ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្ត Dong Thap

(VOVWORLD) - ឆ្នាំនេះ ខេត្ត Dong Thap បានកំណត់ថាជាឆ្នាំសំខាន់ក្នុងការអនុវត្តគម្រោងផ្លាស់ប្តូរឌីជីថលក្នុងតំបន់ ដោយមានគោលដៅខ្ពស់បំផុត គឺបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ននេះ គំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្តដុង ថាប (Dong Thap) កំពុងពង្រីកប្រសិទ្ធភាពនៅពេលដែលប្រជាជនមើលឃើញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងការចូលរួមអនុវត្តនីតិវិធីរដ្ឋបាលក្នុងលំហឌីជីថល។ ការផ្លាស់ប្តូរឌីជីថលត្រូវបានខេត្តកំណត់ថា ជាដំណោះស្រាយដ៏សំខាន់មួយក្នុងការលើកកម្ពស់កំណើន ផ្លាស់ប្តូរយ៉ាងទូលំទូលាយនូវវិធីសាស្រ្តគ្រប់គ្រង ការផលិត និងគំរូអាជីវកម្មរបស់សហគ្រាស និងជីវភាពសង្គមរបស់ប្រជាជន។ នេះក៏ជាផ្លូវខ្លីបំផុតសម្រាប់ Dong Thap ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងទំនើប។

ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្ត Dong Thap - ảnh 1ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ នៅ Dong Thap (រូបថត៖ VOV)

អស់រយៈពេលជាងមួយខែនេះ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ៧ នៃឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បានរៀបចំការណែនាំឲ្យប្រជាជនចេះដំឡើងកម្មវិធីដូចជា៖ ការគ្រប់គ្រងសុខភាព ការចុះឈ្មោះពិនិត្យសុខភាពតាមផ្ទះ កំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ដំឡើង VneID និងបញ្ជូនកំណត់ត្រាសេវាសាធារណៈតាមអ៊ីនធឺណិត…។ ជំនួសឱ្យការណែនាំប្រជាជនឲ្យដំឡើងកម្មវិធីនៃផ្នែកដាច់ដោយឡែក ក្រុមបានណែនាំប្រជាជនដំឡើងកម្មវិធីជាច្រើន ក្នុងពេលតែមួយ។ សមាជិកម្នាក់ៗ ក្នុងក្រុមត្រូវបានណែនាំឲ្យប្រជាជនយល់ស្រប និងរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរឌីជីថល។ លោក Tran Chi Linh លេខាប្រធានភូមិ២ ឃុំ My Dong បានឲ្យដឹងថា៖ “ក្រុមទី ១ ចាប់ផ្តើមប្រតិបត្តិការពីម៉ោង ៧ ដល់ ម៉ោង ៨ ដើម្បីជៀសវាងការកកស្ទះ។ ចំពោះអ្នកជួបការលំបាក អ្នកទៅសាលា មនុស្សចាស់គ្មានទីពឹង យើងត្រូវទៅដល់ផ្ទះនីមួយៗ ដើម្បីជួយដំឡើង”។

ដើម្បីបង្កើតភាពងាយស្រួលបំផុតសម្រាប់ប្រជាជន ក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ក៏ណែនាំមនុស្សឱ្យបង្កើតគណនី និងប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត ដូច្នេះនៅពេលដែលប្រជាជនមកទំនាក់ទំនងរដ្ឋបាលយ៉ាងឆាប់រហ័ស។ លោក Nguyen Phuoc Hung ភូមិ ៤ ឃុំ My Dong ស្រុក Thap Muoi បានចែករំលែកថា៖ “ខ្ញុំ ដំឡើងកម្មវិធីវេជ្ជសាស្រ្ត និងកម្មវិធីសម្រាប់ប៉ូលីសដើម្បីគ្រប់គ្រងសេវារដ្ឋបាលសាធារណៈកម្រិត ៣ និងកម្រិត ៤។ នៅពេលខ្ញុំមកទីនេះ ខ្ញុំបានរកឃើញថា ការបំពេញបែបបទមានភាពរហ័សរហួន ងាយស្រួលសម្រាប់បងប្អូនមាមីង និងកាត់បន្ថយថ្លៃធ្វើដំណើរ។ បែបបទនេះបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករយើងខ្ញុំ ព្រោះយើងមិនសូវមានពេលទេ”។

នៅពេលដើរជាមួយក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទៅដល់ផ្ទះនីមួយៗ របស់មនុស្សចាស់ជរាគ្មានទីពឹងនិងពិបាកដើរដើម្បីណែនាំ ទើបបានមើលឃើញពីភាពរីករាយរបស់ប្រជាជន និងក្តីសប្បាយក្នុងការខិតខំប្រឹងប្រែងរបស់សមាជិកក្នុងក្រុម។ ករណីដែលត្រូវបានក្រុមបច្ចេកវិទ្យាឌីជីថលមកផ្ទះដើម្បីណែនាំផ្ទាល់ ភាគច្រើនគឺជនចាស់ជរា ដូច្នេះការណែនាំយឺតណាស់ សមាជិកត្រូវតែអត់ធ្មត់។ លោក Tran Van Nghia ភូមិ២ ឃុំ My Dong ទើបតែត្រូវបានក្រុមបច្ចេកវិទ្យាឌីជីថលណែនាំ បានឲ្យដឹងថា៖ “ស្មារតីវិជ្ជមាន ទឹកចិត្តដើម្បីប្រជាជន បម្រើប្រជាជនបានយ៉ាងល្អ។ ក្រុមការងារទាំងនោះមានចិត្តណាស់ ពេលមកសំណេះសំណាល គឺប្រជាជនយើងងាយយល់និងប្រតិបត្តិការយ៉ាងសប្បាយ។ មកទល់នឹងពេលនេះ ធ្វើដោយ ឡែកគឺពិបាកណាស់  ដូច្នេះហើយបានប្រមូលផ្តុំគ្នានៅកន្លែងធ្វើការតែម្តង ហើយចំណេញពេលវេលាសម្រាប់ប្រជាជន”។

ប្រសិទ្ធភាពពីគំរូក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅខេត្ត Dong Thap - ảnh 2ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៃឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap ព្យាយាមណែនាំប្រជាជន (រូបថត៖ VOV)

ខេត្ត Dong Thap កំណត់ថា បើចង់ "ផ្លាស់ប្តូរឌីជីថល" ប្រកបដោយជោគជ័យ ដំបូងត្រូវតែអនុវត្តជាជំហានៗ ដើម្បីក្លាយជា "ពលរដ្ឋឌីជីថល" ។ ពោលគឺ ប្រជាជនត្រូវតែដឹងនិងចេះស្ទាត់ "ជំនាញឌីជីថល" ជាពិសេសជំនាញជាមូលដ្ឋានដូចជា: ការចូលប្រើប្រភពនៃ "ព័ត៌មានឌីជីថល"; ម្ចាស់ការ និងនឹងនរចិត្តក្នុងលំហឌីជីថល "។ ដូច្នេះហើយ ខេត្តកំពុងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ឆ្ពោះទៅរកសិទ្ធិ និងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពតាមអ៊ីនធឺណិត "សេវាសាធារណៈ" ក៏ដូចជាឧបករណ៍ប្រើប្រាស់ ផ្សេងទៀតតាមរយៈអ៊ីនធឺណិត។ គំរូនៃក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ដូចជានៅឃុំ My Dong ស្រុក Thap Muoi ត្រូវបានដាក់ពង្រាយ រីកសាយភាយ ដកចេញបទពិសោធន៍ដ៏មានតម្លៃ និងបានរកឃើញដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតក្នុងដំណើរការបង្កើត “ពលរដ្ឋឌីជីថល”។

លោកស្រី Tran Thi Ngoc Cam លេខា ប្រធានគណៈកម្មាធិការប្រជាជនស្រុក Thap Muoi ខេត្ត Dong Thap បានចែករំលែកថា៖ “យើងណែនាំប្រជាជនធ្វើ មិនមែនធ្វើជំនួសប្រជាជនទេ ណែនាំពួកគេឱ្យស៊ាំនឹងទម្រង់អនឡាញ   ហើយនិងមិនទទួលយកសំណុំឯកសារផ្ទាល់ទៀត។ អាស្រ័យហេតុនេះ បង្កើតទម្លាប់សម្រាប់ប្រជាជន ដោយធានាថា ប្រជាជនទាំងអស់យល់អំពីការផ្លាស់ប្តូរឌីជីថល និងអនុវត្តដំណើរការនេះ។ ដំណើរការណែនាំត្រូវតែមានការបែងចែកការងារឲ្យច្បាស់លាស់ក្នុងផ្នែកនីមួយៗ ជៀសវាងករណីដែលមានប្រជាជនច្រើនពេកពាក់ព័ន្ធនឹងការងារដូចគ្នា” ផ្តើមពីលេខសូន្យ បន្ទាប់ពីការអនុវត្តរយៈពេល ១ ខែមកទល់នឹងពេលនេះ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បានណែនាំប្រជាជន ៣៥% ឱ្យដំឡើងកម្មវិធីពិនិត្យសុខភាព គ្រប់គ្រងសុខភាពគ្រួសារ។   ជាង ១០% ដំឡើងកម្មវិធីដើម្បីចុះឈ្មោះសម្រាប់ការពិនិត្យសុខភាព; ៧០% នៃប្រជាជនបានមានសៀវភៅវេជ្ជសាស្រ្តអេឡិចត្រូនិច; ជិត ២០% បានដំឡើង VneID ហើយប្រជាជនជាង ១.០០០ នាក់ត្រូវបានណែនាំឱ្យប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត នៅកម្រិត ៣ និងកម្រិត ៤។

នៅឆ្នាំនេះ ខេត្តដុងថាបបានកំណត់គោលដៅមួយចំនួនដូចជា ១០០% នៃនីតិវិធីរដ្ឋបាលដែលមានសិទ្ធិក្រោមច្បាប់ ដែលត្រូវផ្តល់ជាទម្រង់សេវាសាធារណៈតាមអ៊ីនធឺណិត។ មធ្យោបាយធ្វើអ្វីៗប្រកបដោយប្រសិទ្ធភាពពីគំរូនៃក្រុមបច្ចេកវិទ្យា ឌីជីថលសហគមន៍ដូចជានៅឃុំ My Dong ស្រុក Thap Muoi ខេត្ត Dong Thap បាននិងកំពុងរួមចំណែកបន្តិចម្តងៗ ដល់ការសម្រេចគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ