បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន

(VOVWORLD) - ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនរបស់វៀតណាមនៅទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន នៅរក្សាបានវត្ថុតាងរាប់ពាន់គ្រឿងរួមជាមួយ រូបថតរាប់ពាន់ផ្ទាំងរបស់បណ្ដាជំនាន់គ្រូបង្រៀននិងនិស្សិតវៀតណាមក្នុងរយៈ ពេលសិក្សារៀនសូត្រនៅចិនចាប់ពីបណ្ដាឆ្នាំ ១៩៥០ ដល់ ១៩៧០ នៃសតវត្យទី ២០។ វត្ថុតាងរូបថតទាំងនេះគូសសញ្ញាដ៏ស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រជា ជននៃប្រទេសទាំងពីរ វៀតណាម-ចិន។ 
បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន - ảnh 1 ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនរបស់វៀតណាមនៅទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន

ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមស្ថិតនៅសកលវិទ្យាល័យ គរុកោសល្ស Guangxi នៅទីក្រុង Guilin ខេត្ត Guangxi របស់ចិន។ អក្សរនានា លើជញ្ជាំងនៃផ្ទះអនុស្សាវរីយ៍បានឃើញថា៖ នេះជាទីកន្លែងដែលសាលារៀន មួយចំនួនរបស់វៀតណាមដូចជា សាលាបដិវត្តន៍មជ្ឈឹម សាលាយោធាយុវសិស្ស សាលា Nguyen Van Be និងសាលា Vo Thi Sau ដែលត្រូវភៀសខ្លួននៅទីនេះ សំដៅធានាឲ្យបានសុវត្ថិភាពសំរាប់គ្រួបង្រៀននិងនិស្សិតក្នុងប៉ុន្មានឆ្នាំ ១៩៥០ ដល់ ១៩៧០ នៃសតវត្យទី ២០។ អាស្រ័យដោយការជួយឧបត្ថម្ភរបស់ប្រទេស មិត្តចិន សាលារៀនទាំងនេះបានបណ្តុះបណ្ដាលកម្មាភិបាលវៀតណាមចំនួន ១០ ម៉ឹននាក់ អស់រយៈពេលតស៊ូប្រឆាំងអាណានិគមនិយមបារាំងនិងចក្រភព័ត្រ អាមេរិក រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។

បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន - ảnh 2 នាយកផ្ទះអនុស្សាវរីយ៍ ក្រូងបង្រៀន Ruan Zhong Yuan 

បើកសម្ពោធន៍នាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាមនិងចិន (ថ្ងៃទី ១៨ មករា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៨ មករា ឆ្នាំ ២០១០) ផ្ទះអនុស្សាវរីយ៍បានតាំងបង្ហាញបណ្ដាវត្ថុតាងនិងរូបថតដែលកត់ឡើងវិញរយៈពេលសិក្សារៀនសូត្ររបស់សិស្សានុសិស្សវៀតណាមច្រើនជំនាន់ដែល មិនអាចបំភ្លិចបានឡើយ។ នាយកផ្ទះអនុស្សាវរីយ៍ ក្រូងបង្រៀន Ruan Zhong Yuan បានឲ្យដឹងថា៖

        «ខ្ញុំមោទនភាពណាស់ពេលដែលបណ្ដាថ្នាក់ដឹកនាំរបស់វៀតណាមដូចជា អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងអតីតឧបនាយករដ្ឋមន្ត្រី លោក Nguyen Thien Nhan បានមកទស្សនានៅផ្ទះអនុស្សាវរីយ៍។ ថ្នាក់ដឹកនាំទាំងរូបនេះបានលៃទុក មនោសញ្ចេតនាល្អប្រសើរចំពោះផ្ទះអនុស្សាវរីយ៌។ ទីកន្លែងនេះរក្សាបាន ប្រពៃណីល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនាំមកផលប្រយោជ ន៍សំរាប់សឹក្សានុសិស្សនៃប្រទេសទាំងពីរក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ មានអត្ថន័យនេះ។»

បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន - ảnh 3 បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន

គ្រូបង្រៀន Ruan Zhong Yuan នាំយើងខ្ញុំទៅទស្សនាផ្ទះអនុស្សាវរីយ៍ ហើយរៀបរាប់រឿងរ៉ាវជុំវិញវត្ថុតាងនិងរូបថតនិមួយៗ។ លោកក៏បានរៀបរាប់អំពី អនុស្សាវរីយ៍សប្បាយរីករាយដែលតភ្ជាប់នឹងគ្រូបង្រៀនសិស្សានុសិស្សវៀតណាមនិងប្រជាជនចិននៅទីនេះទៀតផង។

បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន - ảnh 4 អ្នកគ្រូសកលវិទ្យាល័យគរុកោសល្ស Guangxi លោកស្រី Lu Mei Nian

អ្នកគ្រូសកលវិទ្យាល័យគរុកោសល្ស Guangxi លោកស្រី Lu Mei Nian បានចាត់ទុកថា៖ ដំណាក់កាលមោទនភាពបំផុតក្នុងជីវិតរបស់នាងគឺលោកស្រី បានចូលរួមបង្រៀននៅបណ្ដាសាលារៀនរបស់វៀតណាមនៅទីនេះ។ ដូច្នេះ នាងសុទ្ធតែរៀបរ៉ាប់អំពីអនុស្សាវរីយ៍រវាងលោកគ្រូអ្នកគ្រូចិនជាមួយសិស្សា នុស្សិសវៀតណាមដើម្បីផ្សាយស្មារតីមតិ្តភាពសាមគ្គីភាពនិងប្រវត្តិសាស្ត្រយ៉ាង ស្អិតរមួតរវាងប្រជាជាតិទាំងពីរ។ លោកស្រី Lu Mei Nian បានឲ្យដឹងថា៖

«ផ្ទះអនុស្សាវរីយ៍នេះចំពោះនិស្សិតចិននិងវៀតណាមថ្លៃថ្លាណាស់។ ជំនាន់ និស្សិតបច្ចុប្បន្ន ពេលដែលមកទស្សនាទីនេះ សុទ្ធតែមោទភាពណាស់ ដោយសារ បានមានដំណាក់កាលប្រវត្តិសាស្ត្រគ្រួឲ្យកត់សម្គាល់រវាងវៀតណាម និងចិន ដែលគេមានការទទួលខុសត្រូវរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ នេះ។»

បណ្ដាវត្ថុតាងពោរពេញទៅដោយចំណងមិត្តភាពវៀតណាម-ចិន - ảnh 5 ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមនៅខេត្ត Guangxi ចិន មិនត្រឹមតែជាទីកន្លែងរក្សារូបភាពព័ត៌មានអំពីដំណាក់កាលប្រវត្តិសាស្ត្រមួយ។ 

        ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមនៅខេត្ត Guangxi ចិន មិនត្រឹមតែជាទីកន្លែងរក្សារូបភាពព័ត៌មានអំពីដំណាក់កាលប្រវត្តិសាស្ត្រមួយ។ ថែមទាំង ទីកន្លែងនេះបានក្លាយទៅជាផ្ទះប្រពៃណីដែលអភិរក្សអនុស្សាវរីយ៍ដ៏ល្អ ប្រសើរអំពីទំនាក់ទំនងរវាងប្រជាជាតិទាំងពីរនាអតីតកាល ដែលជួយឲ្យបណ្ដា ជំនាន់និស្សិតរបស់ចិននិងវៀតណាមយល់ច្បាស់ហើយមានមោទនភាពអំពី ជំនាន់មុនៗរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ