បណ្តាញសង្គមទេសចរណ៍ Astra ចូលរួមចំណែក​ ផ្សព្វផ្សាយអំពីវៀតណាម ទៅកាន់ ពិភពលោក

(VOVWORLD) - បណ្តាញសង្គមទេសចរណ៍ Astra ដែលបណ្តាក់ទុន ដោយក្រុមហ៊ុន ភាគហ៊ុន បច្ចេកវិទ្យា Astra សាកលលោក ទើបនឹងបានបង្ហាញវត្តមានជាផ្លូវការ។ Astra ត្រូវបានសង្ឃឹមថា នឹងក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងការតភ្ជាប់ពលរដ្ឋសកលលោកតាមរយៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រទេសនីមួយ ពោលគឺ នៅទីនេះ សមាជិកម្នាក់ៗគឺជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយរូបភាពប្រទេសជាតិ វប្បធម៌ និងមនុស្សនៅស្រុកកំណើតផងដែរ។
បណ្តាញសង្គមទេសចរណ៍ Astra ចូលរួមចំណែក​ ផ្សព្វផ្សាយអំពីវៀតណាម ទៅកាន់ ពិភពលោក - ảnh 1 ពិធីបង្ហាញវត្តមានបណ្តាញសង្គមទេសចរណ៍ Astra (រូបថត៖ https://vovworld.vn/)

Astra គឺជាបណ្តាញសង្គមទេសចរណ៍ដើមដំបូងរបស់វៀតណាម ដែលជួយអតិថិជនវៀតណាម តភ្ជាប់ ទាក់ទង និងចែករំលែកបទពិសោធន៍ គោលដៅទេសចរណ៍ ម្ហូបអាហារ និងស្វែងរកសក្តានុពលទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។ ដោយមានពាក្យស្លោកថា " ចុចគឺមកដល់ហើយ" នោះ បណ្តាញសង្គមទេសចរណ៍ Astra មានមុខងារតភ្ជាប់ទេសចរណ៍ពិភពលោក ចែករំលែកការធ្វើដំណើរទេសចរណ៍ និងបទពិសោធន៍  សិក្សារៀនសូត្របទពិសោធន៍ ការធ្វើដំណើរទេសចរណ៍ជាដើម។ លោក Nguyen Tiep ដែលជា CEO នៃគម្រោងបណ្ដាញសង្គមទេសចរណ៍ Astra បានសង្កត់ធ្ងន់ថា៖

  “ ចំណុចលេចធ្លោនៃបណ្តាញសង្គមទេសចរណ៍ Astra គឺ ផ្សព្វផ្សាយរូបភាព ទឹកដីវៀតណាម ទៅកាន់ពិភពលោក និងនាំរូបភាពពិភពលោកមកកាន់វៀតណាមវិញ។ នៅពេលណាដែល អតិថិជនប្រើប្រាស់បណ្ដាញសង្គមនេះ គឺរូប ទង់ជាតិរបស់ប្រទេសខ្លួន នឹងមានវត្តមាននៅក្នុង  Avata របស់គេ។ Astra គឺជាបណ្ដាញសង្គម មួយដែលបានរួមចំណែកដោយអតិថិជន ហើយអតិថិជននឹងទទួលបានពិន្ទុរង្វាន់ ឲ្យសមស្របទៅនឹងការរួមចំណែករបស់ខ្លួន។ ពិន្ទុរង្វាន់នេះអាចដូរជាផលិតផលទេសចរណ៍ Voucher ទេសចរណ៍ សំបុត្រយន្តហោះ សំបុត្រមើលកុនជាដើម។

Astra មានមុខងារពិសេសមួយចំនួន ដូចជា៖ បង្កើតកាលវិភាគសម្រាប់ដំណើរកម្សាន្ត ហើយនៅពេលបញ្ចប់ដំណើរកំសាន្តនេះគឺបានរក្សាទុកនូវកាលវិភាគ បង្កើត album សម្រាប់ដំណើរនីមួយៗ។ ជួយសម្រួលដល់សកម្មភាព  livestream នៅគោលដៅទេសចរណ៍ ដើម្បីទាក់ទាញអតិថិជន។  ក្រៅពីនេះ Astra ក៏មានមុខងារស្វែងរកមិត្តភក្តិថ្មី បបួលមិត្តភក្តិទៅទេសចរណ៍ និងមានផែនទីណែនាំទេសចរណ៍ ស្វែងរកសណ្ឋាគារ ភោជនីយដ្ឋាន។ បវរកញ្ញាពិភពលោកវៀតណាម ឆ្នាំ ២០១៩ Luong Thuy Linh ឯកអគ្គរដ្ឋទូតផ្សព្វផ្សាយ បណ្តាញសង្គមទេសចរណ៍ Astra បានសំណេះសំណាលថា៖

 “ តាងពីពេលបង្ហាញវត្តមានមក Astra បានជួយសម្រួលដល់សហគមន៍ជាច្រើនណាស់ ជាពិសេសគឺ យុវជនវ័យក្មេង ដែលនិយមចូលចិត្តដំណើរទេសចរណ៍។ អតិថិជននឹងទទួលបានព័ត៌មានដែលមានផលប្រយោជន៍សម្រាប់ដំណើរទេសចរណ៍របស់ខ្លួន ហើយថែមទាំងអាចស្វែងរកបានមិត្តភក្កិសម្រាប់ដំណើរកំសាន្ត លើកក្រោយដែរ។ ខ្ញុំគិតថា Astra គឺជាកាតាលីករ ដើម្បីជួយអតិថិជនស្វែងយល់អំពីគោលដៅទេសចរណ៍យ៉ាងងាយស្រួល ជំរុញទេសចរណ៍ឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀតនៅវៀតណាម ក៏ដូចជានៅលើពិភព លោកផងដែរ។

អ្នកប្រើប្រាស់បណ្តាញ Astra អាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស ងាយស្រួលនិងត្រឹមត្រូវ អំពីគោលដៅទេសចរណ៍ រក្សា និងចែករំលែកនូវគ្រាដ៏ស្រស់បំព្រង និងរក្សាទុកនូវព័ត៌មានភោជនីយដ្ឋាននិងសណ្ឋាគារ។ នៅពេលប្រើប្រាស់ Astra ភ្ញៀវទេសចរអាចទាក់ទងផ្ទាល់ជាមួយអង្គភាពផ្ដល់សេវាកម្មទេសចរណ៍ ពោលគឺមិនត្រូវឆ្លងកាត់ភ្នាក់ងារឡើយ ដូច្នេះហើយ តម្លៃនៃការធ្វើដំណើរនឹងសមរម្យជាង។ លោកស្រី Lan Huong អតិថិជនមួយរូប ដែលប្រើប្រាស់ បណ្តាញ Astra បាឲ្យដឹងថា៖

“ខ្ញុំបានសង្កេតឃើញថា នេះគឺជាបណ្ដាញសង្គមថ្មី ប្រកបដោយផលប្រយោជន៍។ ខ្ញុំចង់ស្វែករក និងប្រើប្រាស់បណ្ដាញសង្គមនេះក្នុងជីភាពរស់នៅប្រចាំថ្ងៃ។ នៅពេលទៅទេសចណ៍ ខ្ញុំនឹង ស្វែងរកព័ត៌មាន តាមរយៈ Astra ដើម្បី សំដៅសន្សំសម្ចៃពេលវេលា”។

បណ្តាញសង្គមទេសចរណ៍ Astra ដែលទើបនឹងបានបង្ហាញវត្តមាន គឺជា កំណែ ១.០ ក្រោយមកនឹងត្រូវបាន ធ្វើឱ្យប្រសើរឡើងទៅជាកំណែ ២.០ និង ៣.០។ Astra មានក្ដីសង្ឃឹមថា នឹងទាក់ទាញបានអតិថិជនពី ១ ទៅ ២ លាននាក់។ គោលដៅរបស់ Astra គឺផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាមទៅកាន់ពិភពលោកទាំងមូល និងនាំពិភពលោកមកកាន់វៀតណាម កសាងសហគមន៍អ្នកនិយមចូលចិត្តទេសចរណ៍ ជាមួយនឹងបទពិសោជន៍ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ទាក់ទាញនិងសម្បូរបែបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ