និស្សិតវៀតណាមជួយជ្រោមជ្រែងយុទ្ឋនាកាម៉ោងផែនដី
BUI HANG -  
(VOV WORLD) /  
Vovworld-បរិយាកាសនៃពិធីបំផុស ម៉ោងផែនដីកាន់តែអ៊ូអរជាងតាម
រយះការឧទ្ទេសនាមរបស់បងស្រីVu Thi My Hanh ជាអ្នកជំនាញការនៃ
អង្គការ Challenge to change ជាអង្គការក្រៅរដ្ឋាភិបាលអន្តជាតិដែល
ស្រាវជ្រាវនិងឧបត្ថម្ភខាងបច្ចេកទេសអំពីការប្រែប្រួកអាកាសធាតុ។បណ្តានិស្សិតហាក់ដូចជាយល់បន្ថែមអំពីបរិស្ថានវិធានការការពារបរិស្ថាន
តាមរយះរឿងនិទានរបស់បងស្រីសំណួរទាំងឡាយការជំពាក់ជំពិនរបស់
និស្សិតអំពីការប្រែប្រួកអាកាសធាតុនិងរបៀបទប់ទល់នឹងហានិភ័យ
ពេលដែលការប្រែប្រួកអាកាសធាតុកើតមានឡើងក្នុងអនាគតត្រូវបាន
ពន្យល់យ៉ាងម៉ត់ចត់។ បងស្រីVu Thi My Hanhអោយដឹងថា៖ “ ខ្ញុំនឹង
និទានរឿងខ្លះៗដែលទាក់ទិនដល់ការប្រែប្រួលអាកាសធាតុ។ ខ្ញុំចាត់ទុក
ថា៖ការប្រែប្រួលអាកាសធាតុជាការផ្លាស់ប្តូរ១ដែលបង្កបន្ថែមហានិភ័យ
នានា។សំណួររបស់ខ្ញុំគឺនិស្សិតវៀតណាមនិងនិស្សិតមហាវិទ្យាល័យ
អគ្គិសនី បាននិងកំពុងត្រៀមយ៉ាងម៉េចដើម្បីកំណត់ហានិភ័យ “។
|
និស្សិតវៀតណាមជួយជ្រោមជ្រែងយុទ្ឋនាកាម៉ោងផែនដី(រូបថតInternet)
|
ការចែករំលែករបស់ បងស្រី Hanhបានជួយបណ្តានិស្សិតយ់ច្បាស់អំពី
ការទទួលខុសត្រូវរបស់ខ្លួនក្នុងការសន្សំសំចៃថាមពលរក្សាបរិស្ថាននិង
សកម្មជួយជ្រោមជ្រែងសកម្មភាពជំនះលើបាតុភូតប្រែប្រួលអាកាសធាតុ។ពិធីបំផុតយុទ្ឋនាកាម៉ោងផែនដី២០១៣មិនត្រឹមតែទទួលបានការជួយ
ជ្រោមជ្រែងយ៉ាងខ្លាំងពីបណ្តានិស្សិតប៉ុណ្ណោះទេថែមទាំងទទួលបានការ
គាំទ្រពីគណះនាយកមហាវិទ្យាល័យអគ្គិសនីនៅទីក្រុងហាណូយទៀត
ផង។នាយកមហាវិទ្យាល័យអគ្គិសនីនៅទីក្រុងហាណូយលោក Dam Xuan
Hung អោយដឹងថា៖ “ខ្ញុំមានគោលបំណងថា៖បន្ទាប់ពីពិធីបំផុសនេះគណះ
ចាត់តាំងម៉ោងផែនដីឆ្នាំ២០១៣របស់វៀតណាមនឹងសហការជាមួយមហា
វិទ្យាល័យអគ្គិសនីយ៉ាងជិតស្និទដើម្បីធ្វើសកម្មភាពជាបន្តជួយបណ្តានិស្សិ
តមហាវិទ្យាល័យអគ្គិសនីនិយាយដោយឡែកនិងបណ្តានិស្សិត រួមលើក
កំពស់មនសិការអំពីការសន្សំសំចៃថាមពលការពារបរិស្ថាន និងទប់ទល
នឹងការប្រែប្រួលអាកាសធាតុ “។
|
យុទ្ឋនាកាម៉ោងផែនដីឆ្នាំ២០១៣នៅទីក្រុងហាណូយ(រូបថតInternet) |
ពិធីបំផុសនៃកម្មវិធីម៉ោងផែនដី២០១៣នៅមហាវិទ្យាល័យអគ្គិសនីនៅទី
ក្រុងហាណូយបានបញ្ចប់ដោយចំណាប់អារម្មណ៍ជ្រាលជ្រៅ។និស្សិត
ទាំងឡាយឃើញថាខ្លួនមានការទទួលខុសត្រូវធ្វើសកម្មភាពដើម្បីទប់ទល់
នឹងការប្រែប្រួលអាកាសធាតុ៕
BUI HANG
-VOV WORLD