នារីជនជាតិ Tay ជាមួយនឹងប្រាថ្នាលើកកម្ពស់តម្លៃរបស់ផ្លៃទន្លាប់ Vanh Khuyen
(VOVWORLD) - ឆ្លៀតយកប្រយោជន៍ពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋានគឺផ្លែទន្លាប់ Vanh Khuyen (Vanh Khuyen persimmons) អ្នកស្រី Vuong Thi Thuong ទីរួមស្រុក Na Sam ស្រុក Van Lang ខេត្ត Lang Son បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម ដោយធ្វើការវិនិយោគ លើរោងចក្រផលិតតាមបច្ចេកវិទ្យារបស់ជប៉ុន ហើយជំហានដំបូងក៏ទទួលបានជោគជ័យ ជាមួយផលិតផល “ទន្លាប់ Vanh Khuyen ហាលរខ្យល់”។
កញ្ញា Vuong Thi Thuong ហាលផ្លែទន្លាប់ដោយប្រុងប្រយ័ត្ននៅលើធ្នើរសម្ងួត (រូបថត៖ VOV) |
នៅជ្រុងមួយនៃរោងចក្រផលិត “ទន្លាប់ Vanh Khuyen ព្យួរខ្យល់” Toan Thuong, អ្នកស្រី Vuong Thi Thuong បានព្យួរផ្លែទន្លាប់នីមួយៗ ដោយចងយ៉ាងតឹងជាមួយខ្សែដាក់លើធ្នើរសម្ងួត។ អ្នកស្រី Thuong ចែករំលែកថា ពីមុននាងធ្វើជាគ្រូបង្រៀន ប៉ុន្តែដោយបានឃើញផ្លែទន្លាប់ពិសេសរបស់មូលដ្ឋានធ្លាក់ក្នុងស្ថានភាព "រដូវអំណោយផល ប៉ុន្តែលក់ក្នុងតម្លៃទាប" និងការប្រើប្រាស់មិនស្ថិតស្ថេរអស់រយៈពេលជាច្រើនឆ្នាំ នាងបានតាំងចិត្តដើរចេញពី “តំបន់សុខស្រួល” ដើម្បីស្វែងរកទិសដៅថ្មីសម្រាប់ផលិតផលនេះ៖ “ផលិតផលផ្លែទន្លាប់នៅស្រុកកំណើតរបស់នាងខ្ញុំទទួលបានទិន្នផល ៨ ពាន់តោនក្នុងមួយឆ្នាំ។ ប៉ុន្តែពេលរដូវអំណោយផលប៉ុន្តែតម្លៃធ្លាក់ចុះ ហើយទីផ្សារមិនស្ថិតស្ថេរដែលធ្វើឲ្យប្រជាជនកាប់បំផ្លាញដើមដំណាំនេះច្រើនដើមដែរ។ ខ្ញុំគិតថា ការបង្កើនតម្លៃសម្រាប់ផ្លែទន្លាប់នេះនឹងនាំមកនូវតម្លៃដ៏ធំធេងជូនប្រជាកសិករ ជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងមានប្រាក់ចំណូលស្ថិរភាព”។
នាគ្រាដំបូងនៃការចាប់ផ្តើមអាជីវកម្ម អ្នកស្រី Thuong បានជួបប្រទះនឹងការលំបាកជាច្រើនក្នុងការស្វែងរកដំណើរការស្តង់ដារ សម្រាប់ផ្លែទន្លាប់ហាលខ្យល់ ហើយក៏ជាច្រើនដងត្រូវបោះចោលផ្លែទន្លាប់រាប់រយគីឡូក្រាម ដោយសារអាកាសធាតុប្រែប្រួល។ ថ្វីត្បិតដូច្នេះក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីបង្កើនតម្លៃផលិតផល អ្នកស្រី Thuong បានស្រាវជ្រាវ សិក្សាបទពិសោធន៍ និងបច្ចេកទេសដាំដុះ ថែទាំ និងកែច្នៃផ្លែទន្លាប់ហាលខ្យល់នៅទីក្រុង Da Lat និងប្រទេសមួយចំនួនទៀត ដោយជ្រើសរើសយកបច្ចេកទេសរបស់ប្រទេសជប៉ុនចូលក្នុងផលិតកម្ម៖
“នាងខ្ញុំអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបទៅក្នុងផលិតកម្ម តាំងពីការកែច្នៃ ប្រើម៉ាស៊ីនបកសំបក់ និងប្រើម៉ាស៊ីនសម្ងួត ម៉ាស៊ីនគ្រប់គ្រងកំដៅ ផ្ទះកញ្ចក់ និងម៉ាស៊ីនបឺតខ្យល់អ៊ុតមាត់ថង់។ នាងខ្ញុំក៏បានភ្ជាប់ជាមួយអ្នកជំនាញខាងរក្សាផលិតផល ដើម្បីមានដំណើរការធ្វើឱ្យគុណភាពផលិតផលកាន់តែប្រសើរឡើង”។
ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ និងធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព លោកស្រី Vuong Thi Thuong បានបង្កើតសហករណ៍កសិកម្ម Toan Thuong ទិញផលិតផលផ្លៃទន្លាប់របស់គ្រួសារចំនួន ១០ ដែលដាំផ្លែទន្លាប់ Vanh Khuyen ក្នុងឃុំ បង្កើតការងារជូនកសិកររាប់សិបនាក់។ ក្រៅពីធ្វើផលិតផលផ្លែទន្លាប់ព្យួរខ្យល់មក ជាមធ្យមក្នុងមួយខែ អ្នកស្រី Thuong ក៏លក់ផ្លែទន្លាប់ស្រស់ប្រមាណ ៥០០ តោន ចែកចាយនៅតំបន់ភាគខាងជើងវៀតណាម។ រីករាយនៅពេលដែលសហករណ៍កសិកម្ម Toan Thuong បានចុះកិច្ចសន្យាទិញផ្លែទន្លាប់ ក្នុងតម្លៃស្ថិរភាពជាងមុន អ្នកស្រី Hoang Thi Thuy នៅស្រុក Van Lang ខេត្ត Lang Son បានចែករំលែកថា៖ “គ្រួសារយើងខ្ញុំមានចំការផ្លែទន្លាប់ដោយមានចំនួន ៦០០ ដើម ហើយរដូវប្រមូល ផលតែងតែផ្តល់ផលប្រហែល ១៥ តោន។ មុននេះតម្លៃទីផ្សារដែលមិនមានស្ថិរភាព ឥឡូវនេះ ខ្ញុំមានរោងចក្រ ខ្ញុំអាចចុះកិច្ចសន្យាជាមួយគេបាន ដូច្នេះតម្លៃកាន់តែមានស្ថិរភាព ខ្ញុំមិនចាំបាច់បារម្ភថា ឈ្មួញនឹងមកទិញវិញឬអត់ទេ”។
រហូតមកដល់ពេលនេះ “ផ្លែទន្លាប់ Vanh Khuyen ព្យួរតាមខ្យល់” របស់កណ្ញា Vuong Thi Thuong មានវត្តមាននៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស (រូបថត៖ VOV) |
ដើម្បីផ្សព្វផ្សាយផលិតផល និងទន្ទឹមនឹងការភ្ជាប់ផលិតផលជាមួយនឹងលក្ខណៈវប្បធម៌ពិសេសនៃស្រុកកំណើត អ្នកស្រី Thuong បានដាក់ផ្លែទន្លាប់ចូលក្នុងកញ្ចប់តូចមួយដែលមានព័ត៌មានផ្សព្វផ្សាយអំពីបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏ល្បីល្បាញចំនួន ១២ ដែលត្រូវគ្នានឹងតំបន់ចំនួន ១២ របស់ខេត្ត Lang Son។ ក្រៅពីនោះ នាងក៏សកម្មខ្លាំងក្នុងការបង្ហោះរូបភាព និងព័ត៌មានអំពីផលិតផលផ្លែទន្លាប់ព្យួរខ្យល់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញសង្គមដូចជា Facebook និង YouTube ជាដើម។ ដោយសារដូច្នេះ ផលិតផលផ្លែទន្លាប់ហាលខ្សល់កាន់តែល្បីឈ្មោះ មិនត្រឹមតែក្នុងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយដល់ខេត្ត ក្រុងជាច្រើនទៀតផង”។
រហូតមកដល់ពេលនេះ “ផ្លែទន្លាប់ Vanh Khuyen ព្យួរខ្យល់” របស់អ្នកស្រី Vuong Thi Thuong មានវត្តមាននៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស ប៉ុន្តែបំណងប្រាថ្នាធំជាងនេះរបស់នាងគឺចង់អភិវឌ្ឍន៍ឲ្យកាន់តែរឹងមាំ ដោយនាំយកម៉ាកយីហោ “ផ្លែទន្លាប់ Vanh Khuyen ព្យួរខ្យល់” ទៅកាន់ពិភពទីផ្សារពិភពលោក៖
“ក្តីប្រាថ្នារបស់ខ្ញុំនាពេលខាងមុខគឺនាំចេញ ពោលគឺនាំយកផលិតផលវៀតណាម ផលិតផលមាតុភូមិ និងផលិតផលប្រចាំតំបន់ទៅកាន់ពិភពលោក រួមចំណែកអភិរក្សនិងលើកកំពស់តម្លៃផលិតផលប្រចាំតំបន់នៃស្រុកកំណើត។ បច្ចុប្បន្ននេះ ផ្សារសម្រាប់ផ្លៃទន្លាប់ហាលរខ្យល់ភាគច្រើននៅភាគខាងជើងវៀតណាម។ ទិសដៅបច្ចុប្បន្នគឺគ្របដណ្តប់ប្រទេសទាំងមូល ហើយនៅឆ្នាំ ២០២៥ នឹងនាំចេញទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសចិនជាដើម”។
ក្រោយការអនុវត្តអស់រយៈពេលជាងមួយឆ្នាំមក ផលិតផលផ្លែទន្លាប់ហាលខ្យល់របស់អ្នក Thuong បច្ចុប្បន្នទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីទីផ្សារ។ ក្នុងឆ្នាំកន្លងមក ផលិតផលនេះត្រូវបានលក់ក្នុងតម្លៃខ្ពស់ ៣០០.០០០ ដុង (១២,៣ ដុល្លារ)/គីឡូក្រាម ខណៈតម្លៃផ្លែទន្លាប់ស្រស់មានតម្លៃត្រឹមតែ ១៥.០០០ ដុង (០,៦២ ដុល្លារ)/គីឡូក្រាម ប៉ុន្តែបើផលិតបានប៉ណ្ណានឹងលក់អស់ប៉ណ្ណឹង នាំមកប្រាក់ចំណូលជិត ១,៥ ពាន់ពាន់លានដុង (៦២.០០០ ដុល្លារ)។ សហករណ៍កសិកម្ម Toan Thuong ក៏បង្កើតការងារ និងលក់កសិផលសម្រាប់គ្រួសាររាប់សិបក្នុងឃុំ ជួយប្រជាជនមានអារម្មណ៍នឹងនរចិត្តក្នុងការផលិត។ ជាមួយនឹងជោគជ័យដូចរៀបរាប់ខាងលើ អ្នកស្រី Thuong មិនត្រឹមតែបានរួមចំណែកលើកតម្កើងតម្លៃរបស់ផលិតផលប្រចាំតំបន់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូចាប់ផ្តើមអាជីវកម្មសម្រាប់ស្ត្រីជាច្រើនដែលប្រាថ្នាចង់ក្លាយជាអ្នកមានពីផលិតផលប្រចាំតំបន់៕