ប្រជាជនរដ្ឋធានីហាណូយ ស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩
(VOVWORLD) - ថ្ងៃឈប់សម្រាកឆ្នាំថ្មី - ឆ្នាំ សកល ២០១៩នេះ កម្មករ សិស្សានុសិស្សនិងនិស្សិតភាគច្រើននៅ ទូទាំងប្រទេសត្រូវបាន ឈប់សម្រាក៤ថ្ងៃ។ បុណ្យចូលឆ្នាំសកល ដែលត្រូវបានគេស្គាល់ផងដែរថា ជាឆ្នាំថ្មីរបស់លោកខាងលិច ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺត្រូវបានទទួលស្វាគមន៍យ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់រូប។
វិថីគំនូ Phung Hung |
ទីក្រុងហាណូយម៉ោង ៧ ព្រឹកថ្ងៃសៅរ៍ គ្មានការកកស្ទះចរាចរណ៍ គ្មានសម្លេងអូអររំខាននៅឡើយទេ។ បំភ្លេចចោលនូវភាពតានតឹង ការព្រួយបារម្ភ ភាពមមាញឹកនៃការងារទាំងអស់ ព្រោះថា ថ្ងៃនេះប្រជាជននៃរដ្ឋធានីបានចាប់ផ្តើមថ្ងៃដំបូង នៃរយៈពេលសម្រាកបុណ្យចូលឆ្នាំសកល ២០១៩ ហើយសម្រាប់ថ្ងៃនេះ មនុស្សគ្រប់រូបបានចាប់ផ្តើមថ្ងៃថ្មីយឺតជាងថ្ងៃធម្មតាបន្តិច ថ្វីត្បិតតែដងវិថីនានាគ៏បាន “សម្រាក” ផងដែរ។ ព្រឹកថ្ងៃសៅរ៍គឺពិតជាស្រស់ស្រាយណាស់!
គ្មានការប្រញាប់ប្រញាល់ទេ សកម្មភាពទាំងអស់របស់ប្រជាជនរដ្ឋធានីហាក់ដូចជាទើបតែសកម្ម បន្ទាប់ពីម៉ោង ៩ ព្រឹក។ ជុំវិញបឹង Guom វិថីដើរថ្មើរជើង វិថីគំនូរ Phung Hung វិថីសៀវភៅ ១៩/១២ ជាដើម គឺចាប់ផ្តើមមានគេមានឯងបណ្តើរៗ ហើយ។ គេនាំគ្នាដើរស្រូបយកខ្យល់អាកាស ទស្សនាទិដ្ឋភាព ថតរូបនិងសប្បាយរីករាយទស្សនានូវកម្មវិធីវប្បធម៌សិល្បៈកំសាន្តផងដែរ។
ថ្ងៃនេះ លោក Tran Thanh Hai នៅខ័ណ្ឌ Hai Ba Trung បាននាំភរិយានិងកូនស្រីពីរនាក់ ដើរលេងតាមដងវិថីជុំវិញបឹង Guom ថតរូបអនុ ស្សាវរីយ៍នាឱកាសចូលឆ្នាំថ្មី។ ដោយបំពេញការងារផ្នែលឧស្សាហកម្មសំណង់ហើយតម្រូវឲ្យធ្វើនៅទីតាំងឆ្ងាយៗ ទៀតនោះ ហេតុដូច្នេះ ថ្ងៃបុណ្យចូលឆ្នាំថ្មីគឺជាឱកាសមួយសម្រាប់លោក Hai ជួបជុំគ្រួសារនិងនាំភរិយា កូនៗពីរនាក់ទៅដើរលេង ពោលគឺ លោកចំណាយពេលវេលាពេញសម្រាប់គ្រួសារតែម្តង។ លោក Tran Thanh Hai បានចែករំលែកថា៖ “ក្នុងប៉ុន្មានថ្ងៃនេះ ផ្លូវថ្នល់មានភាពអ៊ូអរជាងសព្វដង ហើយផ្លូវបានតែងលំអរដោយពន្លឺភ្លើងចម្រុះពណ៌ និងផ្កាស្រស់ស្អាតជាច្រើនទៀត ដែលបានទាក់ទាញអារម្មណ៍សប្បាយរីករាយរបស់មនុស្សគ្រប់គ្នាកំពុងស្វាគមន៍ឆ្នាំថ្មី។ គ្រួសាររបស់ខ្ញុំក៏បានមកបឹង Hoan Kiem ដើម្បីចែករំលែកនូវសេចក្តីសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះផងដែរ”។
វិថីគំនូ Phung Hung ពេលណាក៏មានអ្នកថតរូបអនុស្សាវរីយ៍ |
បរិយាកាសសប្បាយរីករាយបានគ្របដណ្តប់គ្រប់ទីកន្លែង។ តាមចិញ្ចើមផ្លូវគឺហាក់ដូចជាបានបំពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតជាងសព្វដង ជាមួយនឹងទង់ ផ្កា ពន្លឺភ្លើងចិញ្ចែងចិញ្ចាចស្អាតនិងឈុតឆាក “សួរស្តីឆ្នាំថ្មី” ដ៏រស់រវើក។ សូម្បីតែនៅលើវិថីដើរថ្មើរជើង នៅលើទីលានឬនៅមុខមជ្ឈ មណ្ឌលពាណិជ្ជកម្ម ទោះជានៅទីណាក៏ងាយស្រួលក្នុងការឃើញមនុស្សគ្រប់រូបសប្បាយរីករាយជាមួយក្រុមគ្រួសារ ដោយស្នាមញញឹមនៅ លើបបូរមាត់រួមគ្នាទន្ទឹងរង់ចាំឆ្នាំថ្មីកំពុងខិតជិតមកដល់ដែរ។
នៅឯលំហរសិល្បៈ Phung Hung វិញ មានទាំងលោកយាយ អ្នកមីង ទៅដល់យុវវ័យ ក្មេងស្រីគ្រប់រូប សុទ្ធតែស្លៀកសម្លៀកបំពាក់ប្រពៃណី បញ្ចេញស្តាយដើម្បីថតនូវរូបភាពស្រស់ស្អាត។ ក្នុងនោះមានលោកស្រី Pham Thi Lan និងលោកស្រី Pham Thi Huong ដែលទើបតែត្រលប់មកពីរុស្ស៊ី បន្ទាប់ពីអស់រយៈពេល ៨ ឆ្នាំ ដែលលោកស្រីទាំងពីរនាក់ត្រូវឃ្លាតឆ្ងាយ មក។ នេះជាលើកដំបូងដែល លោកស្រី Lan និងលោកស្រី Huong បានទៅទស្សនានៅដងវិថី Phung Hung។ លោកស្រីទាំពីរនាក់បានសំណេះសំណាលថា៖ “កន្លែងនេះមិនត្រឹមតែធ្វើឱ្យក្រុមមនុស្សវ័យចំណាស់ដូចយើងខ្ញុំបាននឹករលឹកពីអតីតកាលចាស់ៗប៉ុណ្ណោះទេ ថែមទាំងជួយឱ្យជំនាន់វ័យក្មេងយល់ច្បាស់ពីជីវិតរស់នៅកាលគ្រាមុននេះផងដែរ”។
"ទីកន្លែងនេះស្រស់ស្អាតណាស់ អ្នកគ្រប់គ្នាគួរតែមកទីនេះ ដើម្បីទស្សនាកម្សាន្តជាមួយទេសភាពដ៏គួរឲ្យទាក់ទាញ”។
គ្រួសារមួយចំនួនមិនជ្រើសរើសការដើរលេងកម្សាន្តទេនោះ ដោយទទួលបុណ្យចូលឆ្នាំសកលនៅឯទីក្រុងហាណូយតែម្តង ហើយគ្រួសារជាច្រើនមានគម្រោងទៅលេងស្រុកវិញ។ គ្រួសាររបស់លោក Pham Viet Giang នៅខ័ណ្ឌ Hai Ba Trung ក៏ដូចជាជនជាច្រើននាក់ទៀតដែល លោកបាននាំគ្រួសារទៅលេងស្រុក Nam Dinh ដែលជាស្រុកកំណើតរបស់ខ្លួន។ លោកបានចែករំលែកថា ឪពុកម្តាយរបស់លោកចាស់ហើយ មិនអាចទៅលេងកូនចៅនៅឯទីក្រុងបានទេ ដូច្នេះ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៩ នេះ ក្រុមគ្រួសាររបស់លោកបានសម្រេចចិត្តនាំគ្នាទៅលេងស្រុកកំណើត ដើម្បីរៀបចំពិធីជប់លៀងតូចមួយជួបជុំគ្រួសារអំណរឆ្នាំថ្មី។ លោកឲ្យដឹង ថា៖ “កូនខ្ញុំពីរនាក់ មិនដែលបានទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលណាមួយនៅស្រុកទេ។ នាឱកាសបានសម្រាកនេះ ខ្ញុំនាំគ្រួសារទៅលេងស្រុកកំណើតដើម្បីផ្លាស់ប្តូរបរិយាកាស។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែនាំគ្រួ សារ ទៅទេសចរណ៍នៅពេលមានពិធីបុណ្យ ប៉ុន្តែឆ្នាំនេះ ខ្ញុំបាននាំគ្រួ សារទៅលេងស្រុកកំណើតដើម្បីឱ្យពួកគេអាចទទួលបាននូវមនោ សញ្ចេតនា នូវអារម្មណ៍នៅក្នុងក្រុមគ្រួសារដែលជាកន្លែងដែលខ្ញុំកើតមកនិងធំដឹង ក្តីមើលយ៉ាងដូចម្ត៉េច”។
លោកអ្នកនាងជាទីមេត្រី! ឆ្នាំ ២០១៨ ត្រូវបានបញ្ចប់ហើយ។ ទោះបីជាមានការ បារម្ភការមមាញឹកនៃជីវភាពជាច្រើនក៏ដោយ ប៉ុន្តែចូលឆ្នាំថ្មី ឆ្នាំសកល គឺជាឱកាសដើម្បីយើងទាំងអស់គ្នាសម្រាក ជូនពរឆ្នាំថ្មីជាមួយនឹងក្តីរីករាយថ្មីនិងក្តីសង្ឃឹមថ្មី។ សូមជូនពរមិត្តទាំងអស់គ្នានូវរដូវ ឈប់ សម្រាកដ៏សប្បាយរីករាយនិងមានអត្ថន័យ ក៏ដូចជាទទួលឆ្នាំថ្មីយ៉ាងសប្បាយជាមួយក្រុមគ្រួសារ ញាត្តិមិត្តជិតឆ្ងាយគ្រប់រូបផងដែរ៕