ផ្ទះឆ្លាតវៃ Make in Viet Nam - និន្នាការអភិវឌ្ឍន៍ថ្មី​

(VOVWORLD) - នៅប្រទេសវៀតណាម ទីផ្សារផ្ទះឆ្លាតវៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយត្រូវ បានអតិថិជននិយមចូលចិត្ត។ ដូច្នេះហើយ សហព្រះសក្នុងប្រទេសបានវិនិយោគ និងអភិវឌ្ឍដោយឥតឈប់ឈរ នូវគម្រោងនិងកម្មវិធីឆ្លាតវៃ ដើម្បីបំពេញតាម តម្រូវការរបស់អតិថិជន។ ជាពិសេស អាជីវកម្មបានស្រាវជ្រាវ និងបង្កើតផលិតផល ផ្ទះឆ្លាតវៃ “Make in Viet Nam ប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ សម្បូរបែប និងបំពេញតាមតម្រូវការទីផ្សារ។
នៅម៉ោង ៦ ល្ងាច បន្ទាប់ពីត្រឡប់មកពីធ្វើការវិញ លោក Nguyen Quang Trung នៅខ័ណ្ឌ My Dinh ទីក្រុងហាណូយ អាចសម្រាកនៅលើកៅអីបានភ្លាមៗ កំដរ ដោយសំឡេងតន្ត្រីស្រទន់បន្លឺឡើងពេញបន្ទប់ទទួលភ្ញៀវនៅជាន់ទីមួយ។ ដោយសារតែមានការគ្រប់គ្រងដោយស្វ័យប្រវត្តិនៃការបើកទ្វារផ្ទះនៅលើទូរស័ព្ទដ របស់គាត់ លោក Trung ក៏បើកតន្ត្រីដោយប្រើកម្មវិធីគ្រប់គ្រង WeSmart នៅលើ ទូរស័ព្ទដៃរបស់គាត់។ មុនពេលសាងសង់ផ្ទះ លោក Trung ក៏បានសិក្សា និង ស្រាវជ្រាវអំពីបច្ចេកវិទ្យាផ្ទះឆ្លាតវៃនៅបរទេសផងដែរ ប៉ុន្តែបានរកឃើញថា មិន ស័ក្តិសមសម្រាប់មនុស្សចាស់ និងកុមារតូចទេ ព្រោះឧបករណ៍បញ្ហាសុទ្ធតែបើ ប្រាស់ភាសាអង់គ្លេសទាំងស្រុង។ ដូច្នេះហើយ លោកបានជ្រើសរើស WeSmart ជាមួយនឹងបច្ចេកវិទ្យាវៀតណាម ដែលបានរចនា ការណែនាំសុទ្ធតែជាភាសាវៀតណាម៖ "ខ្ញុំបានស្គាល់ដល់ WeSmart ដោយនិស្ស័យមួយដែរ។ ខ្ញុំមានមិត្តភក្តិម្នាក់ គាត់ក៏ បាននិយាយអំពីដំណោះស្រាយផ្ទះឆ្លាតវៃ ដូច្នេះខ្ញុំក៏បានរៀនបន្ថែមទៀត។ ហេតុ ផលចម្បងដែលខ្ញុំជ្រើសរើស WeSmart គឺថា WeSmart មានបច្ចេកវិទ្យាខុសពីកម្ម វិធីផ្សេងទៀត។ ឧទាហរណ៍ កម្មវិធីដទៃគេប្រើ Wifi ដើម្បីគ្រប់គ្រង់ឧបករណ៍ទាំងអស់នៅក្នុងផ្ទះ ប៉ុន្តែ WeSmart មិនប្រើ wifi ទេប៉ុន្តែប្រើរលកផ្សេងទៀត។ រលកក្នុង ផ្ទះរបស់ WeSmart គឺមានសុវត្ថិភាព ដូច្នេះនេះគឺជាកត្តាមួយដែលត្រូវជ្រើសរើសប្រើ ប្រាស់ ហើយជារួមមកទល់ពេលនេះ ខ្ញុំពេញចិត្តខ្លាំងណាស់”។
ផ្ទះឆ្លាតវៃ Make in Viet Nam - និន្នាការអភិវឌ្ឍន៍ថ្មី​ - ảnh 1

ផ្ទះឆ្លាតវៃមានវត្តមាននៅវៀតណាមកាលពីជាង ១០ឆ្នាំមុន ជាមួយនឹងបច្ចេកវិទ្យាតភ្ជាប់ដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះគ្រប់គ្រងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដោយ ប្រើទូរសព្ទដៃដែលភ្ជាប់អ៊ីនធឺណិត។ នៅពេលនោះ ម្ចាស់ផ្ទះដែលមិនទាន់មកផ្ទះកំ អាចគ្រប់គ្រងការបើក និងបិទប្រព័ន្ធអគ្គិសនីដូចជា ភ្លើង កង្ខារ មាស៊ីនត្រជាក់ ម៉ាស៊ីនកម្តៅទឹកជាដើម។ បច្ចេកវិទ្យាផ្ទះឆ្លាតវៃកំកំពុងអភិវឌ្ឍយ៉ាងលឿននៅ ប្រទេសវៀតណាមផងដែរ។ ផលិតផលបច្ចេកវិទ្យាផ្ទះឆ្លាតមួយចំនួនមានការពេញ និយមដូចជា ប្រព័ន្ធបញ្ជាដោយសំឡេង ឧបករណ៍បញ្ហាពីចម្ងាយតាមទូរស័ព្ទទំនើប ប្រព័ន្ធគ្រប់គ្រងថាមពល ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសន្សំថាមពល។ ដោយសារលក្ខ ណៈពិសេសទំនើបទាំងនេះ ផលិតផលផ្ទះឆ្លាតវៃកំពុងពេញនិយម និងប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងគ្រួសារវៀតណាមជាច្រើន។

គម្រោងផ្ទះឆ្លាតវៃធំៗមួយចំនួនត្រូវបានអនុវត្តន៍នៅក្នុងប្រទេសវៀតណាម រួមមាន Vinhomes, Gamuda City, Vingroup, Richlane Residences chien gibts:ch គម្រោងដែលអតិថិជនចាប់អារម្មណ៍ ដោយសារឧបករណ៍ប្រើប្រាស់ទំនើប សុវត្ថិ ភាព និងសន្សំសំចៃថាមពល។ លោកបណ្ឌិត Tran Khac Thac នាយកគម្រោងផ្ទះ ឆ្លាតវៃ WeSmart ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេវាកម្ម WeSmart បានឲ្យដឹងថា៖ “នៅពេលដែល "អ៊ិនធឺណិតនៃវត្ថុ ឬ Internet of Things / loT" ត្រូវបានបង្កើតឡើង ដូចសព្វថ្ងៃនេះ កម្មវិធីរបស់វានៅក្នុងគ្រប់វិស័យនៃជីវភាពគឺចាំបាច់ណាស់។ ដូចដែលយើងដឹងស្រាប់ហើយថា នៅពេលដែលសង្គមរីកចម្រើន គ្រួសារនីមួយៗ និងយើងម្នាក់ៗហាក់ដូចជាមិនសូវមានពេលនោះទេ។ ដូច្នេះការកសាងបច្ចកវិទ្យាដើម្បីជួយយើងសន្សំពេលវេលាប្រតិបត្តិការ ក៏ដូចជាបទពិសោធន៍ក្នុងអំឡុងពេល សម្រាកនៅផ្ទះគឺជាទិសដៅដ៏ល្អណាស់ៗ។

ទីផ្សារផ្ទះឆ្លាតវៃកំពុងកើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានបណ្ត ប្រឈមមួយចំនួនដូចជា៖ ធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តម្លៃផលិតផលប្រណិតជាដើម។ ទាំងនេះគឺជាបញ្ហាប្រឈមដែលត្រូវជំនះ ដើម្បីទីផ្សារ ផ្ទះឆ្លាតវៃនៅប្រទេសវៀតណាមមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទោះជា យ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាជនសម្រាប់ផ្ទះ ឆ្លាតវៃ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម គម្រោងផ្ទះឆ្លាតវៃត្រូវបាន រួមបញ្ចូលនៅក្នុងតំបន់ទីក្រុង គម្រោងអចលនទ្រព្យខ្ពស់ៗកម្រិ...ងបង្កើតកម្លាំង រុញច្រានសម្រាប់ទីផ្សារផ្ទះឆ្លាតវៃនៅក្នុងប្រទេសវៀតណាម។ ក្រៅពីនេះ អាជីវកម្ម វៀតណាមក៏កំពុងអភិវឌ្ឍផលិតផល និងដំណោះស្រាយផ្ទះឆ្លាតវៃ ជួយបង្កើតភាព ចម្រុះផលិតផល និងការប្រកួតប្រជែងនៅលើទីផ្សារ។ បណ្ឌិត Tran Khac Thac បានឲ្យដឹងថែមទៀតថា៖ “បច្ចុប្បន្ននេះ ដំណោះស្រាយរបស់យើងគឺឆ្ពោះទៅរកការប្រែក្លាយផ្ទះរបស់យើងទៅ ជាកន្លែងដែលយើងអាចសម្រាកលំហែកាយ និងទទួលយកបទពិសោធន៍នៃការរីក ចម្រើនផ្នែកបច្ចេកវិទ្យា។ យើងអាចបញ្ជាឧបករណ៍អគ្គិសនីណាមួយក្នុងផ្ទះរបស់ យើងដោយសំឡេងរបស់យើង ឬតាមទូរស័ព្ទស្មាតហ្វូន ដើម្បីដំណើរការផ្ទះរបស់ យើង។ យើងអាចដំណើរការ ក៏ដូចជាគ្រប់គ្រងប្រតិបត្តិការទាំងមូលនៃអគារពីគ្រប់ ទីកន្លែង។ ជាពិសេសឥឡូវនេះជាមួយនឹងបច្ចេកវិទ្យាដែលបានអភិវឌ្ឍ ក្រុមហ៊ុន របស់យើងបានដាក់ពង្រាយ និងអនុវត្តបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីកែលម្អ ដំណោះស្រាយសុវត្ថិភាពសម្រាប់ផ្ទះនីមួយៗ”។

ទន្ទឹមនឹងដំណើរការនៃការអភិវឌ្ឍ និងធ្វើឱ្យសេដ្ឋកិច្ចទីផ្សារពេញលេញ និងទំនើប ក្នុងទិសដៅនៃការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍន៍អីនធឺណិតជួយឱ្យអ្នកប្រើប្រាស់មានឧបករណ៍ជាច្រើនដើម្បីសិក្សា ប្រៀបធៀប និងវាយតម្លៃសមត្ថភាព ប្រភពដើមនៃឧបករណ៍ឆ្លាតវៃ។ កត្តាទាំងនេះជួយសម្រួលដល់ក្រុមហ៊ុនផ្ទះឆ្លាតវៃ ក្នុងការនាំយកផលិតផល "Make in Vietnam" ទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើន។ ថ្វីត្បិតតែជាអ្នកមកយឺតក៏ដោយ ក៏ក្រុមហ៊ុនវៀតណាមជាច្រើនបានទាញយកផល ប្រយោជន៍ពីអ្នកមកយឺតតាមរយៈការទទួលមរតក និងអភិវឌ្ឍសមិទ្ធិផលវិទ្យាសា ស្ត្រ និងបច្ចេកវិទ្យាពីមុន បង្កើតផលិតផលឆ្លាតវៃរបស់ប្រជាជនវៀតណាមដូចជា Nha Trang Smart Homes BKAV, Lurni, Javis... គ្រប់គ្រងប្រព័ន្ធគ្រប់គ្រង។ ម៉ាស៊ីនមេដែលមានទីតាំងនៅប្រទេសវៀតណាម និងជំនាញបច្ចេកវិទ្យាស្នូល ក្រុម ហ៊ុនផ្ទះឆ្លាតវៃរបស់វៀតណាមអាចនាំមកនូវបទពិសោធន៍ពេញលេញបន្ថែមទៀត ដល់អ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ