ទស្សនាទីក្រុងហាណូយតាមឡានក្រុងពីរជាន់ដើម្បីទទួលបាននូវអារម្មណ៍ដោយឡែកអំពីទីក្រុងហាណូយ

(VOVWORLD) -  ឡានក្រុងពីរជាន់ Hop On Hop Off មិនមែនជាប្រការថ្មីថ្មោងចំពោះប្រទេសជាច្រើននៅលើពិភពលោកឡើយ  ជាពិសេសនៅតាមទីក្រុងធំៗ។ ប៉ុន្តែ នៅទីក្រុងហាណូយវិញ ប្រភេទឡាននេះមានលក្ខណៈប្លែកគួរឲ្យចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរ ពេល មកទស្សនានៅរដ្ឋធានីម្តងៗ។ ទោះបីជាទើបបានដំណើរការពីចុងខែឧសភា ឆ្នាំ២០១៨ ក៏ ដោយ ប៉ុន្តែ សេវាកម្មនេះត្រូវបានមនុស្សជាច្រើន ប្រើប្រាស់ ជាពិសេសគឺភ្ញៀវបរទេស។ តើអ្វីដែលធ្វើឱ្យយានជំនះនេះមានភាពទាក់ទាញយ៉ាងដូច្នេះ។ សូមអញ្ជើញលោកនាងរួមជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមទស្សនានូវទួរទេសចរណ៍ទីក្រុងប្រភេទនេះ។

លោកអ្នកនាងជាទីមេត្រី! នាងខ្ញុំកំពុងមានវត្តមាននៅទីលាន Dong Kinh Nghia Thuc នៅក្បែរបឹង Hoan Kiem នៃរដ្ឋធានីហាណូយ។ នៅចំពោះមុខនាងខ្ញុំគឺឡានក្រុងពីរជាន់ជាច្រើនគ្រឿង ដែលទើបនឹងបានប្រើប្រាស់ដើម្បីបម្រើអតិថិជន។ ទោះបីជា ទីក្រុងហាណូយបានឈានចូលរដូវត្រជាក់ក៏ដោយ  ប៉ុន្តែអាកាសធាតុលំហើយណាស់ សម្រាប់ទួរទេសចរ ណ៍ ជុំវិញទីក្រុង។ ឥឡូវនេះ យើងនឹងទៅជួបសំណេះសំណាលជាមួយអ្នកលក់សំបុត្រនៃក្រុមហ៊ុនដឹកជញ្ជូនហាណូយ (Transerco) ជាក្រុមហ៊ុនគ្រប់គ្រង់ឡានក្រុងពីរជាន់និងភ្ញៀវមួយចំនួនមុននឹងចេញដំណើរ។

 “ជិះឡានក្រុងនេះ ភាគច្រើនគឺជាជនបរទេសមកពីប្រទេសនានាទូទាំងពិភពលោក ដូចជា ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង ជប៉ុន អាមេរិកនិងកា ណាដា ជាដើម។ គេពេញចិត្តជាមួយសេវាបម្រើរបស់មគ្គុទេសនៅលើឡាននេះណាស់”។

ឥឡូវនេះ ភ្ញៀវទេសចរកំពុងរៀបចំចេញដំណើរហើយ។ គេកំពុងអន្ទរសារ ទន្ទឹងរង់ចាំ គយគន់សម្រស់ទីក្រុងហាណូយពីលើឡានក្រុង។

“ជិះឡានក្រុងពីរជាន់នៅទីក្រុងហាណូយគឺរបៀបល្អណាស់ ដើម្បីនាំយើងទាំងអស់គ្នាទទួលបាននូវអារម្មណ៍អំពីទីក្រុង។ ភ្ញៀវអាចឈប់ តាមកន្លែងដើម្បីទស្សនារមណីដ្ឋាននៅទីនេះ។ ទីក្រុងហាណូយមានលក្ខណៈខុសដោយឡែកជាមួយទីក្រុងឡុង ដោយត្រង់ថា ជិះលើឡានយើងអាចគយគន់នូវកន្លែងជាច្រើន ផ្សេងៗគ្នា។ ប្រសិនបើទស្សនាទីក្រុងហាណូយតាមម៉ូតូ ពិតជាគឺពិបាកសម្រាប់យើងខ្ញុំណាស់”។

ឡានក្រុងពីរជាន់របស់ទីក្រុងហាណូយគឺបានឆ្លងកាត់វិថីចំនួន២៥ និងមានកន្លែងចំណត់មួយចំនួន ដូចជា ព្រវិហារធំ ប្រាំងតម្កល់សពលោកប្រធានហូជីមិញ បឹង Tay អតីតបរមរាជវាំង មណ្ឌលអក្សរសាស្ត្រ Quoc Tu Giam ឬរោងមហោស្រពហាណូយជាដើម។ នៅថ្ងៃធម្មតាក្នុងសប្តាហ៍ ឡានចេញដំណើរពីទីលាន Dong Kinh Nghia Thuc ហើយពីរថ្ងៃចុងសប្តាហ៍ គឺចេញដំណើរពីមហោស្រពហាណូយ។ ក្នុងមួយថ្ងៃចេញដំណើរចំនួន២១លើក ពោលគឺពីម៉ោង៩ព្រឹករហូតដល់ម៉ោង២០និង៣០នាទីតាមជើងនីមួយៗ។

ដោយអាចផ្ទុកបានមនុស្សចំនួន៥០នាក់ ប្រើប្រាស់បច្ចេកវិទ្យា GPS ហើយលើឡានបានបំពាក់ Wifi ទឹកឥតគិតថ្លៃ ការទូទាត់ដោយម៉ាស៊ីនដោយស្វយ័ប្រវត្តិ។ ទាំងអស់នេះជាប្រភេទសេវាបម្រើភ្ញៀវគ្រប់រូប។

ចាស! លោកអ្នកនាងជាទីមេត្រី! យើងកំពុងឆ្លងកាត់ព្រះវិហារ Cua Bac លើវិថី Phan Dinh Phung និងបានស្តាប់ការណែនាំតាមភាសាផ្សេងៗគ្នា ដូចជា អង់គ្លេស រុស្ស៊ី បារាំង ចិននិងអ៊ីតាលី ជាដើម។ នៅកៅអីរបស់លោកអ្នក លោកអ្នកអាចជ្រើសរើសភាសារបស់ខ្លួននិងពាក់កាសដើម្បីទទួលការណែនាំអំពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់កន្លែងនីមួយៗនៃទីក្រុងហាណូយ។

ឥឡូវនេះ យើងកំពុងស្ថិតនៅលើទីលាន Dong Kinh Nghia Thuc ជាទីកន្លែងចេញដំណើរហើយក៏ជាកន្លែងបញ្ចប់ដំណើរទស្សនាទីក្រុងហាណូយតាមឡានក្រុងពីរជាន់ដែរ។

“គួរឲ្យចាប់អារម្មណ៍ណាស់ដែលបានខ្ញុំបានទស្សនាទីក្រុងហាណូយដោយ ឡានក្រុងពីរជាន់ ដោយចំណាយពេលវេលាជាង១ម៉ោង។ ដំណើរទស្សនានេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់រូបខ្ញុំ”។

ដោយបានឆ្លងកាត់ការទស្សនាទីក្រុង សេវាឡានក្រុងពីរជាន់ត្រូវបានរំពឹងទុកថា នឹងនាំមកនូវបរិយាកាសថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាទីក្រុងហាណូយ។ នាចុងខែវិច្ឆកាកន្លងទៅ ក្រុមហ៊ុនទេសចរណ៍មួយទៀត ក៏បានដាក់ឲ្យដំណើរការ ឡានក្រុង Hop On Hop Off បីទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងរបស់ភ្ញៀវទេសចរ រួមចំណែកធ្វើឲ្យទួរទេសចរនៅទីក្រុងហាណូយកាន់តែសម្បូរបែបថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ