតម្កើងការសិក្សារៀនសូត្ររបស់ប្រជាជនទឹកដី Pho Hien ហើយនៅរក្សាដដែល ភាពបុរាណក្រោយរយៈពេល ៤០០ ឆ្នាំ។ ស្ថិតនៅភូមិ Xich Dang  សង្កាត់ Lam Son ទីក្រុង Hung Yen Van Mieu Xich Dang គឺជាកេរ្តិ៍តំណែលសំខាន់ក្នុងមណ្ឌលកេរ្តិ៍តំណែល  Pho Hien។ ប្រធានខុទ្ទកាល័យមគ្គុទេសក៍ចំណុះគណៈកម្មាធិការគ្រប់គ្រងកេរ្តិ៍តំណែល លោកស្រី Nguyen Thi Hoa បានឲ្យដឹងថា៖

« Van Mieu គឺជានិមិត្តរូបសំរាប់ប្រពៃណីឧស្សាហព្យាមសិក្សារៀនសូត្ររបស់ខេត្ត Hung Yen ដោយហេតុនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករជារៀលរាល់ឆ្នាំជាពិសេសនាដើមនិទាឃរដូវ។ ក្នុងនោះ ភាគច្រើនគឺសិស្សានុសិស្សាមកបួងសួងសុំឲ្យការសិក្សារៀនសូត្រទទួលលទ្ធផលខ្ពស់។ Van Mieu ខេត្ត Hung Yen នៅរក្សាវត្ថុបុរាណដូចជា៖ សិលាចរិកឈ្មោះបណ្ឌិត។»

រួមជាមួយ Van Mieu Xich Dang វត្ត Chuong ស្ថិតនៅមណ្ឌលកេរ្តិ៍តំណែល Pho Hien ដែលត្រូវបានចាត់ទុកជាកេរ្តិ៍តំណែលស្អាតបំផុតនៅតំបន់ Pho Hien។ វត្ត Chuong ឬហៅថា Kim Chung Tu ត្រូវបានកសាងពីរជ្ជកាលស្តេច Le នាសតវត្សទី ១៥ ហើយត្រូវបានជួសជុលដោយទ្រង់ទ្រាយធំនាឆ្នាំ ១៧០៧។ មគ្គទេសក៍នៅកេរ្តិ៍តំណែល វត្ត  Chuong  លោកស្រី Nguyen Thi Lien បានឧទ្ទេសនាមថា៖

«វត្ត Chuong ធ្វើសក្ការបូជាព្រះពុទ្ធ អប់រំមនុស្សម្នាប្រព្រឹត្តនូវអំពើល្អបរិសុទ្ធ។ នៅទីលាន Tam Bao នៅអភិរក្សជើងធូបថ្មបុរាណដែលត្រូវបានកសាងពីឆ្នាំ ១៧០២ មានរូបរៀងដូចផ្កាឈូកនិងត្រូវបានឆ្លាក់សត្វចាបនិងផ្កាឈូក។ ក្រឡធូបថ្មរនេះត្រូវបានហៅ ថា «សសរតភ្ជាប់ដីនិងមេយ»។»

រួមជាមួយស្ថាបត្យកម្មវិសេសវិសាលនិងភាពស្អាតអស្ចារ្យបែបធម្មជាតិ មណ្ឌល ទឹកដី Pho Hien នាំមកនូវចំណាប់អារម្ភណ៍យ៉ាងខ្លាំងសំរាប់ភ្ញៀវទេសចរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ