ផ្សារណាត់សៀវភៅអន្តរជាតិ-ទិវាបុណ្យនៃបញ្ញា

ផ្សារណាត់សៀវភៅអន្តរជាតិ-ទិវាបុណ្យនៃបញ្ញា - ảnh 1
ផ្សារណាត់សៀវភៅអន្តរជាតិ-ទិវាបុណ្យនៃបញ្ញា


       VOV-ការចាប់អារម្មណ៍របស់ទស្សនិកជនក្នុងពេលមកដល់ផ្សារណាត់​សៀវភៅអន្តរជាតិនោះគឺបរិយាកាសដាក់តាំងបង្ហាញ។ ការច្នៃប្រឌិតដ៏វិសេស
វិសាលជាអ្វី​ដែលជនគ្រប់រូបមានការសង្កេតរួមក្នុងពេលមកនឹងទីនេះ។ Thanh
Hien និស្សិត​មហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិបានឲ្យដឹងថា៖

        “ខ្ញុំចូលចិត្តអានសៀវភៅ វប្បធម៍អានត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយ​និង​អភិវឌ្ឍន៍ទាំងក្នុងគ្រួសារ ទាំងក្នុងសាលា។ ខ្ញុំឃើញថាពិព័ណ៍មានប្រយោជន៍​
ណាស់។”

        រហូតក្នុងរយៈពេល៥ថ្ងៃបើកផ្សារណាត់ មិត្តអ្នកអានមានឱកាសទិញ​
សៀវភៅ​ជាមួយតំលៃអាទិភាព គ្រឹះស្ថានបោះពុម្ភផ្សាយបញ្ញាបានបន្ថយតំលៃ
ពី​២០ដល់៣០%សៀវភៅទាំងអស់និងមានជូនការដូ គ្រឹះស្ថានបោះពុម្ភផ្សាយ
វ័យក្មេងបានបញ្ចុះ​តំលៃលក់ជាមួយតំលៃស្មើគ្នាតែមួយសំរាប់មិត្តអ្នកអានចាប់ ពីថ្ងៃទី១៩រហូតដល់ថ្ងៃបញ្ចប់ផ្សារ​ណាត់ជាដើម។ នេះក៏ជាមូលហេតុដែល
Thanh Hien និងបណ្ដាមិត្តនិស្សិត​ផ្សេងៗ​បានមកដល់ផ្សារណាត់សៀវភៅនេះ។

       “ខ្ញុំចូលចិត្តណាស់ពីព្រោះមុននេះខ្ញុំត្រឹមតែទៅហាងលក់សៀវភៅតូចៗរឺ កន្លែងណាដែលបញ្ចុះតំលៃ៥០% គុណភាពមិនសូវល្អ។ ប៉ុន្តែមកទីនេះសៀវភៅ​បរទេសពិសេសគឺសៀវភៅជាភាសាអង់គ្លេស៍ដ៏ពហុបែបសំរាប់គ្រប់វ័យអាយុ។”

        មិនត្រឹមតែបណ្ដាមិត្តវ័យក្មេងស្រឡាញ់សៀវភៅប៉ុណ្ណោះទេ ផ្សារណាត់​សៀវភៅអន្តរជាតិក៏ទាក់ទាញបានមិត្តអ្នកអានមានអាយុច្រើនទៀតផង។ លោក
Nguyen Huu Khuong មានអាយុ៧៦ឆ្នាំនៅស្រុក Hoai Duc បានទៅតាំងពី​ម៉ោង៦
ព្រឹកដើម្បី រកបានសៀវភៅស្ដីពីវប្បធម៍បូព៌ាដែលលោកនិយមចូល​ចិត្ត។

        “ពិព័ណ៍សៀវភៅលើកណា ក៏ខ្ញុំបានទៅដែរ។ យើងខ្ញុំសប្បាយពីព្រោះគ្មាន​
លក្ខណៈ​ដើម្បីទៅកន្លែងជាច្រើន មកទីនេះមានសៀវភៅជាច្រើនដើម្បីយើងរក
អាន។​ ខ្ញុំចង់រកសៀវភៅអំពីវប្បធម៍បូព៌ាសមស្របនឹងវ័យអាយុច្រើន។”

        ផ្សារណាត់បានតាំងបង្ហាញស្តង់ទំនិញចំនួន១៦០ ជាមួយសៀវភៅប្រមាណ​ជាង៣០លានក្បាលមានគ្រប់វិស័យរបស់គ្រឹះស្ថានបោះពុម្ភផ្សាយក្នុងនិងក្រៅ​
ប្រទេស។ វិទ្យាស្ថានសៀវភៅ សមាគមបោះពុម្ភផ្សាយអាស៊ី-ប៉ាស៊ីហ្វិក សមាគម​
បោះពុម្ភផ្សាយអាស៊ី-អាគ្នេយ៍។ ស្តង់ទំនិញរបស់វិទ្យាស្ថានសៀវភៅគុយបា​ក៏​ជាស្ដង់ទំនិញមួយត្រូវបានមិត្តវ័យក្មេងយកចិត្តទុកដាក់។ លោក Alain Rey
Gouzalez ដំណាងនៃស្ដង់ទំនិញបានឲ្យដឹងថា នេះជាលើកតំបូងស្ថានទូត​គុយបា​សហប្រតិបត្តិការជាមួយវិទ្យាស្ថានសៀវភៅគុយបាចូលរួមផ្សារណាត់សៀវភៅ។

        “វិទ្យាស្ថានសៀវភៅគុយបាបាននាំមកសៀវភៅរបស់គ្រឹះស្ថានបោះពុម្ភ​ផ្សាយគុយបាស្ដីអំពីនយោបាយ ប្រពៃណីរបស់គុយបានិងសៀវភៅរបស់​អ្នក
កាសែត​ល្បីឈ្មោះរបស់គុយបា។ មានគ្រឹះស្ថានបោះពុម្ភផ្សាយរួមជាមួយ
វណ្ណកម្ម​ដ៏ល្អ​របស់វៀតណាមនិងពិភពលោក ដូច្នេះខ្ញុំគិតថាពិព័ណ៍ទទួលបាន
ជោគជ័យ។”

        តាមរយៈផ្សារណាត់លើកនេះ ទស្សនិកជនចង់ឲ្យផ្សារណាត់សៀវភៅត្រូវ​បានរៀបចំប្រចាំឆ្នាំជំនួសឲ្យ២ឆ្នាំម្ដងដូចជានាបច្ចុប្បន្នដើម្បីគេមានឱកាសទាក់
ទងជាមួយសៀវភៅល្អពិសេសគឺគេបានជួបប្រាស្រ័យជាមួយអ្នកនិព័ន្ធល្បីឈ្មោះ
ជាច្រើន។ ប្រការសំខាន់គឺពិព័ណ៍-ផ្សារណាត់សៀវភៅជាពិតប្រាកដបានក្លាយទៅ
ជា​ទិវាបុណ្យរបស់វប្បធម៍អានក្នុងជីវភាពរស់នៅខាងវប្បធម៍ស្មារតីរបស់មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ