និទាឃរដូវជាមួយយុទ្ឋជនការពារព្រំដែនភាគខាងលិច នៃមាតុប្រទេស។

Vovworld-ដោយបានបំពេញការងារនៅ តំបន់ខ្ពស់ A –pa- chaiបណ្តាកម្មាភិបាល
និងយុទ្ឋជន ប៉ូស្តិការពារព្រំដែន៣១៧ជានិច្ចកាលខំប្រឹងប្រែងឆ្លងកាត់លើរាល់
ការលំបាកដើម្បីសម្រេចបានកាតព្វកិច្ច។ ពលឯកSung A Tungជនជាតិ Mong 
នៅឃុំHuoi Leng ស្រុកMuong Cha ខែត្រDienBienរៀបរាប់ថា៖ក្នុងរយះពេលជាង
១ឆ្នាំប្រកបការងារនៅ ប៉ូស្តិការពារព្រំដែនA –pa- chaiខ្ញុំមិនអាចគណនាអស់ចំនួន
គីឡូមែត្រដែលខ្លួននិងយុទ្ឋមិត្តបានឆ្លងកាត់ឡើយ។ជាយុទ្ឋជនការពារព្រំដែន​   ក្រៅពីការរួមរស់និងជួយឧបត្ថម្ភជនរួមជាតិជាជនជ​តិភាគតិចនៅបងៗរៀន
ភាសារបស់ជនរួមជាតិ  Ha Nhi  ស្វែងយល់វប្បធម៌ទំនៀមទំលាប់ ដើម្បីចលនា
ជនរួមជាតិ  ប្រតិបត្តិការផ្តួចផ្តើមគំនិតរបស់បក្សគោលនយោបាយរបស់រដ្ឋនិង
ចូលរួមកិច្ចការពារព្រំដែនទៀតផង។ទោះបីជាឆ្នាំនេះជាឆ្នាំដំបូងដែល ទទួលបុណ្យ
ចូលឆ្នាំថ្មីជាប្រពៃណីនៅអង្គភាពក្តីប៉ុន្តែពលឯកSung A Tungនៅសប្បាយរីក​រាយ
ដោយសារបានកំណត់ច្បាស់នូវកាតព្វកិច្ចរបស់ខ្លួនជាយុទ្ឋជនការពារព្រំដែន១រូប
។បងចែករំលែកថា៖“ទោះបីរស់ឆ្ងាយពីគ្រួសារនិងនឹកញាតិសណ្តានណាស់ក្តីប៉ុន្តែ
ខ្ញុំយល់ថា៖កិច្ចការពារព្រំដែនជាភារកិច្ចសំខាន់បានជាខ្ញុំស្ងប់ចិត្ត។ប្រចាំការក្នុង
បុណ្យតេតពោលគឺត្រូវធានាសុវត្ថិភាពសំរាប់អង្គភាព​​និងប្រជាជនទទួលបុណ្យតេតដ៍
សប្បាយរីករាយ។ទន្ទឹមនឹងនោះលើកកំពស់ស្មារតីការពារតំបន់ព្រដែនទៀតផង។  “

​​​​​​​​​​​​​​​            

និទាឃរដូវជាមួយយុទ្ឋជនការពារព្រំដែនភាគខាងលិច  នៃមាតុប្រទេស។ - ảnh 1
រូបថត​VOV


ប៉ូស្តិការពារព្រំដែន៣១៧A –pa- chaiមានភារកិច្ចគ្រប់គ្រងនិងការពារផ្លូវព្រំដែនជាតិ
ប្រវែង៣៧,៥គីឡូម៉ែត្រជាប់នឹងប្រទេសចិននិងប្រទេសឡាវ។ទីតាំងនេះគឺស្ថិតនៅ
Sin Thau ស្រុកMuong Nhe ខែត្រDien Bien។ឃុំមានគ្រួសារជនជតិ  Ha Nhi ជាង២៤០
គ្រួរស់នៅ។កម្មាភិបាលនិងយុទ្ឋជននៅទីនេះបានសហការជាមួយគណះកម្មាការបក្ស
និងរដ្ឋអំណាចតំបន់ពង្រឹងមូលដ្ឋាននយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។

​​​​​​​​​​​​                   

និទាឃរដូវជាមួយយុទ្ឋជនការពារព្រំដែនភាគខាងលិច  នៃមាតុប្រទេស។ - ảnh 2

 ក្នុងនិទាឃរដូវឆ្នាំនេះជនរួមជាតិ Ha Nhi មានក្តីសប្បាយរីករាយយ៉ាងក្រៃលែងដោយ
សារចំនួនគ្រួសារក្រីក្រក្នុងឃុំបានថយចុះយ៉ាងច្រើនប្រៀបនឹងឆ្នាំមុនៗចលនាកសាង
ផ្ទះកុសលទាននិងផ្ទះយុទ្ឋមិត្តរបស់កងទ័ពការពារព្រំដែនបានជួយឲ្យគ្រួសារជាច្រើន
ទទួលបុណ្យតេត​ក្នុងផ្ទះថ្មី។លោកស្រីChi My Naនៅ ភូមិ Ta Co Khuចែករំលែកថា៖
“គ្រួសារខ្ញុំនៅជួបប្រទះនឹងការលំបាក។ដោយសារមានការជួយឧបត្ថម្ភពីរដ្ឋអំណាច​  បងៗកងទ័ពការពារព្រំដែនតាំងពីឥឡូវនេះគ្រួសារខ្ញុំបានមានផ្ទះរឹងមាំនិងស្ងាប់ចិត្ត
ធ្វើការរកស៊ី។ប្រជាជនយើងខ្ញុំនឹងសាមគ្គីជា​មួយកងទ័ពក្នុងកិច្ចការការពារព្រំដែន
នៃមាតុប្រទេស។       “

​​​​​​​​​​​​​​​​​​​​​​                    

និទាឃរដូវជាមួយយុទ្ឋជនការពារព្រំដែនភាគខាងលិច  នៃមាតុប្រទេស។ - ảnh 3
បងៗកងតងទ័ពវេចនំអ្អន្សំ(រូបថត​VOV)

រួមជាមួយជនរួមជាតិជនជាតិHa Nhiទទួលបុណ្យតេតប៉ុន្តែកម្មាភិបាលនិងយុទ្ឋជនប៉ូស្តិ
ការពារព្រំដែន៣១៧A –pa- chaiនៅលើកកំពស់ស្មារតីប្រុងប្រយ័ត្ននិងមានផែនការ
ការពារព្រំដែនដដែល។វរសេនីយ៍ឯកបំរុងLe VanThinhស្នងការនយោបាយប៉ូស្តិការពារ
ព្រំដែន៣១៧A –pa- chaiអោយដឹងថា៖“គណះកម្មាបក្សគ្រប់ជាន់ថ្នាក់បានធានា ម្ហូប
អាហារនំស្ករគ្រាប់យ៉ាងពេញលេញសំរាប់កម្មាភិបាលយុទ្ឋជនទាំងឡាយទទួលបុណ្យ
តេត។យើងខ្ញុំប្តេជ្ញាសម្រេចល្អនូវភារកិច្ចនយោបាយដែលបានប្រគល់ជូនគឺ  ការពារ
រឹងមាំខ្សែផ្លូវព្រំដែនធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គមនៅភូមិសាស្រ្ត
ក្នុងបុណ្យតេតជាប្រពៃណី។     “
និទាឃរដូវថ្មី១កំពុងឈានមកដល់។យុទ្ឋជននិង​ប្រជាជននៅគ្រប់ទីកន្លែងក្នុងតំបន់
ព្រំដែនរួមគ្នាទទួលឆ្នាំថ្មី១ដ៍សុខសាន្តត្រាណនិងសុភមង្គល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ