Vovworld-ជិត១សប្តាហ៍ទៀតទើបមកដល់ ទិវាបើកឆ្នាំសិក្សាថ្មីប៉ុន្តែនៅហាងលក់សៀវ
ភៅរៀននានានៅរដ្ឋធានីហាណូយគឺអ៊ូអរនិងណែនណាន់តាន់តាប់ដោយឪពុកម្តាយ
សិស្សនិងសិស្សនុសិស្សទិញសៀវភៅរៀន។កាលពីដើមឆ្នាំក្រុមហ៊ុនសៀវភៅរៀនសម្ភារះ
សាងសង់សាសារៀនហាណូយនិងក្រុមហ៊ុនសៀវភៅរៀនHa Tay បានបោះពុម្ភ សៀវភៅ
រៀនជិត១០លានឈុត។លោកBui Sy Hungអគ្គនាយករងក្រុមហ៊ុនសៀវភៅរៀនសម្ភារះ
សាងសង់សាសារៀនហាណូយអះអាងថា៖ក្រុមហ៊ុនធានាបំពេញតម្រូវការខាង សៀវភៅ
រៀនក្នុងរដូវបើកឆ្នាំសិក្សាថ្មីនេះ។លោកអោដឹងថា៖“ យើងខ្ញុំបានមានការត្រៀមយ៉ាង
ហ្មត់ចត់និងធានាថា៖គ្រប់តម្រូវការខាង សៀវភៅរៀននឹងបានបំពេញព្រមទាំងគ្មានការ
បង្កើនតំលៃទេ។ “
|
រូបថតVNA |
បណ្ណាគារធំៗនៅលើវិថីLy Thuong Kiet –Giang Vo-Nguyen Thai Hoc-Trang Tienជា
ដើមទាក់ទាញឪពុកម្តាយសិស្សនិងសិស្សនុសិស្សជាច្រើនកុះករមកទិញសៀវភៅរៀន
និងសម្ភារះរៀនសូត្រឧបករណ៍រៀនសូត្រភាគច្រើននៅបណ្ណាគារទាំងនេះជាផលិតផល
នៃក្រុមហ៊ុនក្នុងប្រទេសដូចជា Hong Ha-Thien Longនិង Ben Ngheលោកស្រី Nguyen Thi
Thu Hienប្រធានបណ្ណាគារ Tien Phong លើវិថី Nguyen Thai Hoc អោយដឹងថា៖“ ទំនិញ
ក្នុងប្រទេសនិងទំនិញនាំចូលសុទ្ឋតែមានតំលៃស្ថិរភាព។គំរូគឺសម្បូបែបណាស់។គុណ
ភាពទំនិញរបស់វៀតណាមក៍បានអះអាងបានកន្លែងឈរឈើងលើទីផ្សារ។ឆ្នាំនេះអ្នក
ប្រើប្រាស់ចួលចិត្តរបស់ប្រើប្រាស់ក្នុងប្រទេស ។ “
|
ក្រុមហ៊ុន Phuong Namបញ្ចុះតំលៃនិងកម្មវិធីជូនអំណោយដល់សិស្សានុសិស្សក្នុងទិវាបើក
ឆ្នាំសិក្សាថ្មី(រូបថតVNA) |
ក្នុងឱកាសនេះបណ្ណគារ Phuong Nam អនុវត្តការបញ្ចុះតំលៃពី៥ដល់៥០%សំរាប់សៀវ
ភៅសំរាប់កុមារនិងពី៥ដល់១៥%សំរាប់សម្ភារះការិយល័យគ្រប់ប្រភេទ។លោក Nguyen
Van Luong អ្នកលក់១នាក់នៅបណ្ណាគារPhuong Namខ័ណ្ឌ Ninh Kieu ទីក្រុងCan Tho
អោយដឹងថា៖“ ក្នុងឆ្នាំសិក្សានេះ បណ្ណាគារPhuong Nam ក៍ដូចជាក្រុមហ៊ុន Phuong Nam យកចិត្តទុកដាក់ដល់ការរួមដៃចែករំលែកការលំបាកជាមួយអ្នកប្រើប្រាស់។យើងខ្ញុំអនុវត្ត
កម្មវិធីបញ្ចុះតំលៃនិងកម្មវិធីជូនអំណោយតែគុណភាពទំនិញនៅបានធានា។“
ទីផ្សារសៀភៅរៀននិងឧបករណ៍រៀនសូត្រជានិច្ចកាលមានភាពអ៊ូអរពេលឆ្នាំសិក្សាឈាន
មកដល់ម្តងៗ។សម្ភារះបំរើសិស្សានុសិស្សដោយមានភាពសម្បូរបែបគុណភាពល្អបានជួយ
ឪពុកម្តាយសិស្សមានបន្ថែមការជ្រើសរើសសំរាប់កូនចៅរបស់ខ្លួនក្នុងឆ្នាំសិក្សានេះ៕