|
បុណ្យតេតពិសេសនៅកោះ Hon Khoai (VOV) |
Vovworld-នៅសល់ប៉ុន្មានថ្ងៃទៀតទើបមកដល់បុណ្យតេតប្រពៃណីរបស់
ប្រជាជាតិវៀតណាមប៉ុន្តែបរិយាកាសនៃឆ្នាំថ្មីមមែសប្តស័កបានគ្របដណ្ដប់ដល់
គ្រួសារនិមួយៗ។ នៅស្ថានីយ៍ rada ៥៩៥បណ្ដាយុទ្ធជនកងទ័ពជើងទឹកក៏កំពុង
រងចាំអំណរនិទាឃៈរដូវថ្មីមួយ ។ ជាលើកដំបូងមកកាន់កោះដើម្បីអំណរបុណ្យ
តេតជាមួយប្តី លោកស្រី Phan Thi Men ទើបយល់បានការងារក៏ដូចជា
មនោសញ្ចេតនានៅកោះឆ្ងាយ។
“ពេលមកដល់កោះ ជួបបងប្អូនក្នុងអង្គភាពបានឃើញថា បងប្អូនរស់នៅ
សប្បាយរាក់ទាក់ណាស់។ ជីវភាពរស់នៅទោះបីជាលំបាកជាងនៅដីគោក ប៉ុន្តែ
បងប្អូនសប្បាយរីករាយបំពេញល្អភារកិច្ច។ ខ្ញុំចូលចិត្តជីវភាពនៅទីនេះនិងសង្ឃឹម
ថាមួយពីរឆ្នាំទៀតបានមកសាកសួរសុខទុក្ខប្តី។មកទីនេះទោះបីជាមិនទាន់ដល់
បុណ្យតេត ប៉ុន្តែបានឃើញបងប្អូនក្នុងអង្គភាពត្រៀមរៀបចំឲ្យបុណ្យតេតដ៏
សប្បាយ។”
ប្តីប្រពន្ធលោកស្រី Men ស្រុកកំណើតនៅខេត្ត Thai Binh។ រៀបការបាន១៧ឆ្នាំ
ទៅហើយ ប៉ុន្តែភាគច្រើនពេលវេលាអនុសេនីយទោ Nguyen Tho Truong បានរស់
នៅអំណរបុណ្យតេតនៅកោះឆ្ងាយ។ លោក Truong បានឲ្យដឹងថា នៅទីនេះគ្មាន
នារីហេតុនេះហើយបងប្អូនក្នុងអង្គភាពបានធ្វើការងារទាំងអស់។ ទោះបីជាបាយ
ដាំមិនសូវឆ្ងាញ ស្ពុកផ្លែឈើ៥ប្រភេទតុបតែងមិនស្អាតដូចជាប្រពន្ធធ្វើនៅផ្ទះក្តី
ប៉ុន្តែវាផ្ទុកនូវមនោសញ្ចេតនារបស់យុទ្ធជនលើកោះ។
“នៅដីគោក បុណ្យតេតលើតុសក្ការបូជាជីដូនជីតាគ្មានផ្លែឈើពិសេសមួយ
ចំនួនដែលត្រឹមតែលើកោះទើបមានដូចជាផ្លែ goi។ នៅដីគោកវែកនុំអន្សមដោយ
ស្លឹកប្រទាល ប៉ុន្តែយើងខ្ញុំបានវែកនុំដោយស្លឹកចេកព្រៃ Hon Khoai។ យើងយកស្លឹក
មុនពេលវែក១ថ្ងៃស្ងោរឡើងហើយជូតឲ្យស្ងួតទើបវែកនុំ។បណ្ដាផ្លែឈើលើស្ពុកផ្លែឈើ៥ប្រភេទភាគច្រើនបានដាំដុះលើកោះ។”
វត្តមានរបស់ប្រពន្ធនិងកូនប្រុសអាយុ៥ឆ្នាំរបស់អនុសេនីយ៍ទោ Nguyen Tho
Truong លើកោះ Hon Khoai ក្នុងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យយុទ្ធជនលើកោះក៏សប្បាយ
ដែរ។ សំណើចរបស់កុមារ រូបរាងនារីថែទាំត្រៀមរៀបចំឲ្យបុណ្យតេតបានធ្វើឲ្យ
ទេសភាពនៃកោះកាន់តែស្រស់ស្អាតជាង។ លោកស្រី Men ក៏មិនគិតថា មានថ្ងៃខ្លួន
បានឆ្លងកាត់រាប់ពាន់គីឡូម៉ែត្រទៅកោះដើម្បីសាកសយសុខទុក្ខប្តីនិងទទួលបុណ្យ
តេតជាមួយអង្គភាពរបស់ប្តីឡើយ។
“ក្នុងគ្រួសារក្នុងប៉ុន្មានថ្ងៃបុណ្យតេតអាពារហ៍-ពិពាហ៍បងប្អូនសុទ្ធតែមានប្តីនៅក្បែរ
រីឯខ្ញុំគឺម្នាក់ឯង។ បុណ្យតេតមកដល់ប្តីបានហៅទូរស័ព្ទជាប្រចាំដើម្បីចលនាប្រពន្ធ
កូនឪពុកម្ដាយនៅផ្ទះ។ ទទួលបានទូរស័ព្ទនោះបានបន្ធូចិត្តនិងមិនព្រួយទៀតឡើយ។”
កូនប្រុស Tai Anh មានអាយុ៥ឆ្នាំបានលេងនៅទីធ្លាច្រៀងរន្ទឺ។ ត្រូវបាននៅជិតឪពុក
ត្រូវបានបិបាច់គាត់សប្បាយណាស់។ Tai Anh បានបើកធុងកាដូដែលបានត្រៀមពីដី
គោកទៅកោះឲ្យឪពុកនិងនិយាយថា៖
“នៅទីនេះគឺជាកោះរបស់ឪពុក។ កូនបានយកទៅកោះធុងកាដូរមួយ។ ដំបូងគឺនុំខួប
កំណើត ស្ករកំណើត។ ឆ្នាំនេះកូនបានទទួលបុណ្យតេតនៅសមុទ្រ។”
អនុសេនីយទោ Nguyen Tho Truong មើលកូនប្រុសនិងប្រពន្ធដោយទឹកមុខសុភមង្គល។
“បុណ្យតេតឆ្នាំនេះខ្ញុំសុភមង្គលជាងអ្នកផ្សេងៗគឺបានទទួលបុណ្យតេតជាមួយ
ប្រពន្ធនិងកូនប្រុស។ ខ្ញុំនឹងនរចិត្តពីព្រោះបានទទួលបុណ្យតេតជាមួយប្រពន្ធនិងកូន។
ខ្ញុំសង្ឃឹមថាបុណ្យតេតឆ្នាំក្រោយៗបណ្ដាសមមិត្តរបស់ខ្ញុំក៏មានក្តីសុភមង្គលដូច្នេះដែរ។”
ទោះបីជាជីវភាពរស់នៅនៅមានការសាកល្បងជាច្រើនទៀតក្តី ប៉ុន្តែបណ្ដាយុទ្ធជន
រក្សាកោះនៅតែរឹងមាំ ជានិច្ចកាលដាក់ភារកិច្ចការពារមាតុប្រទេសឡើងជួរមុខ។ ភាព
សុខសាន្តត្រាណរបស់កោះសមុទ្រ ពិសេសគឺចំណងស្មោះត្រង់របស់ប្រពន្ធនៅស្រុក
កំណើតដូចជាបានបន្តកំលាំងសំរាប់បងៗសំរេចល្អរាល់ភារកិច្ច៕