បទចម្រៀងសាមគ្គីភាពលាន់រន្ទឺជារៀងរហូត

(VOVWORLD) -  ការតាំងបង្ហាញលើប្រធានបទ “បទចម្រៀងសាមគ្គីភាព” កំពុងប្រព្រឹត្តទៅនៅកន្លែងបេតិកភណ្ឌពន្ធនាគារ Hoa Lo (នៃរដ្ឋធានីហាណូយ)។ ការតាំងបង្ហាញនេះកំពុងនាំយករឿងរ៉ាវដែលទាក់ទាញអារម្មណ៍របស់សាធារណៈអំពីក្រុមគ្រួសារនិងវង្សត្រកូល ដែលមានមនុស្សជាច្រើនជ្រើសរើសផ្លូវដើរតាមបក្សនិងដើរតាមបដិវត្ត។ រូបថតដែលបានបង្ហាញជាសក្ខីភាពបញ្ជាកពីសាមគ្គីភាពរបស់ប្រជាជនវៀតណាម រួមទាំងបញ្ជាក់ថា “សាមគ្គីភាពគឺជាកម្លាំងពលំគឺជាគន្លឹះនៃភាពជោគជ័យ”។

បទចម្រៀងសាមគ្គីភាពលាន់រន្ទឺជារៀងរហូត - ảnh 1រូបថតកត់ត្រាឡើងវិញពេលដែលលោកប្រធានហូជីមិញឈរនៅលើជើងកំណល់បញ្ជាដើម្បីចាប់ចង្វាក់ភ្លេង “បទចម្រៀងសាមគ្គីភាព” (រូបថត៖ baovanhoa.vn)

រូបថតកត់ត្រាឡើងវិញពេលដែលលោកប្រធានហូជីមិញឈរនៅលើជើងកំណល់បញ្ជាដើម្បីចាប់ចង្វាក់ភ្លេង “បទចម្រៀងសាមគ្គីភាព”   ត្រូវបានថតដោយអ្នកថតរូប  Lam Hong Long ក្នុងកម្មវិធីដើម្បីអបអរសាទមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ៣ (នាឆ្នាំ ១៩៦០) ដែលបើកកន្លែងតាំងពិព័រណ៍ដោយមានឯកសារមានតម្លៃរាប់រយ។ យោងតាមការចងចាំរបស់លោក Doan The Hung ដែលមានវត្តមាននៅក្នុងរាត្រីតន្ត្រីនោះ ក្រោមការចាប់ចង្វាក់ភ្លេងរបស់លោកប្រធានហូជីមិញ បទចម្រៀងសាមគ្គីភាពបានលាន់លឺរន្ទឺ។

“វង់ភ្លេងដ៏ធំមួយដែលសម្តែងកម្មវិធីសិល្បៈកណ្តាលវាល។ វង់ភ្លេងរួមគ្នាច្រៀងបទចម្រៀងអបអរសាទរបក្សកុម្មុយនិស្តវៀតណាម ហើយលោកប្រធានហូជីមិញមានប្រសាសន៍ថា “ឥឡូវអ៊ុំចាប់ចង្វាក់ភ្លេងបទចម្រៀងសាមគ្គីភាពណា ក្មួយៗអាចច្រៀងបានទេ”? មនុស្សគ្រប់គ្នាស្រែកថាបាន។ បន្ទាប់មក លោកប្រធានហូជីមិញចាប់ចង្វាក់ភ្លេងឲ្យមនុស្សគ្រប់គ្នាច្រៀង"។

ការតាំងបង្ហាញបានបង្ហាញតាមរយៈមាតិកាចំនួន ២៖ ការចាប់អារម្មណ៍នៅទីជនបទនិងក្រោមទង់បក្សដ៏រុងរឿង។ ការចាប់អារម្មណ៍នៅទីជនបទគឺជារឿងរ៉ាវអំពីកុលបុត្រកុលធីតាក្នុងគ្រួសារ ក្នុងត្រកូលតែមួយនៅតាមតំបន់មួយចំនួនដែលបានចូលរួមចំណែកជាច្រើនក្នុងការតស៊ូរំដោះប្រទេសជាតិ។ ពីតំបន់ជនបទក្រីក្រ យុទ្ធជនជាច្រើនបានសម្រេចចិត្តដើរតាមមាគ៌ាបដិវត្ត ស្ម័គ្រចិត្តលះបង់សុភមង្គលផ្ទាល់ខ្លួន តស៊ូឥតឈប់ឈរដើម្បីរួមចំណែកដណ្តើមឯករាជ្យនិងសេរីភាពជូនប្រទេសជាតិ។ លោក Tran Kham អនុប្រធានគណៈកម្មាធិការតំណាងនៃកងទ័ពបដិវត្តដែលត្រូវសត្រូវចាប់ខ្លួននិងដាក់គុកនៅទីក្រុងហាណូយបានឲ្យដឹងថា៖ "ពិតជារំជួលចិត្តណាស់ ពេលបានឃើញរូបភាពដូនតានិងព្រឹទ្ធាចារ្យបដិវត្ត ដែលត្រូវសត្រូវធ្វើទារុណកម្មនិងចាប់ដាក់គុកនៅ Hoa Lo។ ខ្ញុំនៅចងចាំពីរូបភាពនៃការធ្វើទារុណកម្មនិងបានឃើញថា ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះត្រូវតែដឹងគុណពីការលះបង់ពីច្រើនជំនាន់ ក្នុងនោះមានទាំងអតីតអ្នកទោសនយោបាយ ដើម្បីកសាងនិងការពារមាតុប្រទេស”។

ពេលទស្សនាការតាំងបង្ហាញនេះ អ្នកទស្សនាក៏អាចឃើញរូបភាពនៃឃុំ Dong My ស្រុក Thanh Tri នៃទីក្រុងហាណូយ ដែលជាកន្លែងបង្កើតសាខាបក្ស Dong Phu ដែលជាសាខាបក្សកុម្មុយនិស្តដំបូងនៅជាយក្រុងជនបទហាណូយ។ ការបង្កើតសាខាបក្ស Dong Phu នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ១៩៣០ បានបំផុសភ្លើងបដិវត្តនៅទីនេះ។ ហើយមានតំបន់ជនបទជាច្រើនទៀត ដូចជា ឃុំ Nghia Tru  ស្រុក Van Giang ខេត្ត Hung Yen ឬ ឃុំ Nam Van ទីក្រុង Nam Dinh ខេត្ត Nam Dinh ដែលជាស្រុកកំណើតរបស់អ្នកយុទ្ធសាស្រ្តដែលមានទេពកោសល្យ។ ហើយមានទាំងឃុំ Vo Liet (ស្រុក Thanh Chuong ខេត្ត Nghe An) - ជាតំបន់ដីដែលល្បីល្បាញជាមួយកម្រាស់ប្រវត្តិសាស្ត្រយូរអង្វែង ជាពិសេសនៅក្នុងចលនា Xo Viet Nghe Tinh (១៩៣០-១៩៣១)។ ទាំងអស់បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់ទស្សនិកជន ជាពិសេសគឺយុវវ័យតែម្តង។  Minh Hong និស្សិតមួយរូបនៅហាណូយបានសម្តែងនូវចំណចាប់អារម្មណ៍ថា៖ “តាមរយៈប្រធានបទនេះ ខ្ញុំឃើញថា ខ្ញុំបានរៀនសូត្រច្រើនថែមទៀតអំពីប្រវត្ដិសាស្ដ្ររបស់ប្រទេសជាតិ ហើយខ្ញុំកាន់តែមានអំណរគុណច្រើនចំពោះគុណបំណាច់ដ៏អស្ចារ្យរបស់យុទ្ធជនដែលបានពលីកម្មយ៉ាងធំធេងដើម្បីដណ្តើមបានឯករាជ្យមកវិញ”។

អាចនិយាយបានថា ការតាំងពិព័រណ៍នេះ បានជួយឱ្យសាធារណៈជនមានមោទនភាពនិងយល់ដឹងកាន់តែច្បាស់ពីពលីកម្មនិងការលះបង់របស់ជំនាន់មុនៗសម្រាប់ភាពគងវង្សនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាពិសេសនៅក្នុងលំហរនៃការពិព័រណ៍ អ្នកទស្សនាអាចចូលមើលឯកសារនិងវត្ថុបុរាណជាច្រើន ដែលរំលឹកពីអនុស្សាវរីយ៍តាមរយៈបណ្តាមហាសន្និបាតបក្ស។ សាស្ត្រចារ្យរង បណ្ឌិត Pham Mai Hung អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមបានឲ្យដឹងថាការតាំងពិព័រណ៍នេះបានបញ្ជាក់ជាថ្មីម្តងទៀតថាៈ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម យើងតែងតែពង្រីកបានកម្លាំងសាមគ្គីភាព ហើយនោះគឺជាគន្លឹះនៃជោគជ័យ។

បទចម្រៀងសាមគ្គីភាពលាន់រន្ទឺជារៀងរហូត - ảnh 2ការតាំងពិព័រណ៍ទាក់ទាញអ្នកទស្សនាជាច្រើន (រូបថត៖ baovanhoa.vn)

“អស់រយៈពេល ៩១ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស មហាសន្និបាតបក្សណាក៏បានឃើញនូវស្មារតីដ៏មហិមារ។ នោះគឺការជំរុញ ការប្រមូលផ្តុំកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដើម្បីអនុវត្តភារកិច្ចដែលបក្សបានដាក់ចេញ។  ការតាំងពិព័រណ៍លើកនេះ ជាថ្មីម្តងទៀតបានរំលឹក ក៏ដូចជា បំផុសគំនិតឲ្យអ្នកទស្សនាឱ្យមានអារម្មណ៍ថា ហេតុផលដែលយើងមានបុព្វហេតុដូចសព្វថ្ងៃនេះគឺដោយសារតែសាមគ្គីភាព”។

“សាមគ្គីភាព សាមគ្គីភាព មហាសាមគ្គីភាព/ជោគជ័យ ជោគជ័យ មហាជោគជ័យ"។ ពាក្យពេជ្យដ៏សាមញ្ញរបស់លោកប្រធានហូជីមិញបានក្លាយជាបាវចនាធ្វើសកម្មភាពរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ក្នុងបុព្វហេតុរំដោះប្រទេសជាតិ។ ប្រទេសជាតិសុខសាន្តត្រាណ ស្មារតីសាមគ្គីភាពនោះត្រូវបានលើកកម្ពស់ឡើងដល់កំពស់ថ្មី ដើម្បីប្រជាជនវៀតណាមអាចជំនះរាល់ការលំបាក និងបោះជំហានទៅមុខលើមាគ៌ានៃការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្ស។ “បទចម្រៀងសាមគ្គីភាព” នៅតែលាន់លឺរន្ទឺដូចលោកប្រធានហូជីមិញបានចាប់ចង្វាក់ភ្លេងអញ្ជឹង ដែលបង្កើតឡើងឆន្ទៈនិងការប្តេជ្ញាចិត្តក្នុងការកសាងទឹកដីវៀតណាម “កាន់តែសម្បូររុងរឿងជាងមុននិងស្រស់ស្អាតជាងមុន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ