ផ្សព្វផ្សាយសេចក្តីស្រឡាញ់អាវផាយដល់ប្រជាជនរដ្ឋធានី

(VOVWORLD) - នៅចុងសប្តាហ៍អាទិត្យមុននេះ វិថីដើរថ្មើរជើង Hoan Kiem (ទីក្រុងហាណូយ) មានភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយជាមួយនឹងឆាកសម្តែងអាវផាយ (ao dai) រួមជាមួយនឹងវត្តមានរបស់ស្ត្រីរាប់ពាន់នាក់ក្នុងសំលៀកបំពាក់ ao dai យ៉ាងសុភាពរាបសារ។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃពិធីបុណ្យទេសចរណ៍ហាណូយអាវផាយឆ្នាំ ២០២៣  ដែលជាព្រឹត្តិការណ៍សំខាន់របស់រដ្ឋធានី ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកតម្កើងភាពស្រស់ស្អាតនៃប្រពៃណីជនជាតិវៀតណាម ជាមួយប្រជាជន និងភ្ញៀវទេសចរ។ ទន្ទឹមនឹងពិធីបុណ្យនេះ ទីក្រុងហាណូយក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីជួយផ្សព្វផ្សាយសេចក្ដីស្រឡាញ់ចំពោះសម្លៀកបំពាក់អាវផាយរបស់ប្រទេសជាតិ។
 
ព្រឹត្តិការណ៍លេចធ្លោនៃសកម្មភាពផ្សព្វផ្សាយ និងលើកតម្កើងទីក្រុងហាណូយគឺពិធីបុណ្យទេសចរណ៍ហាណូយអាវផាយឆ្នាំ ២០២៣ ដែលប្រព្រឹត្តិទៅនៅតំបន់វិថីដើរថ្មើររជើងជំវិញបឹង Hoan Kiem នាចុងខែតុលា។ ប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺពិធីបើកដោយប្រធានបទ “ស្វែងយល់ពីភាពស្រស់ស្អាតហាណូយ” បង្ហាញឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជនហាណូយ និងប្រជាជនវៀតណាមតាមសម័យកាល ដោយហេតុនេះ បង្ហាញពីក្តីស្រឡាញ់ចំពោះសម្លៀកបំពាក់អាវផាយប្រពៃណី។ នៅលើវិថីដើរថ្មើរជើងក៏មានទីធ្លាមួយឈ្មោះថា "ផ្លូវសហគមន៍អាវផាយ" ក្រោមប្រធានបទ "ដើរកំសាន្តលើបឹងដាវ" ជួយប្រជាជន និងអ្នកទេសចរពិនិត្យឡើងវិញនូវប្រវត្តិសាស្រ្តនៃរដ្ឋធានីដែលមានអរិយធម៌រាប់ពាន់ឆ្នាំ និងមានអារម្មណ៍កាន់តែស៊ីជម្រៅពីភាពស្រស់ស្អាតនិងតម្លៃរបស់អាផាយ។ ទន្ទឹមនឹងនោះគឺជាកន្លែងតាំងពិព័រណ៌ ផ្សព្វផ្សាយផលិតផលរបស់អ្នករចនាអាវផាយដ៏ល្បីល្បាញនៅទូទាំងភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ...។
ផ្សព្វផ្សាយសេចក្តីស្រឡាញ់អាវផាយដល់ប្រជាជនរដ្ឋធានី - ảnh 1ពិធីបុណ្យទេសចរណ៍ហាណូយអាវផាយឆ្នាំ ២០២៣  ។ រូបថត៖ VOV

អ្នកដឹកនាំ Dang Le Minh Tri ទីប្រឹក្សាសិល្បៈនៃមហោស្រពទេសចរណ៍អាវផាយហាណូយឆ្នាំ ២០២៣ សង្ឃឹមថា តាមរយៈការសម្តែង អាវផាយក្លាយជារូបភាពសិល្បៈដាច់ដោយឡែកក្នុងចំណោមលំហ និងរសជាតិនៃទីក្រុងហាណូយ៖ “អាវផាយនៃតំបន់នីមួយៗមានភាពស្រស់ស្អាត និងមោទនភាពរៀងៗខ្លួន ប៉ុន្តែជាទូទៅសុទ្ធតែជាអាវផាយរបស់វៀតណាមដែលធ្វើឱ្យយើងមានមោទនភាព។ ដូច្នេះ អាវផាយមកពីតំបន់ភូមិភាគទាំងបីលេចឡើងក្នុងលំហនៃបឹង Hoan Kiem ដើម្បីបញ្ជាក់សារថា៖ ហាណូយជាកន្លែងដែលមានបេតិកភណ្ឌ កន្លែងអោបក្រសោប ជាកន្លែងផ្ទុកនូវវត្ថុអស្ចារ្យបំផុត តាមនោះ លើកតម្កើងអាវផាយ មិនថាតំបន់ណា ពេលអាវផាយទៅដល់ហាណូយនោះទេ វាសុទ្ធតែបង្ហាញពីភាពស្រស់ស្អាត និងភ្លឺរលោងជាមួយនឹងទីក្រុងហាណូយ”។

ក៏នៅក្នុងពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ នឹងមានការដង្ហែរក្បួន “មន្តស្នេហ៍នៃអាវផាយហាណូយ” នៅទីធ្លានៃតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ដោយមានការចូលរួមពីសមាជិកសមាគមនារីរដ្ឋធានីជិត ១០០០នាក់។ ជាពិសេស នៅលើឆាកសំខាន់នៃកម្មវិធីសម្តែងអាវផាយ ឆ្នាំនេះ ក៏នឹងមានការសម្តែងរបស់សិស្សានុសិស្ស មន្ត្រីរាជការ និងកុមារចំនួន ៦០០នាក់ផងដែរ។ តាមលោកស្រី Pham Thi Thanh Huong អនុប្រធានសម្ព័ន្ធសមាគមនារីទីក្រុងហាណូយ សកម្មភាពទាំងនេះមានគោលបំណងបំផុសមោទនភាព និងស្មារតីទទួលខុសត្រូវរបស់សហគមន៍ទាំងមូលក្នុងការថែរក្សា និងលើកតម្កើងតម្លៃនៃអត្តសញ្ញាណវប្បធម៌អាវផាយប្រពៃណីរបស់ប្រទេសជាតិ៖ “តាមរយៈសកម្មភាព យើងចង់បង្កើតលក្ខខណ្ឌសម្រាប់អ្នកដែលស្រឡាញ់អាវផាយ បង្ហាញក្តីស្រឡាញ់ដោយផ្ទាល់ចំពោះអាវផាយ លើឆាកនៃកម្មវិធី។ តាមនោះ បង្ហាញពីស្មារតីរបស់អាវផាយ ជាមោទនភាពមិនត្រឹមតែរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូលទៀតផង។ យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះទាក់ទាញការចាប់អារម្មណ៍របស់សហគមន៍ក្នុងការផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះ អាវផាយ ការគោរពតម្លៃរបស់អាវផាយក្នុងជីវភាពសង្គម រួមទាំងវិស័យទេសចរណ៍ផងដែរ”។

រួមជាមួយនឹងពិធីបុណ្យទេសចរណ៍អាវផាយហាណូយ ឆ្នាំ ២០២៣ ក្នុងខែតុលា   សម្ព័ន្ធនារីទីក្រុងហាណូយបានបើកកម្មវិធីសប្តាហ៍ "សហគមន៍អាវផាយ"។ ក្នុងឱកាសនេះ នៅតាមភ្នាក់ងារ ការិយាល័យ សាលារៀន ក៏ដូចជានៅតាមដងផ្លូវនានាក្នុងរដ្ឋធានី រូបភាពនៃស្ត្រីដ៏ស្រស់ស្អាត និងឆើតឆាយក្នុងសម្លៀកបំពាក់អាវផាយ តែងតែលេចចេញជាញឹកញយ។ ការជឿជាក់ និងមោទនភាពគឺជាអារម្មណ៍រួមរបស់ពួកគេនៅពេលបំពាក់លើខ្លួនសម្លៀកបំពាក់អាវផាយ។

ផ្សព្វផ្សាយសេចក្តីស្រឡាញ់អាវផាយដល់ប្រជាជនរដ្ឋធានី - ảnh 2ពិធីបុណ្យទេសចរណ៍ហាណូយអាវផាយ ជាសកម្មភាពវប្បធម៌សំដៅអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណី ធ្វើអាជីវកម្ម និងលើកតម្កើងសម្រស់វប្បធម៍វៀតណាមជាមួយប្រពៃណីរបស់ជាតិ។ រូបថត៖ VOV

សប្តាហ៍ "សហគមន៍អាវផាយ" ទទួលបានការឆ្លើយតបពីស្ត្រីជាច្រើននៅក្នុងទីក្រុង។ ខ័ណ្ឌនីមួយៗក៏មានកម្មវិធី និងព្រឹត្តិការណ៍រៀងៗខ្លួន ដើម្បីលើកតម្កើងភាពស្រស់ស្អាតរបស់នារីវៀតណាមក្នុងសម្លៀកបំពាក់អាវផាយ ដូចជា៖ កម្មវិធី “ពណ៌សរទរដូវហាណូយ” នៅខ័ណ្ឌ Ha Dong; “ពិធីបុណ្យលក្ខណៈស្រស់ស្អាតនៃអាវផាយ” នៅខ័ណ្ឌ Cau Giay...។ លោកស្រី Nguyen Thi Thu Thuy អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធនារីទីក្រុងហាណូយ បានឲ្យដឹងថា៖ “ សមាគមនារីទីក្រុងបានរៀបចំសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងតម្លៃរបស់អាវផាយ នៅលើគេហទំព័រព័ត៌មានផ្សេងៗ។ ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់ក៏បានអនុវត្តកម្មវិធីបរិច្ចាកអាវផាយក្នុងឆ្នាំ ២០២៣ ដល់ស្ត្រីមានស្ថានភាពលំបាកក្នុងគោលបំណងលើកតម្កើងអាវផាយប្រពៃណី។ សកម្មភាពដ៏មានអត្ថន័យនេះត្រូវបានស្ត្រី ក៏ដូចជាប្រជាជនមួយចំនួនធំ ឆ្លើយតបយ៉ាងសកម្ម”។

អាវភាយត្រូវបានគេចាត់ទុកថាជាសម្លៀកបំពាក់ប្រពៃណីរបស់នារីវៀតណាម។ ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើនរបស់ប្រទេសជាតិ អាវផាយបានអភិរក្ស និងលើកតម្កើងក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ មិនត្រឹមតែលើកតម្កើងសម្រស់របស់នារីវៀតណាមប៉ុណ្ណោះទេ អាវផាយក៏ជាទ្រព្យដ៏មានតម្លៃ និងមោទនភាពរបស់ប្រជាជនវៀតណាមគ្រប់រូប។ ក្នុងអាកាសធាតុនៃសរទរដូវរបស់ទីក្រុងហាណូយ រូបភាពនារីសុភាពរាបសារក្នុងសម្លៀកបំពាក់អាវផាយ នៅតាមដងផ្លូវនីមួយៗ ធ្វើឱ្យទីក្រុងហាណូយកាន់តែប្លែកក្នុងភាពស្រស់ស្អាតនៃទឹកដី Thang Long - អរិយធម៌រាប់ពាន់ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ