Thanh Tung -  
(VOV) /  
Vovworld-ទឹកត្រីគឺជាការទាក់ទាញពិសេសនៅ ផ្សារChau Doc។ផលិតផល
ទឹកត្រីត្រូវបានដាក់លក់លើផ្ទៃដីជាងពាក់កណ្តាលនៃផ្សារ។មកដល់ទីនេះ
ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ពិបាកបំភ្លេចបានជាមួយក្លិនពិសេស
និងពណ៌ដ៍គួរឲ្យទាក់ភ្នែករបស់តូបទំនិញ។ប្រភេទត្រី១មានទឹកត្រី១ប្រភេទ។
លោកស្រី Nguyen Thi Anh Mai ម្ចាស់តូបទឹកត្រី១នាក់អោយដឹងថា៖”ទឹកត្រីជា
លិតផលពិសេសនៃតំបន់ដីChau Doc ។ទឹកត្រីវ៉ស់ត្រីលិញទទួលបានការ
និយមចូលចិត្តប្រើប្រាស់របស់ភ្ញៀវទេសចរ។ពីខែមករាដល់ខែមេសាបណ្តា
ជនដែលធ្វធម្មយាត្រានៅវិហារលោកយាយនៃប្រទេសជាតិទិញទឹកត្រីជាច្រើន
ណាស់។“
|
ផ្សារទឹកត្រី(រូបថត អិនធឺណែត) |
អ្នកChau Doc អាចធ្វើទឹកត្រីដោយមិនថាត្រីទឹកសាបណា។ប៉ុន្តែត្រីវ៉ស់ត្រីកំភ្លាញ់ត្រី
កែសនិងត្រីលិ្នឹងនាំមកនូវផលិតផលឆ្ងាញ់ពិសេស។រដូវទឹកជំនន់ពីខែកក្កដាដល់
ខែវិច្ឆិកាជាពេលវេលាល្អដើម្បីនេសាទត្រីទឹកសាបគ្រប់ប្រភេទសំរាប់ការផលិត
ទឹកត្រី។បង Nguyen Hoang Phongម្ចាស់តូបទឹកត្រី១នៅ ផ្សារChau Doc បានចែករំលែក
អាថ៍កំបាំងនៃរបរថា៖“បណ្តាប្រភេទត្រីត្រូវបាននេសាទក្នុងអំឡុងរដូវទឹកជំនន់នៅ
តំបន់Long Thanh-Khanh An។បន្ទាប់នោះគេលាងត្រីហើយដាក់ផ្អាប់អំបិលក្នុងរយះ
ពេល២សប្តាហ៍រោយម្សៅអង្កលីងនិងទុកក្នុងរយះពេល៣ខែ។ “ភូមិរបរធ្វើទឹកត្រី
ប្រពៃណីអភិវឌ្ឍន៍ដោយឥតឈប់ឈរអាស្រ័យដោយមានការជួយឧបត្ថម្ភការយក
ចិត្តទុកដាក់ពីរដ្ឋអំណាចគ្រប់ជានថ្នាក់។រដ្ឋអំណាចបានជួយអ្នកធ្វើទឹកត្រីកសាង
ពាពាណិជ្ជសញ្ញានិងធ្វើទំនើភាវូបនីយកម្មផលិតកម្ម។ប្រការទាំងនេះគឺសំដៅកាត់
បន្ថយចំណាយតែនៅធានាបានស្តង់ដាអនាម័យ។
|
បង Nguyen Hoang Phongម្ចាស់តូបទឹកត្រី១នៅ ផ្សារChau Doc(រូបថត អិនធឺណែត) |
ជនទាំងឡាយដែលមកដល់Chau Doc ជាពិសេសនៅបុណ្យវិហារលោកយាយនៃ
ប្រទេសជាតិសុទ្ឋតែទិញទឹកត្រីសំរាប់គ្រួសារនិងមិត្តភក្តិ។ទឹកត្រី Chau Docត្រូវបាន
ស្គាល់ដល់នៅទូទាំងប្រទេសនិងនៅប្រទេសក្រៅ។ភ្ញៀវទេសចរ១នាក់ចែករំលែក
ថា៖”ខ្ញុំមកដល់ទីនេះដើម្បីទិញទឹកត្រីធ្វើជាកាដូ។នេះជាផលិតផលពិសេសជាពិត
ប្រាកដ។អ្នកតំបនើណាមបូខាងលិចក៍ចូលចិត្តមកទិញទឹកត្រីនៅទីនេះផងដែរ។
ពីព្រោះថា៖គ្រាន់តែនៅChau Doc គេអាចរកបានទឹកត្រីពិសេសនៅផ្សារតែ១។
គ្រាន់តែមើលបានឃើញទាក់ទាញភ្លាមហើយ។ “
ទឹកត្រីស្របយកកន្លែងពិសេសក្នុងវប្បធម៌ម្ហូបអាហាររបស់អ្នកChau Docនិយាយ
ដោយឡែកនិងតំបន់ណាមបូខាងលិចនិយាយរួ។ការអភិវឌ្ឍន៍របរធ្វើទឹកត្រីមិនត្រឹម
តែមានអត្ថន័យខាងសេដ្ឋកិច្ចប៉ុណ្ណើទេថែមទាំងធ្វើឲ្យអត្តសញ្ញាណវប្បធម៌នៃ
វប្បធម៌របស់ប្រជាជាតិវៀតណាមកាន់តែសម្បូរបែបថែមទៀត៕
Thanh Tung
-VOV