បណ្ដាយុវជនជួរមុខចាប់អាជីពនៅតំបន់ព្រំដែន

(VOVWORLD) - នៅឃុំព្រំដែន Lung Vai ស្រុក Muong Khuong ខេត្ត  Lao Cai ភាគពាយ័ព្យ វៀតណាមមានភូមិថ្មីស្តុកស្តម្យឲ្យដែលត្រូវបានកសាងឡើងដោយបាទដៃរបស់បណ្ដាយុវជនជួរមុខ។ ពួកគេជាយុវជនស្ម័គ្រចិត្តដែលរួមចំណែកការពារខ្សែព្រំដែន កសាងមាតុប្រទេសឲ្យកាន់តែល្អប្រសើរ។

បណ្ដាយុវជនជួរមុខចាប់អាជីពនៅតំបន់ព្រំដែន  - ảnh 1 បណ្ដាយុវជនជួរមុខចាប់អាជីពនៅតំបន់ព្រំដែន 

ភូមិថ្មីមានឈ្មោះ «ភូមិយុវជនចាប់អាជីព» នៅឃុំ Lung Vai ស្រុក Muong Khuong ខេត្ត  Lao Cai ស្ថិតនៅជ្រលងភ្នំតូចមួយជាប់ប្រទេសចិន។ ភូមិនេះ ត្រូវបានកសាងពីឆ្នាំ ២០១៤ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រានដូចជា អាគ្គិសនី ផ្លូវចាក់បេតូង សាលារៀននិងគិលាននុដ្ឋាន។ នេះជាភូមិយុវជនចាប់ អាជីពទី ២ ក្រោយពីភូមិយុវជនចាប់អាជីព Trinh Tuong ស្រុក Bat Xat ខេត្ត Lao Cai ត្រូវបានកសាងនាឆ្នាំ ២០០៨។ ប៉ុន្តែ នាប៉ុន្មានឆ្នាំមុន ទីកន្លែងនេះនៅជា តំបន់រហស្ថានតែប៉ុណ្ណោះ។ ប្រការត្រូវបានចាប់ផ្តើមពេលដែលបណ្ដាយុវជន ជាជនជាតិ Mong ដំបូងពីភូមិក្រីក្រ La Pan Tan ស្រុក Muong Khuong មកគាស់ រានដីធ្វើស្រែចំការ។

        រំលឹកឡើងវិញប៉ុន្មានថ្ងៃដំបូងមកចាប់អាជីពទីនេះ លោក Chao Nga Lieu បានរៀបរាប់ថា៖

        «មកទីនេះជីវភាពរស់នៅត្រូវបានកែលំអជាច្រើនណាស់ខុសប្លែកទាំងស្រុង ប្រៀបនឹងនៅភូមិ La Pan Tan។ មុននេះ គ្រួសារខ្ញុំនឿយហត់ណាស់ ការធ្វើដំណើរទៅវិញទៅមកពិបាក ពេលចង់ទិញអ្វីវ៉ាន់ ត្រូវដើរពេញមួយថ្ងៃ។ ចាប់អាជីពនៅទីនេះ គ្រួសារខ្ញុំនឹងនរចិត្តរកស៊ី មិនសូវគិតដល់ការផ្លាស់ប្តូរលំនៅ ដ្ឋានទេ។»

        ដូចលោក Lieu យុវជន Chao Viet Xuan ក៏ជាគំរូជួរមុខចាប់អាជីពនៅភូមិ ថ្មីដែរ។ ទទួលបានប្រាក់ជំនួយចំនួន ៥០ លានដុងពីរដ្ឋាភិបាលស្ថិរភាពជីវភាព រស់នៅ លោករួមជាមួយប្រពូន្ធនិងកូនៗចាប់ផ្តើមធ្វើអាជីវកម្មរកស៊ី។ ឥឡូវនេះ ក្រៅពីការធ្វើស្រែចំការលោកទើបនឹងទិញរថយន្តធំដើម្បីធ្វើសេវាកម្មដឹកជញ្ជូនដែរ។

        «នៅស្រុកកំណើតចាសរបស់យើងខ្ញុំ ផ្លូវចរាចរណ៍ធ្វើដំណើរពិបាកណាស់ គ្មានអាគ្គិសនីយ៍ទេ ដោយហេតុនេះ យើងខ្ញុំបានសម្រេចស្ម័គ្រចិត្តទៅភូមិថ្មីចាប់ អាជីព។ នេះជាស្រុកគំណើតទី ២ របស់យើងខ្ញុំ ហើយយើងខ្ញុំនឹងភ្ជាប់ចិត្តជាមួយ ទីកន្លែងនេះ។»

បណ្ដាយុវជនជួរមុខចាប់អាជីពនៅតំបន់ព្រំដែន  - ảnh 2 «ភូមិយុវជនចាប់អាជីព» នៅឃុំ Lung Vai ស្រុក Muong Khuong ខេត្ត  Lao Cai

        ដោយមានកំលាំងយុវវ័យ បញ្ញា និងសុឆ័ន្ទៈជំនះពុះពារលើការលំបាកសាក ល្បងទាំងអស់ បណ្ដាកំលេះក្រមុំជាជនជាតិ Dao ជនជាតិ Mong ជនជាតិ Nung បានពង្រីកតួនាទីជួរមុខរបស់យុវវ័យដើម្បីបង្កើតភូមិចាប់អាជីពលើតំបន់ដីថ្មីនេះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរក្សារឹងមាំសន្តិសុខការពារប្រទេសនៅតំបន់ខ្សែព្រំដែន។

        តាមលេខារសម្ព័ន្ធយុវជនខេត្ត  Lao Cai ថា៖ រហូតមកដល់ពេលនេះ មានគ្រួសារយុវជនចំនួន ១៨ គ្រួរដែលស្ថិរភាពជីវភាពរស់នៅនៅភូមិ។ នាពេលខាងមុខមានគ្រួសាររាប់សិចគ្រួរផ្សេងៗទៀតកំពុងជួរមុខទៅភូមិចាប់អាជីព ផងដែរ។ ចាប់ពីឆ្នាំ ២០១៤ បន្ទាប់ពីមជ្ឈឹមសម្ព័ន្ធយុវជនអនុម័តលើគំរោងការណ៍ ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈ ភូមិត្រូវបានវិនិយោគកសាងបន្ថែមសំណង់សំខាន់ ជាច្រើន។ លោក Giang Quoc Hung បានឲ្យដឹងថា៖

        «ចំនួនសមាជិកសម្ព័ន្ធយុវជនដែលកំពុងរស់នៅភូមិសុទ្ធតែស្វាហាប់ឆ្នៃ ប្រឌិតរួមចំណែកដល់សេដ្ឋកិច្ចរបស់គ្រួសារខ្លួន។ យើងខ្ញុំបានផ្តល់ដីធ្លីសំរាប់ គ្រួសារនានាក្នុងភូមិ ពួកគេបានកសាងផ្ទះល្អស្អាតតាមបទដ្ឋានជនបទថ្មី។»

        នាបច្ចុប្បន្ន មានភូមិយុវជនចាប់អាជីពចំនួន ១៩ ក្នុងទូទាំងប្រទេស ភាគ ច្រើនប្រមូលផ្តុំនៅតំបន់ព្រៃភ្នំដាច់ស្រយាល តំបន់ព្រំដែន នៅលើកោះសមុទ្រ។ រូបសណ្ឋានភូមិយុវជនចាប់អាជីពកាន់តែបង្ហាញនូវប្រៀបខ្លាំងកំលាំងរស់ ចរិត លក្ខណៈដើរជួរមុខនៃជំនាន់យុវជនក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ